រុករកដំណើររឿងគ្រួសាររបស់អ្នកនៅក្នុងមជ្ឈមណ្ឌល FamilySearch
អ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋានអាចជួយចាប់ផ្តើមដំណើរពង្សប្រវត្តិរបស់អ្នក ។
រុករកដំណើររឿងគ្រួសាររបស់អ្នកនៅក្នុងមជ្ឈមណ្ឌល FamilySearch
អ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋានអាចជួយក្នុងការចាប់ផ្តើមដំណើរពង្សប្រវត្តិរបស់អ្នកបាន ។

សេវាទាំងអស់ដែលបានផ្តល់ជូននៅក្នុងមជ្ឈមណ្ឌលគឺពុំគិតថ្លៃទេ ។ អ្នកនឹងទទួលបាន ៖
ជំនួយផ្ទាល់ខ្លួន
ភ្ញៀវមកមជ្ឈមណ្ឌលអាចទទួលបានជំនួយផ្ទាល់ខ្លួន ពីអ្នកស្ម័គ្រចិត្តនៅក្នុងមជ្ឈមណ្ឌលមួយនៃមជ្ឈមណ្ឌលជាង ៥៤០០ កន្លែងនៅទូទាំងពិភពលោក ។
សិទ្ធិចូលទៅកាន់បច្ចេកវិទ្យា
មជ្ឈមណ្ឌលផ្តល់សិទ្ធិចូលប្រើប្រាស់កុំព្យូទ័រ អ៊ីនធឺណិត និងការចូលជាវគេហទំព័រពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ធនធាននានាដែលមានគឺមានផ្សេងៗគ្នាទៅតាមទីតាំង ។
សិទ្ធិចូលទៅកាន់កំណត់ត្រាដែលផ្តាច់មុខគេ
ភ្ញៀវដែលមកមជ្ឈមណ្ឌល FamilySearch ទទួលបានសិទ្ធិពិសេសចូលទៅកាន់រូបភាពនៃកំណត់ត្រាប្រវត្តិសាស្ត្រ ដែលមានតែនៅក្នុងមជ្ឈមណ្ឌលទាំងនោះប៉ុណ្ណោះ ។
មាននៅគ្រប់ទីតាំង

តើមជ្ឈមណ្ឌលមួយមានលក្ខណៈដូចម្តេច ?
មជ្ឈមណ្ឌលនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែមជ្ឈមណ្ឌលទាំងអស់នោះផ្តល់កន្លែងមួយ ដើម្បីរៀនបន្ថែមទៀតអំពីបុព្វការីជនរបស់អ្នក ។ មជ្ឈមណ្ឌលទាំងនេះមានទីតាំងនៅក្នុងអគារច្រើនប្រភេទ ដូចជាអគារសាសនាចក្រ និងបណ្ណាល័យជាដើម ។
មជ្ឈមណ្ឌលនៅក្នុងអគារសាសនាចក្រដែលស្ថិតនៅទីក្រុងអាក្រា ប្រទេសហ្គាណា ។
មជ្ឈមណ្ឌល FamilySearch នៅខៃយ៉ាមប៊ីក ប្រទេសកេនយ៉ា ។
មជ្ឈមណ្ឌលមួយចំនួនមានទីតាំងនៅក្នុងអគារសាសនាចក្រ ដូចជាមជ្ឈមណ្ឌលមួយនេះដែរ ដែលស្ថិតនៅរដ្ឋអៃដាហូ ស.រ.អា. ។
មជ្ឈមណ្ឌលជាច្រើនមានកុំព្យូទ័រ និងអ៊ីនធឺណិតដូចជាមជ្ឈមណ្ឌលមួយនេះដែរ ដែលស្ថិតនៅប្រទេសនូវែលសេឡង់ ។
គំរូខាងក្នុងនៃមជ្ឈមណ្ឌល FamilySearch ដែលធំជាង ។
អ្នកស្ម័គ្រចិត្តដែលបានបំពាក់បំប៉នអាចជួយអ្នកក្នុងការស្រាវជ្រាវរកពង្សាវលីរបស់អ្នក ដូចដែលបានបង្ហាញនៅមជ្ឈមណ្ឌលនេះដែលស្ថិតនៅប្រទេសហ្វីលីពីនអ៊ីចឹង ។