ផ្ទុកឯកសារគោលការណ៍ណែនាំ និងគោលនយោបាយ
បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៨ ខែ មិនា ឆ្នាំ ២០១៧
គោលការណ៍សម្រាប់រូបភាព ឯកសារ និងសំឡេង
រូបភាព ឯកសារ និងសំឡេងរបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារគួរតែអនុញ្ញាតឲ្យបុគ្គលនីមួយៗចែកចាយមាតិការបស់បុព្វការីជន ដែលជួយឲ្យក្រុមគ្រួសារស្គាល់ និងស្រឡាញ់គ្នាទៅវិញទៅមក ។ គោលការណ៍ណែនាំខាងក្រោមនេះគួរតែអនុវត្ត ៖
សមរម្យ ។ មាតិកាគួរតែគាំទ្របទដ្ឋានរសមរម្យនៃភាពថ្លៃថ្នូរ និងគុណធម៌ ។
ជាប់ទាក់ទង ។ មាតិកាគួរតែគាំទ្រគោលបំណងនៃពង្សប្រវត្តិ ។
បង្វែរចិត្តទៅវិញទៅមក ។ មាតិកាគួរតែជួយបុគ្គលទាំងឡាយឲ្យស្គាល់ និងស្រឡាញ់បុព្វការីជនរបស់ពួកគេ ។
មិនមែនជាពាណិជ្ជកម្ម ។ មាតិកាមិនគួរផ្សាយពាណិជ្ជកម្ម ឬផ្សព្វផ្សាយផលិតផលទេ ។ មាតិកាទាំងនោះមិនគួររំលោភលើកម្មសិទ្ធិបញ្ញាទេ ។
គោលការណ៍ណែនាំស្ដីពីគោលនយោបាយការបញ្ចាំងរូបភាព ឯកសារ និងសំឡេង
មាតិកាមិនត្រូវ��ានរូបភាព ការឆ្លុះបញ្ចាំង ឬការពិពណ៌នាអំពី
1. ភាពអាក្រាតកាយ ឬភាពមិនសមរម្យនោះទេ ។ សម្លៀកបំពាក់ដែលបង្ហាញនៅក្នុងរូបភាពគួរតែរូត និងបិទឡេវឲ្យបានត្រឹមត្រូវ ។
2. មាតិកាដ៏ពិសិដ្ឋ ឬខាងសាសនាផ្សេងៗទៀត ។
ក. សម្លៀកបំពាក់ពិសិដ្ឋ
ខ. ពិធី
គ. ពរជ័យរបស់លោកអយ្យកោ
3. សម្លៀកបំពាក់ដែលមិនត្រូវនឹងភេទ ។
4. ភ្ជាប់ទៅគេហទំព័រខាងក្រៅ ( i.e. no URLs ) ។
5. ពាក្យអាសគ្រាម ឬគ្មានការគោរពគ្រប់ប្រភេទ ។
6. រូបភាពដងខ្លួនដែលគ្មានក្បាល ឬមុខ ។
7. រូបភាពមនុស្សថើបមាត់គ្នា ៖ បុគ្គលថើបគ្នាទៅវិញទៅមកលើបបូរមាត់ ឬហៀបនឹងថើបគ្នាទៅវិញទៅមកលើបបូរមាត់ មិនថាភេទអី អាយុប៉ុន្មាន ឬទំនាក់ទំនងអ្វីឡើយ ។
8. ការយល់ព្រមលើផលិតផល ឬគេហទំព័រ ។ ស្លាកសញ្ញា និងពាក្យនៅលើសម្លៀកបំពាក់ ឬផ្ទាំងផ្សព្វផ្សាយ ឡានដឹកទំនិញជាដើម នឹងត្រូវវាយតម្លៃរៀងៗខ្លួន ។
9. សកម្មភាព ផលិតផល ឬសេវាកម្មខុសច្បាប់ ។ វារួមមានគ្រឿងញៀន ។
10. ភាពមិនសមរម្យ កាយវិការអសីលធម៌ ឬពាក្យជេរប្រមាថ ។
11. ការបង្ហាញនូវការស្អប់ ឬការរើសអើង ។
12. អំពើហិង្សា និងការបំផ្លិចបំផ្លាញ ។
a. រូបភាពសង្គ្រាម ការបរបាញ់ និងការនេសាទ នឹងត្រូវវាយតម្លៃរៀងៗខ្លួន ។
b. រូបភាពចោះក្រវិល និងសាក់នឹងត្រូវវាយតម្លៃរៀងៗខ្លួន ។
13. ការលើកកម្ពស់ការរើសអើងជាតិសាសន៍ ។
14. ការលើកកម្ពស់ផលិតកម្មបច្ចុប្បន្ន បុព្វហេតុ ឬសប្បុរសធម៌ ។
15. មាតិកាពាណិជ្ជកម្ម ។ ករណីលើកលែងមានដូចជា ប្រសិនបើ ៖
a. អ្នកមានសិទិ្ធស្របច្បាប់លើមាតិកានោះ ។
b. ការរក្សាសិទ្ធិបានផុតសុពលភាព ។
រូបភាព ឯកសារ និងសំឡេងមិនអាចត្រូវបានកែសម្រួលនៅក្នុងរបៀបមួយដែលធ្វើឲ្យមានភាពមិនត្រឹមត្រូវ មិនពិត ឬយល់ច្រឡំនោះទេ ។ រូបភាពជាក្រុមណាមួយដែលមានសូម្បីបុគ្គលតែម្នាក់ដែលបំពានគោលការណ៍ណែនាំណាមួយនៅក្នុងឯកសារនេះត្រូវបានហាមឃាត់ផងដែរ ។
រូបភាព វត្ថុបុរាណ ឬឯកសារដែលទើបដាក់បញ្ចូល ឬដាក់ពីមុនមក ឬបានបង្កើតនៅក្នុងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដែលបានបំពានគោលការណ៍ដាក់ស្នើអាចត្រូវបានរឹតបណ្តឹង ។