សេចក្ដីជូនដំណឹងអំពីឯកជនភាពនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ

បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 14 ខែមករាឆ្នាំ 2025

កម្មវិធី FamilySearch International គឺជាសាជីវកម្មមិនរកប្រាក់ចំណេញដែលបានបង្កើតឡើងនៅក្នុងរដ្ឋយូថាហ៍ មានការិយាល័យកណ្ដាលនៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ( « កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ » ) ត្រូវបានឧទ្ទិសដល់ការស្រាវជ្រាវពង្សប្រវត្តិ និងពង្សាវតារ។ នៅពេលសំដៅទៅលើពាក្យ « ពួកយើង » ឬ « យើង » ឬ « របស់យើង » នោះយើងចង់មានន័យថាជាកម្មវីធីស្រាវជ្រាវក្រុមគ្រួសារ ។ នៅក្នុងសេចក្តីជូនដំណឹងនេះ យើងផ្តល់ព័ត៌មានដល់អ្នកអំពីរបៀបដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

ការបង្កើត​គណនី​តាម​ប្រព័ន្ធ​អនឡាញ​នៅ​លើ​គេហទំព័រ​របស់​យើង និង​កម្មវិធី​ ( « គេហទំព័រ » ) ​របស់យើង ��​ការបញ្ជូន​ទិន្នន័យ​ទៅកាន់ កម្មវធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អនុញ្ញាត​ឲ្យ​អ្នក​ចូល​ប្រើ​សេវាកម្ម​និង​គេហទំព័រ​ដែល​យើង​ផ្តល់ជូន រួមទាំង​ការបង្កើត​មែកធាង​គ្រួសារ ភ្ជាប់​ជាមួយ​សមាជិក​គ្រួសារ និង​ការចូល​ប្រើប្រាស់​ហើយ​ចែកចាយ​រូបថត​គ្រួសារ កំណត់ត្រា​ជា​ឌីជីថល ការកត់ត្រា​ប្រវត្តិសាស្រ្ត​ជា​សំឡេង និង​អនុស្សាវរីយ៍​ផ្សេងទៀត​ដែល​អ្នក​ឬ​សាច់ញាតិ​របស់​អ្នក​បាន​បញ្ជូន​មក ឬ​ដែល​ទទួលបាន​មកពី​ប្រភព​សាធារណៈ និង​ប្រវត្តិសាស្រ្ត​ទូទាំង​ពិភពលោក។

កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​គោរព​ឯកជនភាព​របស់​បុគ្គល​ដែល​ប្រើប្រាស់​គេហទំព័រ​របស់​យើង។ នៅក្នុងសេចក្ដី​ជូន​ដំណឹង​អំពី​ឯកជនភាពនេះ យើង​កំណត់​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​យើង​ប្រមូលមក មូលដ្ឋានគ្រឹះ​របស់​យើង​សម្រាប់​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​លក្ខខណ្ឌ​ដំណើរការ​ទិន្នន័យ​របស់​យើង​ ដោយ​គោរព​សិទ្ធិ​របស់​អ្នក និងអនុលោមតាម​ច្បាប់​ជា​ធរមាន។ យើងសូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​អាន​សេចក្តី​ជូនដំណឹង​អំពី​ឯកជនភាព​នេះ​ដោយ​ប្រុងប្រយ័ត្ន​មុនពេល​ដាក់បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​មកកាន់​យើង។ ដោយសារ​ការចែកចាយ​គេហទំព័រ​របស់​យើង​អាស្រ័យ​លើ​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ដោយ​អនុលោម​តាម​លក្ខខណ្ឌ​នៃការ​ប្រើប្រាស់ រ​បស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​កិច្ចព្រម​ព្រៀង​ដាក់​ស្នើ​មាតិកា សូម​អាន​ឯកសារ​ទាំងនេះ​ដោយ​ប្រុងប្រយ័ត្ន​ផងដែរ ។

១. តើ​នរណា​គ្រប់គ្រង​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក?

នៅពេល​អ្នក​ចែកចាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​នៅលើ​គេហទំព័រ​របស់​យើង ឬ​ ចូលរួម​ក្នុង​សហប្រតិបត្តិការ ឬ​ការប្រាស្រ័យទាក់ទង​ជាមួយ​យើង នោះ​យើង​នឹង​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ក្នុងនាម​ជាអ្នក​គ្រប់គ្រង​ទិន្នន័យ ។

កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​មាន​ទំនាក់ទំនង​ជាមួយ និង​គាំទ្រ​ដោយ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( « សាសនាចក្រ » ) ​ជាសេវា​សាធារណៈ ។ ការបង្កើត​គណនី​តាម​ប្រព័ន្ធ​អនឡាញ​នៅ​លើ​គេហទំព័រ​របស់​យើង មិន​មាន​ន័យថា​អ្នក​គាំទ្រ ឬ ​មាន​ទំនាក់ទំនង​ជាមួយ​សាសនាចក្រ​នោះ​ទេ ។

២. តើ​យើង​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​អ្វីខ្លះ?

យើង​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល ( ក ) អ្នកដាក់បញ្ជូន​មក ( ខ ) អ្នក​ប្រើប្រាស់​ផ្សេងទៀត​ដាក់បញ្ជូន​មក ( គ ) យើង​កត់ត្រា និង​( ឃ ) យើង​ទទួល​បាន​ពី​តតិយជន។

. ទិន្នន័យ​ដែល​អ្នក​ដាក់បញ្ជូន​មក  អ្នក​ដាក់បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​មកកាន់​យើង ហើយ​យើង​អាច​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​អ្នក​បាន​ដាក់បញ្ជូន​មក នៅពេល​អ្នក​បង្កើត​គណនី​មួយ​នៅលើ​គេហទំព័រ​របស់​យើង ស្នើ​សុំ​សម្ភារ​ការស្រាវជ្រាវ​ក្រុមគ្រួសារ ស្នើសុំ​សិទ្ធិ​ចូល​ប្រើសេវាកម្ម​ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ​ គេហទំព័រ ដាក់ស្នើ ឬ ​បញ្ចូល​រូបភាព​ទិន្នន័យ​ផ្ទាល់​ខ្លួន​ចូល​ទៅក្នុង​ឧបករណ៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ ​គេហទំព័រ ( ឧ.ការបង្កើត​មែកធាង​គ្រួសារ​របស់​អ្នក ) ឬ ​ចូលរួម​ក្នុង​ទំនាក់ទំនង ឬ ​ការប្រាស្រ័យទាក់ទង ជាមួយ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ។ នៅពេល​អ្នក​ចូលរួម​ជាមួយនឹង​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ និង​បង្កើត​គណនី​មួយ ជាទូទៅ​យើង​ដំណើរការ​ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អាសយដ្ឋាន​អ៊ីមែល ទីតាំង ( ឧ.ប្រទេស ) និង​ភេទ​របស់​អ្នក ។ អ្នក​ក៏​អាច​ដាក់​បញ្ជូន​គណនី និង​ទិន្នន័យ​ចុះឈ្មោះ​សម្រាប់​ដំណើរការ​ទិន្នន័យ ដូចជា​ឈ្មោះអ្នក​ប្រើប្រាស់ ឈ្មោះសម្គាល់ ពាក្យសម្ងាត់ អាសយដ្ឋាន​អ៊ីមែល និង​ការកំណត់ ព្រមទាំង​ចំណូលចិត្ត​របស់​អ្នក ។

នៅពេល​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​យើង អ្នក​ក៏​អាច​ជ្រើសរើសដាក់​ស្នើ​ព័ត៌មាន​បន្ថែម ដើម្បី​ចូលរួម​ផ្តល់​គំនិត​ផ្តួចផ្តើម​របស់​អ្នក​ក្នុង​សកម្មភាព​ស្រាវជ្រាវពង្សាវតារ នៃ​កម្មវិធីសា្រវជ្រាវ​ក្រុមគ្រួសារ​ផ្សេងទៀត រួមទាំង​ការបញ្ជូន​ទិន្នន័យ​ពង្សាវតារ ( ឧ.ជីវប្រវត្តិ​សង្ខេប​ព្រឹត្តិការណ៍​ជីវិត ឈ្មោះហៅ​ក្រៅ ទំនាក់ទំនង​គ្រួសារ រឿង​ពិត​នៃ​ជីវិត អនុស្សាវរីយ៍ ព័ត៌មានជីវប្រវត្តិ ) រូបថត វត្ថុ​អនុស្សាវរីយ៍ កំណត់ត្រា និង​ព័ត៌មាន​ប្រវត្តិសាស្រ្ត​អំពី​អ្នក និង​សាច់ញាតិ​របស់​អ្នក។ អ្នកអាច​ជ្រើសរើស​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន​ណា​ដែល​ត្រូវ​ដាក់បញ្ជូន ហើយ​ក្នុង​ករណី​ខ្លះ អ្នក​អាច​ជ្រើសរើស​បញ្ជូន​ព័ត៌មាន​ដែល​អាចចាត់​ទុក​ថា​ជា​ចំណុច​រសើប ដូចជា​ប្រវត្តិ​ជនជាតិ​ភាគតិច ពូជសាសន៍ ដើមកំណើតជាតិសាសន៍​ ប្រវត្តិ​សាសនា សញ្ជាតិ ព័ត៌មាន​វេជ្ជសាស្រ្ត ឬ​ ស្ថានភាព​អន្តោ​ប្រវេសន៍។ ទោះបីជាយ៉ាងនេះក្ដី ​អ្នក​មិន​គួរ​បញ្ជូន ឬ​ចែកចាយ​ទិន្នន័យ​ដែល​ជាចំណុច​រសើប​ណាមួយ​អំពី​មនុស្ស​ផ្សេង​ក្រៅពី​ខ្លួន​អ្នក ប្រសិន​បើ​បុគ្គល​នោះ​កំពុងនៅ​រស់​នៅ​ឡើយ។

.ទិន្នន័យ​ដែលអ្នក​ប្រើប្រាស់​ផ្សេងទៀត​ដាក់​បញ្ជូន​មក  ដូច​ដែល​យើង​ពន្យល់​លម្អិត​បន្ថែម​ទៀត​នៅក្នុងនេះ « តើ​យើង​ចែកចាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​ជាមួយ​អ្នកណា ? » កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​គេហទំព័រ​ផ្សេងទៀត ដូចជា​សាច់ញាតិ​របស់​អ្នក ដាក់បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​មិនមែន​ជាចំណុច​រសើប​របស់​អ្នក ដែល​វា​ជា​ផ្នែក​មួយ​នៃ​មែកធាង​គ្រួសារ ឬ ​នៅក្នុង​ឧបករណ៍ និង​មុខងារ​ដែល​មាន​កំណត់​ផ្សេង​ទៀត ។ កម្មវិធី​នេះ​មាន​សមត្ថភាព​ក្នុងការ​ចែកចាយ​ព័ត៌មាន​ចម្បង​អំពី​សមាជិក​គ្រួសារ​គឺ​ចាំបាច់​ក្នុងការ​ធ្វើការ​ស្រាវជ្រាវ​ពង្សាវតារ និង​ភ្ជាប់​អ្នក​ស្រាវជ្រាវ​ជាមួយ​មែកធាង​គ្រួសារ​របស់​ពួកគេ។ នៅពេល​អ្នក​ប្រើប្រាស់​បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​មនុស្ស​ដែលកំពុង​នៅរស់ ( « ទិន្នន័យ​អ្នក​នៅរស់ » ) ទៅកាន់​មែកធាង​គ្រួសារ នោះ ទិន្នន័យ​អ្នក​នៅរស់ ពីដំបូងអាច​មើល​ឃើញ​តែអ្នក​ប្រើប្រាស់​ផ្ទាល់​ប៉ុណ្ណោះ ។ ក្នុង​ករណី​មួយ​ចំនួន​ដែល​មាន​កំណត់ ដោយអ្នក​ប្រើប្រាស់​ក៏​អាច​ចែកចាយ​ទិន្នន័យ​បែប​នេះ​នៅក្នុង​កន្លែង​ដាក់កំហិត នៃ​គេហទំព័រ​ជាមួយ​នឹង​ចំនួន​អ្នក​ប្រើប្រាស់​មាន​កំណត់ នៅ​ក្នុង​ក្រុម​ដែល​បាន​កំណត់ ដែល​មានសិទ្ធិ​ចូល​ប្រើ​តែ​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ប៉ុណ្ណោះ។ អ្នក​ប្រើប្រាស់​មា្នក់ៗ​ទទួល​ខុស​ត្រូវ​ចំពោះ​ដំណើរការ ទិន្នន័យ​អ្នក​នៅរស់ របស់​ពួកគេ​ផ្ទាល់​ដែល​បាន​ដាក់បញ្ចូន​មក ឬ ​ចែកចាយ​នៅលើ​គេហទំព័រ ហើយ​នឹង​ធ្វើ​ដូច្នេះ​សម្រាប់​គោលបំណង​ផ្ទាល់ខ្លួន​ដើម្បី​ចងក្រង​ជាឯកសារ និង​ស្រាវជ្រាវ​ប្រវត្តិ​គ្រួសារ​របស់​ពួកគេ ដូច​ដែល​បាន​តម្រូវដោយ កិច្ចព្រម​ព្រៀង​ដាក់​ស្នើ​មាតិកា និង លក្ខខណ្ឌ​នៃការ​ប្រើប្រាស់។ 

.ទិន្នន័យ​ដែល​យើង​កត់ត្រា និង​Cookies  នៅពេល​អ្នក​ចូល​មើល​ធនធានរបស់យើង​ម៉ាស៊ីន​មេ​របស់យើង ( ដោយ​ការប្រើ​ឯកសារ​ចូល ឬ​ ប្រព័ន្ធ​តម្រង​ព័ត៌មាន ) អាច​នឹង​ប្រមូល​ព័ត៌មាន​ដែល​កម្មវិធី​រុករក​គេហទំព័រ​របស់​អ្នក​ផ្ញើ​មក គ្រប់​ពេល​ដែល​អ្នក​ចូល​មើល​គេហទំព័រណា​មួយ។ ព័ត៌មាន​នេះ​អាច​មានជាអាទិ៍ ​អាសយដ្ឋាន​លេខសម្គាល់ អ៊ីនធឺណិត ( អាសយដ្ឋាន IP ) ប្រភេទ​កម្មវិធី​រុករក ប្រព័ន្ធ​ប្រតិបត្តិការ ភាសា​ដែល​អ្នក​ចង់បាន គេហទំព័រ​ណាមួយ​ដែល​អ្នក​ចូលមើល​ពីមុនពេល​ដែល​អ្នក​ចូល​មក​កាន់​គេហទំព័រ​របស់���យើង កាលបរិច្ឆេទ និង​ពេលវេលា​នៃ​សំណើ​អ្នក​ចូល​មើល​នីមួយៗ ព័ត៌មាន​ដែល​អ្នក​ស្រាវជ្រាវ​រក​នៅលើ​គេហទំព័រ​របស់​យើង និង​ព័ត៌មាន​ដទៃទៀត​ដែល​បាន​ប្រមូល​ដោយ​Cookies ឬ ​បច្ចេកវិទ្យា​ស្រដៀងគ្នា​នេះ។ សូមយោង​ទៅលើ​ឧបករណ៍ Cookie Preferences ( « Cookie Preferences » ) ដែល​បាន​ចុះផ្សាយ​នៅលើ​កម្មវិធី​ទូរស័ព្ទ​នីមួយៗ​របស់​យើង និង​ផ្នែក​ខាងក្រោម​​នៃ​គេហទំព័រ​របស់​យើង​ដើម្បី​ស្វែង​យល់​បន្ថែម។ Cookie Preferences អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​រើស​ប្រភេទ​នៃ ​Cookie ដែល​យើង​ប្រើ។ ប្រសិនបើ​អ្នក​ពុំ​ទទួល​យក​Cookie​ទេ នោះ​អ្នក​មិន​អាច​ប្រើប្រាស់​ផ្នែក ឬ ​មុខងារ​ខ្លះៗ​នៃ​គេហទំព័រ ឬ​ កម្មវិធី​របស់​យើង​បាន​ទេ ដូច​ដែល​មាន​ចែង​នៅក្នុង Cookie Preferences ផ្ទាល់ខ្លួន។ សូម​បញ្ជាក់ផងដែរ​ថា អ្នក​មិន​អាច​បិទ Cookie មួយ​ចំនួន​ដែល​ចាំបាច់​ចំពោះ​មុខងារ​សំខាន់​របស់​គេហទំព័រ​បានទេ។ តាមរយៈ​ការប្រើប្រាស់​គេហទំព័រ​របស់​យើង អ្នក​យល់​ព្រម​ចំពោះ​ការប្រើប្រាស់ Cookie ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង​ចំណូលចិត្ត Cookie Preferences។ អ្នក​អាច​ជ្រើសរើស​ចាកចេញ​ពី Cookie មួយ​ចំនួន​ជាក់លាក់ ដែល​ប្រើ​នៅលើ​គេហទំព័រ​របស់​យើង​ដោយ​ចុច​លើតំណភ្ជាប់ Cookie Preferences នៅផ្នែក​ខាងក្រោម​នៃ​ទំព័រនេះ។

.ទិន្នន័យ​របស់តតិយជន  ប្រសិនបើ​អ្នក​ជាសមាជិក​នៃ​សាសនាចក្រ ហើយ​អ្នក​ស្នើសុំ​ភ្ជាប់​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក ជាមួយ​គណនី​អនឡាញ​សាសនាចក្រ​របស់អ្នក យើង​អាច​ទទួល​បាន​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក ( ឧ.ទិន្នន័យ​សមាជិកភាព​សាសនាចក្រ និង​ទិន្នន័យ​គណនី​សាសនាចក្រ ) មកពី​អង្គភាព​សាសនាចក្រ​ដែល​ពាក់ព័ន្ធ។

ស្របតាម​ការអនុញ្ញាត​ដោយ​ច្បាប់​ជាធរមាន យើង​ក៏​អាច​ទទួល​បានទិន្នន័យ​ពង្សាវតារ​ផ្ទាល់​ខ្លួន និង​ទិន្នន័យ​ប្រវត្តិរូប អំពី​ខ្លួន​អ្នក​ពី​បណ្ណាសារ ឬ ​ប្រភពឯកសារ​ដែល​មាន​ជាសាធារណៈ​ផ្សេង​ទៀត។

៣. តើ​យើង​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកយ៉ាង​ដូចម្ដេច?

ក្នុង​ករណី​ភាគ​ច្រើន យើង​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ដោយប្រើ​វិធីសាស្រ្ត​ស្វ័យប្រវត្តិ ( ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ) តែក្នុង​ករណី​ខ្លះ​យើង​អាច​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ដោយ​មិនចាំបាច់​ប្រើ​វិធីសាស្រ្ត​ស្វ័យប្រវត្តិ​ទេ​គឺ ( ដំណើរការ​ដោយដៃ ) ឬ ​ជា​ការ​បញ្ចូលគ្នា​នៃ​វិធីសាស្រ្ត​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ និង​ដោយដៃ​( ដំណើរការចម្រុះ )។

ប្រតិបត្តិការ​នៃ​ដំណើរការ​ដែល​យើង​អនុវត្ត​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​អាច​រួមមាន​ដូច​ខាងក្រោម៖ ការប្រមូល ការកត់ត្រា ការរៀបចំ រចនាសម្ព័ន្ធ ការរក្សាទុក ការសម្របសម្រួល ឬ ការកែប្រែ ការវិភាគ ការទាញយក ការពិភាក្សា ការប្រើប្រាស់ ការផ្ទេរ ( ការបញ្ជូន ការចូលប្រើ ការបង្ហាញ ) រួមទាំង​ការផ្ទេរ​ឆ្លងដែន​ដូច​បានពន្យល់​នៅក្នុង​សេចក្តី​ជូនដំណឹង​នេះ ការកែតម្រូវ ឬ​ ការបញ្ចូលគ្នា ការបង្កើត​ទិន្នន័យ ការដាក់​កំហិត ការលុបចេញ ឬ​ ការបំផ្លាញ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក។

៤. តើ​យើង​ធ្វើ​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​នោះ​ក្នុង​គោលបំណង​អ្វី​ខ្លះ?

យើង​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ទាក់ទង​នឹង​គេហទំព័រ និង​សេវាកម្ម​ដែល​ផ្តល់ជូន​ដោយកម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ ​សម្រាប់​គោលបំណង​ដូច​ខាង​ក្រោម៖

  • ការស្រាវជ្រាវ​ពង្សាវតារ / ពង្សប្រវត្តិ៖ ដើម្បី​ផ្តល់​ការបំពាក់​បំប៉ន ធនធាន​នានា និង​ឧបករណ៍​ដើម្បី​ជួយ​អ្នក និង​សាច់ញាតិ​របស់​អ្នក​តាមដាន​ខ្សែស្រឡាយ និង​វង្ស​ត្រកូល​របស់អ្នក បង្កើត​មែកធាង​គ្រួសារ​របស់​អ្នក ធ្វើការ​ស្រាវជ្រាវ​ប្រវត្តិ​គ្រួសារ និង​ភ្ជាប់​ជាមួយ​សមាជិក​គ្រួសារ។
  • ការអភិរក្ស​កំណត់ត្រា​ប្រវត្តិសាស្ត្រ៖ ដើម្បី​ធ្វើជា​ឌីជីថល និង​រក្សាទុក​ឯកសារ​ប្រវត្តិសាស្ត្រ រូបថត វត្ថុបុរាណ និង​កំណត់ត្រា​សាធារណៈ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។
  • ការកត់ត្រា​ពង្សប្រវត្តិ៖ ដើម្បី​កត់ត្រា​ពង្ស​ប្រវត្តិ​សំខាន់ៗ ប្រវត្តិសាស្រ្ត និង​ព័ត៌មាន​វប្បធម៌​ដែល​អាច​បាត់បង់ ( ឧ.ប្រវត្តិសាស្រ្ត​តាម​ពាក្យ​សម្តី )។
  • ការប្រាស្រ័យទាក់ទង និង​ការសហការ៖ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ទំនាក់ទំនង និង​សហការ​ជាមួយ​អ្នក​ប្រើប្រាស់​ផ្សេងទៀត​នៅពេល​ធ្វើការ​ស្រាវជ្រាវ​ពង្ស​ប្រវត្តិ ដូចជា​នៅក្នុង​មុខងារ​ពិភាក្សា​របស់​យើង។
  • ការគ្រប់គ្រង​គេហទំព័រ៖
    • ដើម្បី​បញ្ជាក់​ភាពត្រឹមត្រូវ​ចំពោះ​ការចូលប្រើប្រាស់​របស់​អ្នក​ទៅក្នុង​គណនី​កម្មវីធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក ព្រមទាំង​កម្មវិធី និង​សេវាកម្ម​ដទៃទៀត​នៃ​កម្មវីធី​ស្រាវជ្រាវ​ក្រុមគ្រួសារ។
    • ដើម្បី​ទំនាក់ទំនង​ជាមួយ​អ្នក ឆ្លើយ​សំណួរ​របស់​អ្នក និង​ផ្តល់ជូន​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកទេស សុវត្ថិភាព ឬ ​បញ្ហា​ប្រតិបត្តិការ​ផ្សេង​ទៀត។
    • ដើម្បី​កសាង និង​កែលម្អ​គេហទំព័រ ឧបករណ៍ និង​សេវាកម្ម​របស់​យើង រួមទាំង​ការតាមដាន​ការវិភាគ​លើ​សកម្មភាព​របស់​អ្នក​នៅក្នុង​គេហទំព័រ FamilySearch។
    • ដើម្បី​ជូនដំណឹង​ដល់​អ្នក​អំពី​កម្មវិធី និង​សេវាកម្ម​ស្រាវជ្រាវ​ក្រុមគ្រួសារ​ថ្មី សូម​អញ្ជើញ​អ្នក ចូលរួម​របស់​អ្នក ហើយ​ជូនដំណឹង​ដល់អ្នក​អំពី​សាច់ញាតិ​ដែល​មាន​សក្តានុពល​ថ្មី​នៅក្នុង​មែកធាង​គ្រួសារ​របស់​អ្នក។
    • ដើម្បី​ការពារ​កុំឲ្យ​មាន​កំហុស​ឆ្គង ការក្លែង​បន្លំ ឬ​សកម្មភាព​ឧក្រិដ្ឋកម្ម ព្រមទាំង​ជ្រម្រុញ​ឲ្យ​ធ្វើតាម លក្ខខណ្ឌ​ប្រើប្រាស់ របស់​ពួកយើង។

៥. តើអ្វី​ជា​មូលដ្ឋាន​ផ្លូវ​ច្បាប់​របស់​យើង​សម្រាប់​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក?

យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ថា យើង​មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ស្របតាមច្បាប់​សម្រាប់​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​ទាំងអស់​ដែល​យើង​ប្រមូល។ ភាពត្រឹមត្រូវតាមច្បាប់​របស់​យើង​សម្រាប់​ដំណើរការទិន្នន័យ ​អាច​ខុសគ្នា​អាស្រ័យ​ទៅលើ​តំបន់​នៃ​គេហទំព័រ តាមគោលបំណង​ដែល​យើង​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក រួម​ទាំង​គោលបំណង​ដែលបាន​រៀបរាប់​ខាងលើ​នៅក្នុង « តើ​យើង​ធ្វើ​ដំណើរការ​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន​នោះ​ក្នុង​គោលបំណង​អ្វី​ខ្លះ » និង​​តម្រូវការ​ផ្នែក​ច្បាប់​ក្នុង​​យុត្តាធិការដែនដី​ដែល​អ្នករស់នៅ។

មូលដ្ឋាន​ច្បាប់​ចម្បង​របស់​យើង​​សម្រាប់​ដំណើរការ​ទិន្នន័យផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់ គឺជា​ការព្រមព្រៀង ដែល​យើង​ទទួល​បានពី​អ្នក​នៅពេល​អ្នក​បង្កើត​គណនី​នៅលើ​គេហទំព័រ​របស់​យើង នៅពេល​អ្នក​បញ្ចូល​ព័ត៌មានផ្ទាល់ខ្លួន ជាទៀងទាត់​ទៅកាន់​គេហទំព័រ​របស់​យើង ឬ ​នៅពេល​ដែល​អ្នក​បំពេញ​ទម្រង់​ផ្សេងទៀត​ដែល​អ្នក​បញ្ជូន​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់អ្នក​ទៅ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​អន្តរជាតិ។

យើង​ក៏អាច​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដើម្បី​រក្សាទុក​ផលប្រយោជន៍​ស្របច្បាប់​របស់​យើង ក្នុងនាម​ជាអង្គការ​ស្រាវជ្រាវ​ពង្សាវតារ​មិនរក​ប្រាក់​ចំណេញ រួមទាំង​កន្លែង​ដែល​ចាំបាច់​ដើម្បី​ផ្តល់​គម្រោង​សម្រាប់​អ្នក​ដើម្បី​ធ្វើ និង​ចងក្រង​ឯកសារ​នៃ​ការស្រាវជ្រាវ​ពង្សាវតារ និង​ស���្រាប់​ការធ្វើ​សវនកម្ម ការវិភាគ​ទិន្នន័យ ការដោះស្រាយ​បញ្ហា​ប្រព័ន្ធ ​ការចោទប្រកាន់​​ផ្លូវច្បាប់ និង​កាតព្វកិច្ច​ស្របច្បាប់។ ក្នុងករណីនីមួយៗ យើងនឹង​ធ្វើ​ឲ្យមាន​តុល្យភាព​រវាង​ផលប្រយោជន៍​ស្របច្បាប់​របស់យើង ហើយចៀសវាងធ្វើឲ្យប៉ះពាល់​សិទ្ធិ និងសេរីភាព​របស់​អ្នក ដូច្នេះ​យើង​នឹង​ដំណើរការ​តែទៅលើ​ទិន្នន័យ​ដែល​ចាំបាច់ ​ដើម្បី​សម្រេច​គោលបំណង​ដែលបាន​រៀបរាប់​ខាង​លើ​ប៉ុណ្ណោះ។

នៅក្នុង​កន្លែង​ដាក់កំហិត​មួយ​ចំនួន​នៃ​គេហទំព័រ​របស់​យើង យើង​ផ្តល់​នូវ​ទម្រង់​បិទ ដែល​អ្នក​ប្រើប្រាស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចែកចាយ​តែ ទិន្នន័យ​អ្នក​នៅរស់ ជាមួយ​ក្រុម​តូច​មួយ​របស់​អ្នក​ប្រើប្រាស់​ដែល​បាន​អញ្ជើញ​ផ្សេងទៀត តាម​ការចាំបាច់​ដើម្បី​ដឹកនាំ​ការស្រាវជ្រាវ​ពង្សាវតារ។ នៅក្នុង​តំបន់​ទាំងនេះ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដំណើរការ​មាតិកា​ដែល​បង្កើត​ដោយ​អ្នក​ប្រើប្រាស់​ដែល​មាន ទិន្នន័យ​អ្នក​នៅរស់ ក្នុងនាម​ជា​អ្នក​ប្រើប្រាស់ ដោយ​អនុលោម​តាម​សេចក្តីណែនាំ​របស់​អ្នក​ប្រើប្រាស់។ យើង​មិន​ដំណើរការ ឬ ​ប្រើប្រាស់ ទិន្នន័យ​អ្នក​នៅរស់ សម្រាប់​គោលបំណង​ផ្ទាល់ខ្លួន​របស់​យើង ឬ​ កំណត់​មូលដ្ឋាន​ផ្លូវច្បាប់​សម្រាប់​ដំណើរការ​នេះទេ។ អ្នកប្រើប្រាស់​ម្នាក់ៗ​ទទួល​ខុសត្រូវ​ចំពោះ​ដំណើរការ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៃ ទិន្នន័យ​អ្នក​នៅរស់ ណាមួយ​ដែលពួក​គេ​ដាក់ស្នើ ឬ​ចែកចាយ​នៅលើ​គេហ​ទំព័រ។ អ្នក​នឹង​ត្រូវបាន​ជូនដំណឹង​នៅពេល​ដែល​អ្នក​កំពុង​បញ្ជូន​ទិន្នន័យ​នៅក្នុង​តំបន់​មួយ​ក្នុង​ចំណោម​តំបន់ទាំង​នេះ ( ឧ.របស់​អ្នកប្រើប្រាស់​ផ្ទាល់ ឬ​របស់​ក្រុម​មែកធាង ) ហើយ​បាន​រំឭក​ថាអ្នក​ទទួល​ខុសត្រូវ​ចំពោះ ទិន្នន័យ​អ្នក​នៅរស់ ណាមួយ​ដែល​អ្នក​បញ្ចូន​មក។ 

អាស្រ័យ​លើ​តម្រូវការ​ក្នុង​យុត្តាធិការដែនដីដែល​​អ្នករស់នៅ ប្រសិនបើ​អ្នក​ដំណើរការ ទិន្នន័យ​អ្នក​នៅរស់ ទាក់ទង​នឹង​សកម្មភាព​ផ្ទាល់ខ្លួន ឬ ​គ្រួសារ​សុទ្ធសាធ អ្នក​ប្រហែល​ជាមិន​ស្ថិត​នៅក្រោម​តម្រូវការ​ផ្នែកច្បាប់​ឯកជនភាព​ទេ។ ទោះជាក្នុង​ករណី​ណាក៏ដោយ អ្នក​ត្រូវតែ​មានសិទ្ធិ ឬ​ ការអនុញ្ញាត​ឲ្យ​ចែកចាយ ទិន្នន័យ​អ្នក​នៅរស់ ណាមួយ​ជាមួយ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ដោយ​អនុលោម​តាម​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ​នៃ កិច្ចព្រមព្រៀង​ដាក់​ស្នើ​មាតិកា និង លក្ខខណ្ឌ​នៃ​ការប្រើប្រាស់។  

៦. តើ​ពួក​យើង​ចែកចាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​ជាមួយ​នឹង​នរណា​ខ្លះ?

អ្នក​អាច​បញ្ឈប់​យើង​មិន​ឲ្យ​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក ឬ ​កំណត់​ព័ត៌មាន​ដែល​យើង​ចែកចាយ តាមរយៈ​ការកែ​សម្រួល​ប្រវត្តិរូប​ផ្ទាល់ខ្លួន​ដែល​អ្នក​ពេញ​ចិត្ត ឬ ​តាមរយៈ​ការទាក់ទង​មកកាន់​ពួកយើង​ដោយ​ប្រើ​ព័ត៌មាន​ដែល​បាន​ផ្ដល់​ជូន​ខាងក្រោម​នេះ។ ពួកយើង​ចែកចាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ជាមួយ​នឹង​ភាគី​ដទៃ​ទៀត​នៅក្នុង​ស្ថានភាព​ដូច​ខាងក្រោម៖

. អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ដែល​ជាតតិយជន  ពួកយើង​អាច​ផ្ដល់​ទិន្នន័យ​ផ្ទាល់ខ្លួន រួមទាំង​ប្រភេទ​មួយ​ចំនួន ឬ​ទាំងអស់​ដែលបាន​កំណត់​នៅក្នុង​សេចក្តី​ជូនដំណឹង​នេះ​ទៅកាន់​តតិយជន ដើម្បី​បំពេញ​មុខងារ​ជំនួស​ពួកយើង ក្នុងនាមជា​អ្នកដំណើរការ​ទិន្នន័យ ( ឧទាហរណ៍ ដំណើរការ​បង់ប្រាក់ ការថែទាំ សន្ដិសុខ ការវិភាគ​ទិន្នន័យ ការគ្រប់គ្រង សេវាកម្ម​វាស់វែង សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ទាញយក​ទិន្នន័យ ការស្ទង់មតិ ជាដើម )។ ក្នុងករណី​បែប​នេះ ដោយ​អនុលោម​តាម​សេចក្តី​ជូនដំណឹង​នេះ និង​ស្របតាម​តម្រូវការ​ផ្នែក​ច្បាប់​ជាធរមាន យើង​តម្រូវ​ឲ្យ​មាន​ការចុះកិច្ចសន្យា​លើ​ការផ្គត់ផ្គង់​សេវាកម្ម​នៃ​ការការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​លើ​ដំណើរការ​បន្ថែម ( រួមទាំង​សម្រាប់​គោលបំណង​ទីផ្សារ ) និង​ពី​ការផ្ទេរ​ទិន្នន័យ។ សម្រាប់​បញ្ជី​របស់​តតិយជន​ដែល​អាច​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​មួយ​ចំនួន​របស់​អ្នក​ដោយ​ប្រើ Cookie សូមមើល Cookie Preferences។ 

. ស្ថាប័ន​ទាំងឡាយ​របស់​សាសនាចក្រ  នៅក្នុង​ស្ថានភាព​មាន​កំណត់​មួយ​ចំនួន យើង​អាច​ចែកចាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​មាន​កំណត់​ ដូចជា​ការវិភាគ និង​ទិន្នន័យ​ស្តីពី​សកម្មភាព​របស់​អ្នក​នៅក្នុង​គេហទំព័រ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ជាមួយ​នឹង​ការឧបត្ថម្ភរបស់​អង្គភាព​សាសនាចក្រ​ដើម្បី​អភិវឌ្ឍ និង​កែលម្អ​សេវាកម្ម​របស់​យើង។ ក្នុង​ករណី​បែប​នេះ ទិន្នន័យ​ផ្ទាល់ខ្លួន​នឹងត្រូវ​បាន​ធ្វើ​ទៅជា​អនាមិក​នៅគ្រប់​ទីកន្លែង​ដែល​អាច​ធ្វើ​ទៅបាន។ កម្មវធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ក៏អាច​ប្រើប្រាស់​ធនធាន​សាសនាចក្រ​ដែល​បានចែកចាយ​មួយចំនួន ( ឧ.កម្មវិធី​សូហ្វែរ ) ដើម្បី​គ្រប់គ្រង​ទិន្នន័យ​ផ្ទាល់ខ្លួន ប៉ុន្តែ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ នឹង​ត្រូវបាន​ចូលប្រើ​ដោយ​បុគ្គលិក​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារដែល​ជាតម្រូវការ​ស្របច្បាប់ ​ដើម្បី​ដឹង​ពី​គោលបំណង​របស់កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​បន្ថែម​ដោយ​អនុលោម​តាម​សេចក្តីជូន​ដំណឹង​នេះ។ ប្រសិនបើ​អ្នក​ជាសមាជិក​នៃ​សាសនាចក្រ ហើយ​ស្ម័គ្រ​ចិត្ត​ភ្ជាប់​ព័ត៌មាន​សមាជិកភាព​សាសនាចក្រ​របស់អ្នក​ទៅ​គណនីកម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នក នោះ​អ្នក​យល់ព្រម​ឲ្យកម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អាច​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​អ្នក​បញ្ចូល​ទៅក្នុង​អង្គភាព​ពាក់ព័ន្ធ​ក្នុង​សាសនាចក្រ ក្នុង​គោលបំណង​ចងក្រង​ជា​ឯកសារ​ពិធីបរិសុទ្ធ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ។

. អ្នក​ប្រើប្រាស់​គេហទំព័រ  ដើម្បី​ការពារ​ឯកជនភាព​របស់​អ្នក​ឲ្យកាន់តែ​ប្រសើរ យើង​បាន​រចនា​គេហទំព័រ​នេះ ដូច្នេះ​អ្នក​ប្រើប្រាស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចែកចាយ ទិន្នន័យ​អ្នក​នៅរស់ ជាមួយ​អ្នក​ប្រើប្រាស់​គេហទំព័រ​ផ្សេងទៀត​នៅក្នុង​លក្ខខណ្ឌ​ដាក់កម្រិត​មួយ​ចំនួន​របស់​គេហទំព័រ ដែល​អាច​មាន​សិទ្ធិ​ចូល ដោយ​មាន​ការអញ្ជើញ​ប៉ុណ្ណោះ។ នៅក្នុង​លក្ខខណ្ឌ​ដាក់កម្រិត​ទាំងនេះ អ្នក​អាច​ជ្រើសរើស​បង្កើតជា ជម្រើស​ទៅលើ​ព័ត៌មាន​ពង្សាវតារ​ដែល​អ្នក​ផ្តល់ជូន ដោយ​អាច​ដាក់​នៅលើ​គេហទំព័រ ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្សេងទៀត ( ឧ. ព័ត៌មាន​ដែលអ្នក​បញ្ចូល​ទៅ​ក្នុង​មែកធាង​គ្រួសារ​របស់​អ្នក )។ ប្រសិនបើ​គ្មាន​ការស្នើសុំ ឬ​ សកម្មភាព​របស់អ្នក​ទេ កម្មវធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​នឹង​មិន​ឲ្យ​អ្នកផ្សេង​ទៀត​ក្រៅពី​អ្នក​ដែល​ជា​អ្នក​បញ្ចូល ដើម្បី​មាន​សិទ្ធ​ចូល​យកទិន្នន័យ​អ្នក​នៅរស់ ដែលអ្នក​ផ្តល់ជូន​នោះ​ឡើយ។ អ្នក​ត្រូវតែ​ជ្រើសរើស​ដើម្បី​ឲ្យ​ទិន្នន័យ​នោះ​អាច​ប្រើបាន ( ឧ.នៅពេល​អ្នក​ចូលរួម​ក្រុម​មួយ ហើយ​ចែកចាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​នៅក្នុង​ក្រុមនោះ )។ ទោះជាយ៉ាងណា អ្នកមិនគួរ​ភ្ជាប់​អនុស្សាវរីយ៍​ដែល​មាន ទិន្នន័យ​អ្នក​នៅរស់ ទៅ​អ្នកស្លាប់​នៅក្នុង​មែកធាង​សាធារណៈ​ឡើយ។ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ខិតខំ​ដាក់​កំណត់​ស្ថានភាព​ដែល​អ្នក​អាច​ចែកចាយ ទិន្នន័យ​អ្នក​នៅរស់ ដើម្បី​អនុលោម​តាមច្បាប់​ជាធរមាន និង​ដើម្បី​ការពារ​ឯកជន​ភាព​សាច���ញាតិ​របស់​អ្នក​ផងដែរ។

ដូចដែលបាន​ចង្អុល​បង្ហាញ​ខាងលើ អ្នក​ប្រើប្រាស់​ម្នាក់ៗ​ទទួលខុស​ត្រូវ​ចំពោះ​ដំណើរការ ទិន្នន័យ​អ្នក​នៅរស់​ ណាមួយដែល​ពួកគេ​បញ្ជូន​មក ឬ ​ចែកចាយ​នៅលើ​គេហទំព័រ។ នៅពេល​អ្នក​ជ្រើសរើស​ចែកចាយ ទិន្នន័យ​អ្នក​នៅរស់ ជាមួយ​អ្នកប្រើប្រាស់​ផ្សេងទៀត អ្នកត្រូវ​បញ្ជាក់​ថា អ្នក​ទទួលខុស​ត្រូវ​ចំពោះ​ទិន្នន័យ​នេះ ថា​អ្នក​មាន​សិទ្ធិ ឬ​ការអនុញ្ញាត​ក្នុង​ការចែកចាយ​ទិន្នន័យ​នេះ​ជាមួយ​អ្នកប្រើប្រាស់​ផ្សេងទៀត ដោយ​អនុលោម​តាម កិច្ចព្រមព្រៀង​ដាក់​ស្នើ​មាតិកា និង លក្ខខណ្ឌ​នៃ​ការប្រើប្រាស់ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ថា​អ្នក​ចែកចាយ​ទិន្នន័យ​នេះ​សម្រាប់​តែ​គោលបំណង​ស្រាវជ្រាវ​ផ្ទាល់ខ្លួន និង​ពង្សាវតារ​ប៉ុណ្ណោះ ហើយ​ការចែកចាយ​នេះ​បាន​អនុលោម​តាមច្បាប់​ជាធរមាន។  

អ្នកអាច​កែតម្រូវ​ការមើល​ឃើញ​ទិន្នន័យ​ផ្ទាល់ខ្លួន​ទៅកាន់​អ្នកប្រើប្រាស់ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ផ្សេងទៀត ឬ ​ជាសាធារណៈ​នៅពេល​ណាមួយ​ដោយ​ផ្លាស់ប្តូរ​ការកំណត់​ឯកជនភាព ឬ ​ដោយ​ទាក់ទង​មកកាន់​យើង​ដោយ​ប្រើ​ព័ត៌មាន​ដែលបាន​ផ្តល់ជូន​ខាងក្រោម។ អនុស្សាវរីយ៍​ទាំងអស់​ដែល​ទាក់ទង​នឹង ទិន្នន័យ​អ្នក​នៅរស់ គួរតែ​ត្រូវបាន​កំណត់​ទៅ « ឯកជនភាព »។ 

ទោះជាយ៉ាងណា ��ម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អាច​ធ្វើឲ្យ​ទិន្នន័យ​ផ្ទាល់ខ្លួន​មួយចំនួន​ដែល​ទទួល​បាន​ពីប្រភព​សាធារណៈ និង​ប្រវត្តិសាស្រ្ត​អាច​រកឃើញ​ជាសាធារណៈ​នៅពេល​មាន​ការអនុញ្ញាត​ដោយ​ច្បាប់​ក្នុង​តំបន់​ជាធរមាន ។

. តម្រូវការ​ផ្នែក​ច្បាប់  យើង​អាច​ចូល​ប្រើប្រាស់ ហើយ​បង្ហាញ​ទិន្នន័យ​ផ្ទាល់ខ្លួន ការចុះផ្សាយ ការផ្ញើសារអនឡាញ កំណត់​ចំណាំ​ផ្ទាល់ខ្លួន មាតិកា ឬ ​ការបញ្ជូន​ផ្សេងទៀត​របស់​អ្នក​ទៅកាន់​តតិយជន ប្រសិនបើ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការធ្វើ​ដូច្នេះ​គឺ​ស្រប​ទៅតាម​ដីកា ​បទបញ្ជា​តុលាការ ឬ ​បែបបទរដ្ឋបាល ឬ​ តម្រូវការ​ផ្នែក​ច្បាប់។ លើសពីនេះ យើង​អាច​បង្ហាញ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក និង​ព័ត៌មាន​ផ្សេង​ទៀត​តាម​ការតម្រូវ​ដោយ​ច្បាប់ ឬ​ សម្រាប់​អនុវត្ត ឬ​ ការការពារ​សិទ្ធិ​ស្របច្បាប់ ការប្រុងប្រយ័ត្ន​ចំពោះ​ការទទួលខុសត្រូវណាមួយ ​ការការពារ​សិទ្ធិ ទ្រព្យសម្បត្តិ ឬ​ សុវត្ថិភាព​នៃ​ធនធាន​របស់​បុគ្គល​ណា​ម្នាក់ ឬ​ សាធារណៈជន​ទូទៅ ដើម្បី​រក្សា និង​ការពារ​សន្តិសុខ និង​សុចរិតភាព​នៃ​សេវាកម្ម ឬ​ ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​យើង។ បន្ថែមពីនេះ ការធ្វើបែបនេះក៏ដើម្បី​ការពារ​ខ្លួន​យើង និង​សេវាកម្ម​របស់​យើង​ពី​ការក្លែងបន្លំ បំពាន ឬ​ ការប្រើប្រាស់​ខុសច្បាប់ ព្រមទាំងដើម្បី​ស៊ើប​អង្កេត និង​ការពារ​ខ្លួន​យើង​ប្រឆាំង​នឹង​ការអះអាង ឬ ​ការចោទប្រកាន់​របស់​តតិយជន ឬ​ ជួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល។

៧. តើ​ពួកយើង​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​នៅ​កន្លែង​ណា?

យើង​អាច​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​នៅក្រៅ​ប្រទេស​ដែល​អ្នករស់នៅ រួមទាំង​នៅ​សហរដ្ឋ​អាមេរិក នៅលើ​ម៉ាស៊ីនមេ នៅក្នុង​កន្លែង​ផ្ទុក​ទិន្នន័យ​នៅលើ​បណ្ដាញម៉ាស៊ីនមេ ឬ ​នៅ​ក្នុងអគារ និង​អង្គភាព​ឧបត្ថម្ភ​ដែល​ពាក់ព័ន្ធ​របស់កម្ម​​វិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ។ ដើម្បី​ធានា​ឲ្យបាន​នូវ​ការការពារ​គ្រប់គ្រាន់​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​បានផ្ទេរ​ទៅកាន់​ដែន​សមត្ថកិច្ច​ផ្សេង​ទៀត យើង​នឹងបញ្ចប់​ការផ្ទេរ​ទិន្នន័យ និង​ដំណើរការ​រវាង កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​អ្នកផ្គត់ផ្គង់​សេវាកម្ម​របស់​យើង អង្គភាព​ដែល​ពាក់ព័ន្ធ និង​បណ្ណាសារ​ដែលតម្រូវ​ដោយ​ច្បាប់។ កិច្ចព្រមព្រៀង​សម្រាប់ការ​ផ្ទេរ​ទាំងនេះរួមមាន​Standard Contractual Clauses ដែលបាន​អនុម័ត​ដោយ​គណៈកម្មការ​អឺរ៉ុប ដោយ​អនុលោម​តាម​ច្បាប់​របស់​សហភាព​អឺរ៉ុប ឬ​ ប្រការ​ផ្សេងទៀត​ដែលតម្រូវ​ដោយច្បាប់​ជាធរមាន ( ដែល​អ្នក​អាច​មាន​សិទ្ធិ​ពិនិត្យ​ឡើងវិញ​ ប្រសិនបើ​អ្នក​ទាក់ទង​មក​យើង​ដោយ​ប្រើ​ព័ត៌មាន​នៅចុង​បញ្ចប់​នៃ​សេចក្តី​ជូនដំណឹង​នេះ )។

៨. តើ​យើង​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ឲ្យមាន​សុវត្ថិភាព​យ៉ាង​ដូចម្ដេច?

ពួកយើង​ប្រើប្រាស់​វិធានការ​បច្ចេកទេស និង​ស្ថាប័ន​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ពួក​យើង​ទទួល​បាន កុំ​ឲ្យ​បាត់បង់ កុំឲ្យ​ប្រើ​ខុស និង​កុំឲ្យ​មាន​ការផ្លាស់ប្ដូរ​ដែល​ពុំ​មាន​ការអនុញ្ញាត ព្រមទាំង​ដើម្បី​ការពារ​ការសម្ងាត់​របស់​ទិន្នន័យ​នោះ។ ពួក​យើង​ពិនិត្យមើល​ជា​ទៀងទាត់​នូវ​ដំណើរការ​សុវត្ថិភាព ហើយ​ពិចារណា​ពី​ស្ថានភាព​នៃ​បច្ចេកវិទ្យា និង​វិធីសាស្ត្រ​ផ្នែក​សន្ដិសុខ​ជាបន្តប​បន្ទាប់​ដែល​សមស្រប។ ពួកយើង​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ចាក់សោ​ព័ត៌មាន​នៅពេល​បច្ចុប្បន្ន ដើម្បី​ចាក់សោ​ទិន្នន័យ​នៅពេល​បញ្ជូន​ទិន្នន័យ​នៅលើ​ទំព័រ​ចុះឈ្មោះ​ចូល​របស់ពួក​យើង។ ប៉ុន្តែ ដោយសារ​ពួកយើង​ពុំ​អាច​ធានា​បាន​ពី​សុវត្ថិភាព​ពេញលេញ​នៃ​បច្ចេកវិទ្យា​ចាក់សោ​ព័ត៌មាន​ទាំងនេះ នោះ​សូម​មាន​ការប្រុង​ប្រយ័ត្ន នៅពេល​ដាក់បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​នៅលើ​អ៊ីនធឺណិត។

៩. តើ​យើង​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​រយៈពេល​យូរ​ប៉ុនណា?

ពួកយើង​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​បាន​ប្រមូល​មក រួមទាំង​ព័ត៌មាន​ដែល​បាន​ប្រមូល​តាមរយៈ​គេហទំព័រ និង​ការបញ្ជូន​ដទៃទៀត ក្នុង​រយៈពេល​មួយ​សមរម្យ ដើម្បី​បំពេញ​តាម​គោលបំណង​នៃ​ការដំណើរការ​ដូច​ដែល​បានចែង​មក​ខាង​លើ។ បន្ទាប់មក​យើង​ធ្វើ​បណ្ណាសារ​តាម​ពេលវេលា​ដែលតម្រូវដោយច្បាប់​។ នៅពេល​ច្បាប់ឈប់​តម្រូវ​ឲ្យ​រក្សាទុក​នៅក្នុង​បណ្ណាសារ នោះ​យើង​នឹង​លុបចោល​ទិន្នន័យ​ផ្ទាល់ខ្លួន​ពី​ក្នុង​កំណត់ត្រា​របស់​យើង ក្នុងរយៈ​ពេលកំណត់​ដោយ​ច្បាប់​ជាធរមាន លើកលែង​តែ​ព័ត៌មាន​ប្រវត្តិសាស្រ្ត​ដែល​មានកំណត់ និង​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​រក្សាទុក​ជាផ្នែក​មួយ​នៃ​កំណត់​ត្រាពង្សាវតារ ឬ ​ប្រវត្តិសាស្រ្ត​ជា​អចិន្ត្រៃយ៍។

១០. តើ​អ្នក​អាច​ចូល​ប្រើប្រាស់ និង​កែតម្រូវ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច?

យើង​ព្យាយាម​រក្សា​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន ហើយ​ពឹងផ្អែក​លើ​អ្នក ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​និង ទិន្នន័យ​អ្នក​នៅរស់ ដែល​អ្នក​ដាក់បញ្ជូន​មក​មាន​ភាពពេញលេញ និង​ត្រឹមត្រូវ។ អ្នក​អាច​ស្នើសុំ​ចូល​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក ហើយ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​កែតម្រូវ ឬ ​ធ្វើ​បច្ចុប្បន្នភាព​លើ​ទិន្នន័យ​ទាំងនោះ និង​ដាក់​កំណត់​លើ​ការមើល​ឃើញ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក តាមរយៈ​ការចុះឈ្មោះ​លើ​គេហទំព័រ​ជាក់លាក់របស់អ្នកតាមរយៈ​ជីវប្រវត្តិ​របស់​អ្នក ឬ ​តាមរយៈ​គណនី​ស្រាវជ្រាវ​ក្រុមគ្រួសារ​របស់​អ្នកតាម​ដែល​អាចធ្វើបាន។ ដើម្បី​ពិនិត្យ​មើល​ជម្រើស​ទាំងនេះ សូម​ចូលទៅកាន់​ការកំណត់​គណនី កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ របស់អ្នក នៅទីនេះ ។

អាស្រ័យ​ទៅលើ​យុត្តាធិការដែនដី​ដែល​អ្នក​រស់នៅ ច្បាប់​ការពារ​អ្នកប្រើប្រាស់ ឬ ​ច្បាប់​ឯកជនភាព​អាចផ្តល់​���ូន​អ្នក​នូវ​សិទ្ធិ​បន្ថែម​ទាក់ទង​នឹង​ការប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក។ អ្នក​អាច​ទាក់ទង​មកកាន់​យើង​ដើម្បី​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​បន្ថែម​ដោយ​ប្រើ​ព័ត៌មាន​ដែលបាន​ផ្តល់ជូន​ខាង​ក្រោម។ សិទ្ធិ​ទាំងនេះ​មាន​ដូចជា៖

  • សិទ្ធិ​ក្នុងការ​ទទួល​បាន​ព័ត៌មាន រួមទាំង​ការទទួល​បាន​ច្បាប់ចម្លង​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​យើង​គ្រប់គ្រង
  • សិទ្ធិ​ក្នុងការ​ចូលប្រើ និង​លុប​ទិន្នន័យ​ផ្ទាល់ខ្លួន
  • សិទ្ធិ​ក្នុងការ​កែតម្រូវ​ទិន្នន័យ​ផ្ទាល់ខ្លួន
  • សិទ្ធិ​ក្នុង​ការចល័ត​ទិន្នន័យ និង
  • សិទ្ធិ​ក្នុង​ការជ្រើសរើស​ចេញពី​ដំណើរការ​ការបន្ថែម ឬ ​ដាក់កំហិត​លើ​ដំណើរការ។

ទំហំ​ពិតប្រាកដ​នៃ​សិទ្ធិ​ទាំងនេះ​អាច​ប្រែប្រួល​ទៅ​តាមយុត្តាធិការ។ សូម​ទាក់ទង​មកកាន់​យើងខ្ញុំ ពេល​មាន​សំណួរ​ណា​មួយ ឬ ​ដើម្បី​អនុវត្ត​សិទ្ធិ​ទាំងនេះ។

អ្នក​ក៏​អាចមាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹង​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ផងដែរ អាស្រ័យ​ទៅលើ​ទីកន្លែង​ដែលអ្នក​រស់នៅ។

ប្រសិនបើ​អ្នក​ប្រើប្រាស់​ផ្សេងទៀត​កំពុង​ដំណើរការ ឬ​ ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក សូម​ទាក់ទង​អ្នកប្រើប្រាស់​នោះ​ដើម្បី​ស្នើសុំ​ឲ្យ​ពួកគេ​លុប ឬ​កែតម្រូវ​ទិន្នន័យ​ផ្ទាល់ខ្លួន​ណាមួយ​ដែល​ពួកគេ​ដាក់បញ្ជូន​មក ឬ​ចែកចាយ​អំពី​អ្នក។ អ្នក​ប្រើប្រាស់​ម្នាក់ៗ​ទទួល​ខុសត្រូវ​ចំពោះ​ដំណើរការ​របស់​ពួកគេ​ផ្ទាល់​ចំពោះ ទិន្នន័យ​អ្នក​នៅរស់ ណាមួយ​ដែល​ពួកគេ​បញ្ចូន​មក ឬ ​ចែកចាយ​នៅលើ​គេហទំព័រ​អំពី​បុគ្គល​ផ្សេង​ទៀត ។ អ្នក​ក៏​អាច​ទាក់ទង​មក​យើង​ដោយ​ផ្ទាល់​ដោយ​ប្រើ​ព័ត៌មាន​ទំនាក់ទំនង​ដែល​បាន​ផ្តល់ជូន​ដូច​ខាងក្រោម ហើយ​យើង​អាច​ជួយ​កែតម្រូវ ឬ​ លុប​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​តាម​ការស្នើសុំ។

ប្រសិនបើ​អ្នក​មាន​បញ្ហា​នៅក្នុង​ការកែប្រែ ការលុបចោល ឬ ​ការធ្វើ​បច្ចុប្បន្នភាព​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក នោះ​អ្នក​អាច​ទាក់ទាក់​មកកាន់​ពួកយើង ដោយ​ប្រើប្រាស់​ព៌ត័មាន​ដូច​បាន​ផ្តល់ជូន​នៅ​ចុងបញ្ចប់​នៃ​ការជូន​ដំណឹង​នេះ។

១១. កាលបរិច្ឆេទ​ដែល​មាន​ប្រសិទ្ធភាព និង​វិសោធនកម្ម 

ការជូន​ដំណឹង​នេះ​មាន​សុពលភាព​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ហើយ​យូរៗ​ម្តង​អាច​នឹង​ត្រូវបាន​ធ្វើ​វិសោធនកម្ម។

១២. សូម​ទាក់ទង​មកកាន់​យើងខ្ញុំ 

អ្នក​អាច​ផ្ញើ​សំណួរ​ទាក់ទង​នឹង​ការជូន​ដំណឹង​នេះ ឬ ​អំពី​សុវត្ថិភាព​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​យើង​ដំណើរការ តាមរយៈ​គេហទំព័រ ទូរសារ ឬ ​សំបុត្រ​បានដូចខាងក្រោម៖

នៅលើ​គេហទំព័រ៖  FamilySearch.org/dataprivacy
ទូរសារ៖                  +១–៨០១–២៤០–១១៨៧
ផ្ញើសំបុត្រ​ទៅកាន់៖ FamilySearch Data Privacy Office
                                50 E. North Temple Street
                                Salt Lake City, UT 84150-0005
                                USA

ប្រសិនបើ​អ្នក​រស់នៅ​ក្នុង ​European Economic Area អ្នក​អាច​ទាក់ទង​ទៅកាន់​អ្នកតំណាង​FamilySearch’s GDPR Art. 27 តាមរយៈសំបុត្រ ឬអ៊ីមែល ៖

ផ្ញើសំបុត្រទៅកាន់៖ IITR Cert GmbH
Eschenrieder Str. 62 c, D-82194
Gröbenzell, Germany
អ៊ីមែល៖ privacy@FamilySearch.org