សេចក្តីណែនាំសម្រាប់ការប្រើប្រាស់ ស្លាកសញ្ញារបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ
បានធ្វើបច្ចុប្បន្នភាព 2023-09-01
ស្លាកសញ្ញារបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និងសហព័ន្ធនានារបស់កម្មវិធីនេះ ( ជាសមូហភាព « កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ » ) អាចជាពាក្យមួយ ជាឃ្លាមួយ និមិត្តសញ្ញា ការរចនាមួយ ឬការរួមបញ្ចូលគ្នានៃអ្វីទាំងនេះដែលកំណត់ដល់អត្តសញ្ញាណកម្មវិធីស្រាវជ្រាវក្រុមគ្រួសារដូចជាប្រភពនៃ ឬសេវាកម្មអ្វីមួយ ។ ស្លាកសញ្ញាកម្មវិធីស្រាវជ្រាវក្រុមគ្រួសារក៏អាចជារូបរាងនៃវត្ថុមួយ ដែលមានរួមទាំងទំហំ រាង ពណ៌ វាយនភាព ការវេចខ្ចប់ សំឡេង និងក្រាហ្វិកផងដែរ ។
ខាងក្រោមនេះគឺជាបញ្ជីដែលផ្នែកខ្លះនៃស្លាកសញ្ញាកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និងសញ្ញាអំពីសេវាកម្មនានា ៖
- កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ
- កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ GEDCOM ( ការទំនាក់ទំនងទិន្នន័យពង្សាវលី )
- International Genealogical Index ( លិបិក្រមពង្សាវលីអន្ដរជាតិ )
- RootsTech
ទាំងនេះគឺជាស្លាកសញ្ញា និងសញ្ញាអំពីសេវាកម្មនៃក��្មវិធីស្រាវជ្រាវក្រុមគ្រួសារ ហើយដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងនៅប្រទេសផ្សេងទៀត ។
សេចក្តីណែនាំទូទៅ
ស្លាកសញ្ញាទាំងនេះគឺ និងគួរតែប្រើជាគុណនាមដែលពណ៌នាអំពីទំនិញ ឬសេវាកម្មជាក់លាក់មួយ ។ នៅក្នុងន័យនេះស្លាកសញ្ញាមិនគួរបង្កើតជាកិរិយាសព្ទ ឬបង្កើតជាពហុវចនៈ ឬកម្មសិទ្ធិនោះឡើយ ។ ពាក្យទូទៅដែលសមរម្យគួរតែដាក់បញ្ចូលផងដែរជាមួយនឹងស្លាកសញ្ញានីមួយៗនៅពេលវាបង្ហាញជាលើកទីមួយនៅក្នុងកិច្ចការ ( ឧទាហរណ៍ គេហទំព័រ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ) ។ បន្ទាប់មកពាក្យទូទៅគួរតែបង្ហាញឡើងជាញឹកញាប់ជាមួយនឹងស្លាកសញ្ញា ។
នៅពេលប្រើស្លាកសញ្ញាកម្មវិធីស្រាវជ្រាវក្រុមគ្រួសារនៅទីសាធារណៈ សូមកុំប្រើសញ្ញាទាំងនេះ ™, ℠, ឬ ® ។ ផ្ទុយទៅវិញ សូមប្រើការជូនដំណឹងអំពីមុខងារនៃស្លាកសញ្ញាដែលសមស្របដូចជា « កម្មវិធីស្រាវជ្រាវក្រុមគ្រួសារគឺជាស្លាកសញ្ញានៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ/Intellectual Reserve, Inc. ហើយអាចត្រូវបានចុះបញ្ជីនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតដែរ ។
អ្នកមិនអាចប្រើស្លាកសញ្ញាឬសញ្ញាអំពីសេវាកម្មនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារនៅក្នុងលក្ខណៈណែនាំ ឬបញ្ជាក់ថាអ្នក ឬផលិតផល ឬសេវាកម្មរបស់អ្នកត្រូវបានគាំទ្រដោយ ឬពាក់ព័ន្ធជាមួយនឹង កម្មវិធីស្រាវជ្រាវក្រុមគ្រួសារនោះទេ ។ ហេតុដូច្នេះស្លាកសញ្ញាកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ មិនគួរប្រើប្រាស់ជាឈ្មោះរបស់អង្គការ ឬផលិតផល ឬព្រឹត្តិការណ៍នោះទេ ។ ការប្រើប្រាស់បែបនេះអាចធ្វើឲ្យអ្នកដទៃមានការភាន់ច្រឡំចំពោះការឧបត្ថម្ភ ឬការគាំទ្ររបស់កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ ឧទាហរណ៍ ខាងក្រោមនេះមិនមែនជាការប្រើប្រាស់ត្រឹមត្រូវនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារទេ លើកលែងតែ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារផ្តល់ដល់អ្នកនូវការអនុញ្ញាតជាលាយលក្ខណ៍អក្សរច្បាស់លាស់ ៖
- « បានបញ្ជាក់ដោយកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ » នៅលើផលិតផល ឬសេវាកម្មមួយដើម្បីបញ្ជាក់ពីការគាំទ្រ ឬការយល់ព្រមរបស់ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារចំពោះផលិតផល ឬសេវាកម្ម ។
ព័ត៌មានបន្ថែម
ជាការពិតណាស់ សេចក្តីណែនាំទាំងនេះមិនអាចរំពឹងថា រាល់គ្រប់ប្រភេទនៃសក្តានុពលទាំងអស់ត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវនោះទេ ។ ប្រសិនបើអ្នកចង់បានការណែនាំជាក់លាក់ទៅលើការប្រើប្រាស់ដែលបានដាក់ស្នើ សូមទាក់ទងទៅការិយាល័យកម្មសិទ្ធិបញ្ញារបស់ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារតាមរយៈ ៖
លេខទូរសព្ទ ៖១-៨០១-២៤០-៣៩៥៩ ឬ ១-៨០០-៤៥៣-៣៨៦០ ភ្ជាប់ទៅ ២-៣៩៥៩
អ៊ីម៉ែល ៖ cor-intellectualproperty@FamilySearch.org
បានធ្វើបច្ចុប្បន្នភាព 2023-09-01