ការរៀបចំ​កុមារ និង​យុវវ័យ​ទទួល​បទពិសោធន៍​នៃ​ព្រះវិហារបរិសុទ្ធ​ប្រកប​ដោយ​អំណរ

« នៅពេល​យើង​បានឃើញ​យុវវ័យ​ធ្វើ​ពង្សប្រវត្តិ យើង​បានឃើញ​ពួកគេ​ទទួល​បាន​អំណរ​ភ្លាមៗ និង​បង្កើន​ទំនុកចិត្ត ។ … ពង្សប្រវត្តិ​ផ្ដល់​នូវ​ឥទ្ធិពល​នៃ​ការប្រោស​ឲ្យ​ជា និង​ការធានា​ថា​មនុស្ស​ម្នាក់ៗ​មាន​តម្លៃ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះវរបិតាសួគ៌​នៃ​យើង » ។—ប្រធាន ដាល្លិន អេក អូក 2018 RootsTech Family Discovery Day

ការពង្រឹង​គ្រឹះ​ដែល​ផ្តោតលើ​ព្រះគ្រីស្ទ

របៀប​ដែល​ថ្នាក់​ដឹកនាំ និង​ឪពុកម្ដាយ​អាច​ជួយ​កុមារ​ដែល​មាន​អាយុ ១២ ឆ្នាំ​រៀបចំ​ខ្លួន​សម្រាប់​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ

ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា​អាច​បង្រៀន​ជា​ប្រចាំ​នូវ​គោលការណ៍​ដែល​មាន​នៅក្នុង ចូរ មក​តាម​ខ្ញុំ ដែល​អនុវត្ត​ទៅនឹង​ការរៀបចំ​ខ្លួន​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ( Appendix A; Appendix B ) ។

ឪពុកម្តាយ​ជួយ​កូនៗ​របស់​ពួកគាត់​ប្រើប្រាស់ ពិធីបរិសុទ្ធ​ត្រៀម​រួច ដើម្បី​ទទួល​ឈ្មោះ​គ្រួសារ និង​បន្ថែម​អ្វី​ដែល​ពួកគេ​ដឹង​ទៅកាន់​គេហទំព័រ FamilySearch.org ។

ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​ចូលរួម​នៅក្នុង ការប្រជុំ​សម្រាប់​ការរៀបចំខ្លួន​ទៅ​ព្រះវិហារបរិសុទ្ធ និង​បព្វជិតភាព ជាមួយ​កូនៗ ។

ជំនួយ​ឈ្មោះ​គ្រួសារ សម្រាប់​យុវវ័យ

មើល​ពី​របៀប​ជួយ​យុវវ័យ​យក​កាត​ឈ្មោះ​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​យ៉ាងឆាប់រហ័ស ខណៈ​ចៀសវាង​បញ្ហា​អំពី​ឈ្មោះ​អ្នកប្រើ និង​ពាក្យ​សម្ងាត់ ។

ចាប់ផ្ដើម