លក្ខណៈ​ពិសេស​មួយចំនួន​នៅលើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អាច​នឹង​ពុំ​មាន​ដំណើរការ នៅពេល​យើង​ធ្វើ​ការ​កែលម្អ​ចំពោះ​គេហទំព័រ​ដែល​ចាប់​ផ្ដើម ចន្ទ មេសា 6 នៅ 6:00 ព្រឹក ( UTC-00:00 ) ហើយ​មាន​រយៈពេល​ប្រហែលជា 3 ម៉ោង ។ យើង​សុំ​ទោស​ចំពោះ​ការ​រអាក់រអួល​នេះ ។

ស្វែងរក​ទីតាំង FamilySearch ដែល​នៅជិតអ្នក

ស្វែងរក​ទីតាំង
រូបភាព​នៃ​មនុស្ស​ពីរនាក់​ដែល​កំពុង​ស្វែងរក​ទីតាំង FamilySearch ក្នុង​តំបន់​��បស់​ពួកគេ ។

ប្រភេទ​នៃ​ទីតាំង FamilySearch

រូបថត​ផ្នែក​ខាងក្នុង​នៃ​មជ្ឈមណ្ឌល FamilySearch ។

មជ្ឈមណ្ឌល FamilySearch

មជ្ឈមណ្ឌល FamilySearch ផ្តល់ជា​ឧបករណ៍ និង​ធនធាន​សម្រាប់​ស្រាវជ្រាវ​ពង្សាវលី និង​ពង្សប្រវត្តិ​របស់​អ្នក ។ វា​ផ្តល់​នូវ​ជំនួយ​ផ្ទាល់ខ្លួន ការចូល​ទៅកាន់​កុំព្យូទ័រ និង​គេហទំព័រ​ពង្សប្រវត្តិ​ពិសេសៗ និង​រូបភាព​នៃ​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដែល​ប្រហែលជា​មិនមាន​នៅកន្លែង​ផ្សេង​ឡើយ ។

រូបថត​របស់​ស្ត្រី​ម្នាក់​កំពុង​ធ្វើ​ការរុករក​នៅក្នុង​បណ្ណាល័យ​សម្ព័ន្ធ ។

បណ្ណាល័យ​សម្ព័ន្ធ

បណ្ណាល័យ​សម្ព័ន្ធ​របស់ FamilySearch ផ្តល់​ធនធាន​ដូច​ដែលបាន​រកឃើញ​នៅក្នុង​មជ្ឈមណ្ឌល FamilySearch ដូចជា​ការចូល​ទៅកាន់​កម្រង​ពង្សាវលី​ជា​ឌីជីថល​យ៉ាង​ទូលំទូលាយ​របស់ FamilySearch ។ បណ្ណាល័យ​សម្ព័ន្ធ​អាចជា​បណ្ណាល័យ​សាធារណៈ ឬ​បណ្ណាល័យ​ថ្នាក់ឧត្តមសិក្សា បណ្ណាសារ សារមន្ទីរ មជ្ឈមណ្ឌល​វប្បធម៌ ឬ​សមាគម​ពង្សាវលី ឬ​ប្រវត្តិសាស្រ្ត ។

រូបថត​ផ្នែក​ខាងក្រៅ​នៃ​បណ្ណាល័យ FamilySearch ។

បណ្ណាល័យ​FamilySearch

មាន​ទីតាំងនៅ​ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ បណ្ណាល័យ FamilySearch ស្ថិតក្នុង​ចំណោម​បណ្ណាល័យ​ស្រាវជ្រាវ​ពង្សាវលី​ដែល​មានបរិក្ខា​ធំជាង​គេ​នៅ​ក្នុង​ពិភព​លោក ។ បន្ថែម​ពីលើ​ការបំពាក់​បំប៉ន​ដល់​បុគ្គលិក​ផ្នែក​ស្រាវជ្រាវ វាផ្តល់​សិទ្ធិ​ចូលប្រើ​ដោយ​ឥតគិតថ្លៃ ទៅកាន់​ការប្រមូលផ្តុំ​ដ៏​ធំ​នៃ​កំណត់ត្រា​ពង្សាវលី សៀវភៅ​នានា មីក្រូហ្វីល និង​ធនធាន​ឌីជីថល ។ បណ្ណាល័យ​នេះ​បើកជា​សាធារណៈ​ដោយ​ឥតគិតថ្លៃ ហើយ​ធនធាន​មួយ​ចំនួន​របស់​វា​ក៏មាន​នៅលើ​អនឡាញ​ផងដែរ ។

រូបថត​នៃ​ផ្នែក​ខាងក្រៅ​នៃ​អគារ​សាសនាចក្រ​ធម្មតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ចូលប្រើ FamilySearch
ទទួល​បាន​មាតិកា​ពិសេសៗ​នៅក្នុង​អគារ​សាសនាចក្រ

អ្ន���អាច​ចូល​ប្រើ​មាតិកា​ពិសេសៗ​របស់​មជ្ឈមណ្ឌល FamilySearch នៅលើ​កុំព្យូទ័រ​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​សាលាប្រជុំ​ណាមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ គ្រាន់តែ​ទាញយក និង​ដំឡើង FamilySearch Center Premium Content នៅលើGoogle ChromeMozilla សម្ព័ន្ធ ។

សំណួរ​ដែល​គេ​ចោទសួរ​ញឹកញាប់