ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ អ្នក​ជួយ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ​ស្វែងរក​ភាពសុខសាន្ត និង​កម្លាំង​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ពេល​ពួកគេ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​បម្រើ​ដល់​បុព្វការីជន​របស់ពួកគេ ។

ក្បួនខ្នាត​ទូទៅ  )

តែងតែ​ផ្តោតលើ​ព្រះសង្រ្គោះ​ជានិច្ច

ពេល​ដែល​អ្នក​អញ្ជើញ​សមាជិក​ឲ្យ​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ និង​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​បុព្វការីជន សូម​ចាប់ផ្តើម​ជាមួយនឹង​ព្រះអង្គ​សង្គ្រោះ ។ ចែកចាយ​ពីរបៀប​ដែល​សេចក្តីសញ្ញា និង​ពីធីបរិសុទ្ធ​ទាំងឡាយ​ចងភ្ជាប់​យើង​ទៅនឹង​ព្រះអង្គសង្រ្គោះ ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ថា​មានការណែនាំ និង​លួងលោម ហើយ​ពង្រឹង​យើង​ដោយ​នូវ​ការការពារ និង​ព្រះចេស្តា​របស់​ទ្រង់ ។ រៀន​បន្ថែម​ទៀត

សម្រាប់​ការ​កាន់​កាប់​ត្រួតត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង ។

អេភេសូរ ១:១០

ប្រើ​ពិធីបរិសុទ្ធ​ត្រៀមរួច

ជួយ​សមាជិក​ប្រើ​ពិធីបរិសុទ្ធ​ត្រៀមរួច—ជា​វិធី​ដ៏​ងាយស្រួល​បំផុត​សម្រាប់​សមាជិក​ទាំងអស់ ដើម្បី​ប្រមូលផ្តុំ​អ្នកដទៃ​ទៅកាន់​ព្រះអង្គសង្គ្រោះ​ដោយ​ការស្វែងរក​ឈ្មោះ​ដែល​ជាប់សាច់ញាតិ​ទៅនឹង​អស់អ្នក​ទាំងឡាយណា​ដែល​ត្រូវការ​ការសង្រ្គោះ​នៃ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ រៀន​បន្ថែម​ទៀត

បន្ថែម​អ្វី​ដែល​អ្នក​ដឹង

លើកទឹកចិត្ត​សមាជិក​ទាំងអស់​ឱ្យ​បន្ថែម​អ្វីដែល​ពួកគេ​ដឹង​ទៅក្នុង​មែកធាង​គ្រួសារ​របស់ពួកគេ—ឈ្មោះ រូបថត ព្រឹត្តិការណ៍​ជីវិត ដំណើររឿង ទាំងឡាយ និង​កម្រង​អនុស្សាវរីយ៍​ផ្សេងទៀត​របស់​មនុស្ស​ជាទី​ស្រឡាញ់​ដែល​អាច​ប្រមូលផ្តុំ​ទៅកាន់​ព្រះអង្គសង្គ្រោះ ។

ថ្នាក់ដឹកនាំ​ដែល​ជួយ​សមាជិក​ថ្មី និង​យុវវ័យ​រៀបចំខ្លួន​សម្រាប់​បទពិសោធន៍​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដំបូង​របស់​ពួកគេ​អាច​ប្រើជំនួយ​ឈ្មោះ​គ្រួសារ ។

ធនធាន​ជំនួយគាំទ្រ​ដល់​ថ្នាក់ដឹកនាំ

ជួយ​ដល់អស់​អ្នក​ដែល​អ្នក​បម្រើ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ​តាមរយៈ​ពង្សប្រវត្តិ ។

ការជួយគាំទ្រ​ដល់​សមាជិក​ថ្មី

សូម​មើល​ពី​របៀប​ដែល​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ពង្រឹង​ជំនឿ និង​លើក​ទឹកចិត្ត​ដល់​ភាពជាសិស្ស​ពេញមួយ​ជីវិត ។

សូម​មើល​ពីរបៀប

ជួយគាំទ្រ​ដល់​កុមារ​ដែល​ឈាន​ដល់​អាយុ ១២ ឆ្នាំ

ស្វែងរក​របៀប​ជួយ​យុវវ័យ​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​នៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង​របស់​ពួកគេ ។

រៀន​បន្ថែម​ទៀត

ធនធាន​ទាំងឡាយ​ដែល​អាច​ទាញយក​បាន

ទម្រង់ ភី.ឌី.អែហ្វ.��ិត្តប័ណ្ណ​ពិធីបរិសុទ្ធ​ត្រៀមរួច

ខិត្តប័ណ្ណ​ដែល​អាច​ទាញ​យកបាន​នេះ​មាន​ព័ត៌មាន​អំពី​ពិធីបរិសុទ្ធ​ត្រៀមរួច និង​តំណ​ភ្ជាប់​ទៅ​នឹង​បទពិសោធន៍​នោះ ។

ទាញយក

វីដេអូវីដេអូ​អំពី​ពរជ័យ​ដែលបាន​សន្យា

ពួកសាវក​សម័យ​ទំនើប រួមមាន​អែលឌើរ ដេវីឌ អេ បែដណា. ឃ្វីនថិន អិល ឃុក. នែល អិល អាន់ឌើរសិន និង ឌែល ជី រិនឡាន់ បាន​ធ្វើការ​សន្យា​ពរជ័យ​ដោយ​អានុភាព​ជាច្រើន​ទៅដល់​អស់អ្នក​ដែល​ចូលរួម​ក្នុង​កិច្ចការ ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ។

ទាញយក

រៀន​បន្ថែម​ទៀត

ប្រធាន ដាល្លិន អេក អូក
« គោលលទ្ធិ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ផ្ដោតលើ​ក្រុមគ្រួសារ ។ សំខាន់​ចំពោះ​គោលលទ្ធិ​របស់​យើង​អំពី​គ្រួសារ​គឺ​ព្រះវិហារ​បរិសុទ្ធ ។ ពិធី​បរិសុទ្ធ​ដែល​បាន​ទទួល​នៅ​ទីនោះ​អាច​ឲ្យ​យើង​ត្រឡប់​ជា​គ្រួសារ​ដ៏​អស់កល្ប​ទៅ​កាន់​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​របស់​យើង » ។

ប្រធាន ដាល្លិន អេក អូក, ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ផ្ដោតលើ​ក្រុមគ្រួសារ

1 នៃ 3