លក្ខខណ្ឌប្រើប្រាស់កម្មវិធីFamilySearch

បានធ្វើបច្ចុប្បន្នភាពរួចនៅថ្ងៃទី 2023-09-01

មានភាពខុសៗគ្នាទៅតាមតំបន់យោងតាម តម្រូវការតាមផ្លូវច្បាប់

តាមរយៈ​ការប្រើប្រាស់​គេហទំព័រ​នេះ អ្នក​យល់ព្រម​ជាមួយ​លក្ខខណ្ឌ​ដែល​បានចែង​ដូច​ខាងក្រោម ( « កិច្ច​ព្រមព្រៀង » នេះ ) ។ ប្រសិនបើ​អ្នក​ពុំ​យល់ស្រប​ជាមួយ​លក្ខខណ្ឌ​ណាមួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ សូម​អ្នកកុំ​ប្រើប្រាស់​គេហទំព័រ​នេះ ។ យើងសូម​រក្សា​សិទ្ធិ​​ផ្លាស់ប្ដូរ​កិច្ចព្រមព្រៀង​នេះ​នៅ​​ពេលណាមួយ​ ដូច្នេះ​សូម​ពិនិត្យ​មើល​ការផ្លាស់ប្ដូរ​ក្នុង​កិច្ចព្រមព្រៀង​នេះ​​គ្រប់ពេល​ដែល​អ្នក​ប្រើប្រាស់​គេហទំព័រ​នេះ ។ ការបន្ត​ប្រើប្រាស់​គេហទំព័រ​នេះ​របស់​អ្នក បន្ទាប់ពី​មាន​ការចុះផ្សាយ​ស្ដីពី​ការផ្លាស់ប្ដូរ​ក្នុង​កិច្ចព្រមព្រៀង​នេះ​មាន​ន័យ​ថា អ្នក​ទទួល​យក​ការផ្លាស់ប្ដូរ​ទាំងនោះ​ហើយ ។

អាជ្ញាបណ្ណ និង​ការរិតត្បិត

គេហទំព័រ​នេះ ដែលឧទ្ទិសទៅដល់ ​ការស្រាវជ្រាវ​ពង្សប្រវត្តិគ្រួសារ និង​��ង្សាវលី​ដែល​ត្រូវបាន​ដំណើរការ​ដោយអង្គការ FamilySearch International  ដែល​ជាអង្គការ ​មិន​ស្វែងរក​ប្រាក់ចំណេញ​នៅ​រដ្ឋ​យូថាហ៍ ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​សលត៍លេក រដ្ឋ​យូថាហ៍ សហរដ្ឋអាមេរិក ( ចាប់ពី​ពេល​នេះ​ទៅ​ហៅថា « FamilySearch International » « យើង » « រ���ស់​យើង » ឬ ​ពាក្យ​ស្រដៀង​គ្នា​ ) គឺជា​អង្គការ​មិនស្វែង​រក​ប្រាក់​ចំណេញ​ដែល​ធ្វើការ​ជាមួយ​នឹង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( « សាសនាចក្រ » ) ។ រាល់សម្ភារះឧបករណ៍ ​ទាំងអស់​ដែល​មាន​នៅក្នុង​គេហទំព័រ​នេះ ( ដែលរួម​មាន​ រូបភាព អត្ថបទ រូប​តំណាង ការដាក់​បង្ហាញ ​ទិន្នន័យ ប្រព័ន្ធ​ផ្សព្វផ្សាយ ផលិតផល សេវាកម្ម និង​ព័ត៌មាន​នានា ) គឺ​ជា​កម្មសិទ្ធិ​របស់​យើង ឬ យើងបាន​ទទួល​អាជ្ញាបណ្ណលើសម្ភារះឧបករណ៍ទាំងនោះ ។   

បើ​មិន​បាន​បញ្ជាក់​អ្វី​ផ្សេង​ពីនេះ​ទេ នោះ​អ្នក​អាច​មើល ទាញយក និង​បោះពុម្ព​ឯកសារ​ទាំងឡាយ​មកពី​គេហទំព័រ​នេះ​សម្រាប់​តែ​ការប្រើប្រាស់​ផ្ទាល់ខ្លួន ដែល​មិន​មែន​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ឬ​សម្រាប់​ការប្រើប្រាស់​របស់​អ្នក​ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត​ធ្វើ​លិបិក្រម ដែល​ពាក់ព័ន្ធ​នឹង​​លិបិក្រម​នៃ​ FamilySearch​ ដោយ​អនុលោម​តាមគោលការណ៍ និង​លក្ខខណ្ឌ​ប្រើប្រាស់​នៃ​ការធ្វើ​លិបិក្រម​របស់FamilySearch​  ឬ​កិច្ចព្រមព្រៀង​អាជ្ញាបណ្ណ​សូហ្វវែរ​ធ្វើ​លិបិក្រម​នៃ​ FamilySearch​ ។

​អ្នក​ពុំ​អាច​ចុះផ្សាយ​មាតិកា​ចេញពី​គេហទំព័រ​នេះ​នៅលើ​គេហទំព័រ ឬ ​បណ្ដាញ​កុំព្យូទ័រ​ផ្សេង​ទៀត​ដោយ​ពុំ​មាន​ការអនុញ្ញាត​ពី​យើង​នោះ​ទេ ។ ​អ្នក​ពុំ​អាច​បញ្ជូន ឬ​ចែកចាយ​មាតិកា​ចេញពី​គេហទំព័រ​នេះ​ទៅ​គេហទំព័រ​ផ្សេងទៀត​បាន​ឡើយ ។ អ្នក​មិន​ត្រូវ​ប្រើប្រាស់​គេហទំព័រ​នេះ ឬ​ព័ត៌មាន​ដែល​មាន​នៅលើ​គេហទំព័រ​នេះ ( រួមមាន​ឈ្មោះ និង​អាសយដ្ឋាន​របស់​អ្នក​ដែល​បាន​ដាក់​បញ្ជូន​ព័ត៌មាន ) ដើម្បី​លក់ ឬ​ឃោសនា​ផលិតផល ឬ​សេវាកម្ម ដើម្បីយក​ប្រាក់​ពី​អតិថិជន ឬ​សម្រាប់​គោលបំណង​អាជីវកម្ម​ផ្សេងៗ​នោះ​ទេ ។

ពង្សវិទូ​អាជីព​អាច​ប្រើប្រាស់​គេហទំព័រ​នេះ កម្មវិធី​ឧបករណ៍​ចល័ត​របស់​យើង ឬ​ធនធាន​នៅក្នុង​មជ្ឈមណ្ឌល​របស់ FamilySearch បាន ដើម្បី​ស្រាវជ្រាវ​រក​ព័ត៌មាន និង​ផ្ដល់​ជា​ឯកសារ​ដល់​អតិថិជន​ណាម្នាក់ ​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួនរបស់អតិថិជននោះ ដែល​មិនមែន​ជាការប្រើប្រាស់​សម្រាប់អាជីវកម្ម​របស់​អតិថិជន​នោះ​ឡើយ ។ ប៉ុន្ដែ អ្នកធ្វើ​ពង្សវិទូ​អាជីព​មិន​អាច​យក​ប្រាក់កម្រៃ ឬ ​រៀបចំ​ឃោសនា​អាជីវកម្ម​ខ្លួនឯង ឬ​ទទួល​បាន​ការបង់កម្រៃផ្សេងៗ នៅលើ​គេហទំព័រ​នេះ ឬ​នៅលើ​ទ្រព្យសម្បត្តិ​របស់​យើង​បាន​ឡើយ ។

បន្ថែម​លើនេះ ឯកសារ​នានាដែលទាញ​ចេញពី​គេហទំព័រ​នេះ​អាច​ត្រូវបានផលិតសារជា​ថ្មី​បាន​ដោយ​បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការប្រើប្រាស់​នៅក្នុង​វេទិកា​សារព័ត៌មាន​សាធារណៈ​របៀបបុរាណ បើ​មិន​បាន​បញ្ជាក់អ្វី​ក្រៅពី​នេះ​ទេ​នោះ ។ ការប្រើប្រាស់​ព័ត៌មាន ឬ​ឯកសារ​ដែល​មាន​នៅលើ​គេហទំព័រ​នេះ​ផ្សេងទៀត​ណាមួយ រួមមាន​ការប្រើប្រាស់​ដោយ​អង្គការ ឬ​ស្ថាប័ន​ច្បាប់​នានា មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ ដោយ​គ្មាន​ការអនុញ្ញាត​ពី​យើង​ជា​លាយលក្ខណ៍​អក្សរ​ជាមុន​ឡើយ ។ ( សូមមើល « ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​​សិទ្ធិអ្នកនិពន្ធ និង​ម៉ាក » នៅ​ខាងក្រោម​នេះ ) ។

មិន​ដូច​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ យើង​រក្សា​សិទ្ធិ និង​ការសម្រេច​ដាច់ខាត​នូវសិទ្ធិ​បដិសេធ ដកហូត ឬ​កំណត់​ការប្រើប្រាស់​គេហទំព័រ​នេះ រួមទាំង​ការចម្លង​ថ្មី និង​ការប្រើប្រាស់​ឯកសារ​ផ្សេងៗ​ណាមួយ​ដែល​មាន​តាមរយៈ​គេហទំព័រ​នេះ ។ ទោះជា​យ៉ាងណា​ក៏ដោយ វា​មិន​មែន​ជា​ការទទួល​ខុសត្រូវ​របស់​យើង​ទេ ដើម្បី​កំណត់​នូវ​អត្ថន័យ​នៃ « ការប្រើប្រាស់​ត្រឹមត្រូវ » សម្រាប់​បុគ្គល​ដែល​ចង់​ប្រើប្រាស់​ឯកសារ​លើ​គេហទំព័រ​នេះ ។ វា​បន្ដ​ជា​ការទទួល​ខុសត្រូវ​ទាំងស្រុង​របស់​អ្នកប្រើប្រាស់​ម្នាក់ៗ​នៅលើ​គេហទំព័រ​នេះ ។ លើស​ពី​នេះ យើង​ពុំ​តម្រូវ​ឲ្យ​ផ្ដល់​នូវ​ប្រភព​សេចក្ដី​ស្រង់​បន្ថែម ឬ​ក៏​ធានា​ថា ឯកសារ​នានា​នៅលើ​គេហទំព័រ​នេះ​ត្រូវ​បាន​ប្រាប់​យ៉ាង​ច្បាស់​ពី​ការប្រើប្រាស់​ផ្សេង​ទៀត​នោះ​ទេ ។ ការទទួល​ខុសត្រូវ​បែប​នោះ​ក៏​ស្ថិតលើ​អ្នកប្រើប្រាស់​ម្នាក់ៗ​ទាំងស្រុង​ផងដែរ​នៅលើ​គេហទំព័រ​នេះ ។ ទោះជា​យ៉ាងណា​ក៏ដោយ ក៏​យើង​នៅតែ​រក្សា​សិទ្ធិ​ដើម្បី​ការពារ​ការបំពាន​លើ​ឯកសារ​ទាំងឡាយ​របស់​យើង និង​ដើម្បី​បកស្រាយ​អត្ថន័យ​នៃ « ការប្រើប្រាស់​ត្រឹមត្រូវ » តាម​អ្វី​ដែល​យើង​យល់​ពី​ច្បាប់​ដែរ ។

គេហទំព័រ​នេះ​មិន​មាន​គោលបំណង​ឲ្យ​ប្រើប្រាស់​នៅក្នុង​សហព័ន្ធ​រុស្សី​ទេ ហេតុដូច្នេះ​ហើយ​មិន​គួរ​ចូល​ប្រើ​នៅក្នុង​សហព័ន្ធ​រុស្សី​ឡើយ ។

ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ការរក្សា​សិទ្ធិអ្នកនិពន្ធ និង​ម៉ាក

ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឯកសារដែលមាន​​សិទ្ធិអ្នកនិពន្ធ ឬ​ពាណិជ្ជសញ្ញា​របស់​យើង ឬ​របស់​បុត្រសម្ព័ន្ធ​របស់​យើង សូម​ចូលទៅកាន់ ​តំណ​ភ្ជាប់ខាងក្រោម​នេះ ៖

ស្នើសុំ​ការអនុញ្ញាត

កំណត់​ចំណាំ ៖ ថេរវេលា​ប្រហាក់​ប្រហែល​ក្នុង​ការទទួល​បាន​ការឆ្លើយតប​មួយ​គឺ​រយៈពេល ៤៥ ថ្ងៃ ។ ការស្នើសុំ​ដែល​ទាក់ទង​ទៅនឹង​ចំនួន​ឯកសារ​ច្រើន​អាច​ចំណាយ​ពេល​យូរជាង​នេះ ។

ការស្នើសុំ​ផ្សេងទៀត

ប្រភេទ​នៃ​ការស្នើសុំ​ផ្សេងទៀត​អាច​ត្រូវបាន​ដាក់​បញ្ជូន​ទៅកាន់​គេហទំព័រ​មួយ​ក្នុង​ចំណោម​គេហទំព័រ​ទាំងនេះ ។

កាតព្វកិច្ច​ចុះឈ្មោះ

នៅក្នុង​ការពិចារណា​ពី​ការប្រើប្រាស់​គេហទំព័រ​នេះ អ្នក​បង្ហាញ​ថា ( ក ) អ្នក​បាន​អាន និង​យល់ព្រម​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ និង ( ខ ) អ្នក​អាច​ចុះឈ្មោះ​តាម​ច្បាប់ ( ប្រសិនបើ​តម្រូវ ) ដើម្បី​ប្រើប្រាស់​គេហទំព័រ​នេះ និង​គេហទំព័រ​ផ្សេងទៀត​ណាមួយ​ដែល​ពាក់ព័ន្ធនឹង​FamilySearch។ ប្រសិនបើ​អ្នក​បញ្ជូន​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅកាន់​គេហទំព័រ​នេះ នោះ​អ្នក​យល់ព្រម​ផ្ដល់​ព័ត៌មាន​ពិត ត្រឹមត្រូវ និង​បច្ចុប្បន្ន​អំពី​ខ្លួន​របស់​អ្នក ( រួមទាំង​អំឡុង​ពេលដំណើរការ​ចុះឈ្មោះ​ផងដែរ ) និង​យល់ព្រម​បន្ដ និង​រក្សា​ព័ត៌មាន​នេះ​ឲ្យ​នៅថ្មី និង​ត្រឹមត្រូវ​ស្ដីពី​ខ្លួន​អ្នក ប្រសិនបើ​វា​ត្រូវ​ផ្លាស់ប្ដូរ ។ ប្រសិនបើ ​អ្នក​ផ្ដល់​ព័ត៌មាន ឬ​រូបភាព​មិន​ពិត មិន​ត្រឹមត្រូវ មិន​សមរម្យ ឬ​ប្រមាថ នោះ​យើង​អាច​ផ្អាក ឬ​លុប​គណនី និង​ការប្រើប្រាស់​របស់​អ្នក​ក្នុង​គេហទំព័រ​នេះ​បាន ។ អំឡុង​ពេលដំណើរការ​ចុះឈ្មោះ អ្នក​នឹង​ត្រូវស្នើឲ្យ​បង្កើត​ឈ្មោះ​ចូល និង​ពាក្យ​សម្ងាត់ ​ដើម្បី​មាន​សិទ្ធិ​ចូល​ប្រើ​ផ្នែក​ណាមួយ​នៃ​គេហទំព័រ​នេះ ឬ​គេហទំព័រ​ដែលពាក់ព័ន្ធ​នឹង​FamilySearch ។ អ្នក​ទទួល​ខុសត្រូវ​លើ​ការរក្សា​ការសម្ងាត់​នៃ​ឈ្មោះ​ចូល និង​ពាក្យ​សម្ងាត់​របស់​អ្នក ។ អ្នក​ទទួល​ខុសត្រូវ​លើ​រាល់​សកម្មភាព​ទាំងអស់ ដែល​កើតឡើង​នៅក្នុង​ការប្រើប្រាស់​ឈ្មោះ​ចូល និង​ពាក្យ​សម្ងាត់​នេះ ។ ប្រសិនបើ​នរណាម្នាក់​ផ្សេងទៀត​ប្រើប្រាស់​ឈ្មោះ​ចូល និង​ពាក្យ​សម្ងាត់​របស់​អ្នក​តាម​របៀប​មួយ​ដែល​បំពាន​លើ​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​នេះ នោះ​អ្នក​បន្ដ​ទទួល​ខុសត្រូវ​លើ​ទង្វើ​របស់​គាត់ ហើយ​ការប្រើប្រាស់​ឈ្មោះ​ចូល​របស់​អ្នក​អាច​ត្រូវ​ផ្អាក ឬ​លុបចោល។

អាជ្ញាបណ្ណ និង​សិទ្ធិ​ដែល​បានផ្ដល់​ដល់​យើង

ជាថ្នូរ​ទៅនឹង​ការប្រើប្រាស់​របស់​អ្នក​លើ​គេហទំព័រ​នេះ និង/ឬ​ការស្ដុក​ទិន្នន័យ​ណាមួយ​ដែល​អ្នក​បាន​បញ្ជូន​មកកាន់​យើង នោះ​ចាប់ពី​ពេល​នេះ​តទៅ អ្នក​ផ្ដល់​ដល់​យើង​នូវ​អាជ្ញាបណ្ណ​ដែល​គ្មាន​ការដាក់​កំហិត បាន​បង់​ប្រាក់​ពេញលេញ ឥត​គិត​ថ្លៃ​អាករ ទូទាំង​ពិភពលោក មិន​អាច​បដិសេធ​បាន ជា​សាធារណៈ និង​ជា​បន្ដ​បន្ទាប់ ដើម្បី​ប្រើប្រាស់​ព័ត៌មាន មាតិកា និង​សម្ភារ​ផ្សេងទៀត​ណាមួយ និង​ទាំងអស់ ( ហៅរួមគ្នាថា « មាតិកា​រួម​ចំណែក » ) ដែល​អ្នក​បញ្ជូន​មក ឬ​ផ្ដល់​ទៅកាន់​គេហទំព័រ​នេះ ( រួមមាន ប៉ុន្ដែ​មិន​កំណត់​ត្រឹម​តែ ទិន្នន័យ​ពង្សាវលី រូបភាព ការសរសេរ ឯកសារ សម្ភារ ការថត​ជា​សំឡេង ការពិភាក្សា ព័ត៌មាន និង​ទិន្នន័យ​ដែល​ទាក់ទង​នឹង​បុគ្គល​ដែល​បាន​ស្លាប់ ឬ​អ្វីៗ​ផ្សេងទៀត ) សម្រាប់​គោលបំណង​ណាមួយ និង​ទាំងអស់ តាម​របៀប​ណាមួយ និង​ទាំងអស់ ព្រមទាំង​តាម​ទម្រង់​ប្រព័ន្ធផ្សព្វផ្សាយ​ណាមួយ និង​ទាំងអស់ ដែល​យើង​ចាត់ទុក​ថា​សមរម្យ​តាមរយៈឆន្ទានុសិទ្ធិ​ សម្រាប់​ការបន្ដ​បេសកកម្ម​របស់​យើង​ដើម្បី​ផ្សព្វផ្សាយ​ពី​ពង្សប្រវត្តិ និង​ការស្រាវជ្រាវ​ពង្សាវលី ។ ជា​ផ្នែក​នៃ​អាជ្ញាបណ្ណ​នេះ អ្នក​ផ្ដល់​ការអនុញ្ញាត​ឲ្យ​យើង​ថត​ចម្លង បង្ហាញ​ជា​សាធារណៈ បញ្ជូន ចាក់ផ្សាយ សម្ដែង​ជា​សាធារណៈ ចែកចាយ និង​ប្រើប្រាស់ ( ហើយ​អនុញ្ញាត​ឲ្យ​មនុស្ស​ដទៃ​ប្រើប្រាស់ ) មាតិកា​រួម​ចំណែក​របស់​អ្នក​នៅ​ទូទាំង​ពិភពលោក តាម​របៀប​ណាមួយ​ដែល​យើង​ចាត់ទុកថា​សមរម្យ ( ជា​អេឡិចត្រូនិច ឬ​ផ្សេង​ពី​នេះ ដែល​រួមទាំងនៅលើ​អ៊ីនធឺណិត ) ។ អ្នក​ក៏​ដឹង និង​យល់ព្រម​ផងដែរ​ថា ជា​ផ្នែក​នៃ​អាជ្ញាបណ្ណ​នេះ យើង​មាន​សិទ្ធិ​ដើម្បី​បង្កើត ( និង​អនុញ្ញាត​ឲ្យ​អ្នក​ដទៃទៀត​បង្កើត ) និង​ប្រើប្រាស់​កិច្ចការ​ជាច្រើន​មកពី​មាតិកា​រួម​ចំណែក​របស់​អ្នក តាមរយៈ​ការរួម​បញ្ចូល​គ្នា​នូវ​មាតិកា​ទាំងអស់ ឬ​មួយ​ផ្នែក​ជាមួយ​នឹង​មាតិកា​រួម​ចំណែករបស់​អ្នក​ផ្សេងទៀត ឬ​តាមរយៈ​ការកែប្រែ​លើ​មាតិកា​រួមចំណែក​របស់​អ្នក ។

ការសហការ​ជាមួយ​អ្នក​ដទៃទៀត

អ្នក​ទទួលស្គាល់​ថា គោលបំណង​ចម្បង​នៃ​គេហទំព័រ​នេះ​គឺ​ដើម្បី​ធ្វើឲ្យ​មាន​ការសហការ​គ្នា​រវាង​អ្នកប្រើប្រាស់​គេហទំព័រ​នេះ និង​គេហទំព័រ​ផ្សេងទៀត​ដែល​ចង់​ពង្រីក​​មូលដ្ឋាន​ទិន្នន័យ​ពង្សាវលី និង​ចំណេះដឹង​របស់​ពួកគេ ។ អ្នក​ទទួល​ស្គាល់​ថា យើង​អាច​ប្រើ​មាតិកា​រួម​ចំណែក រួមមាន​ព័ត៌មាន​ផ្ទាល់ខ្លួន​ណាមួយ​អំពី​បុគ្គល​នៅរស់ ដែល​អ្នក​បញ្ជូន​មក​ក្នុង​គោលបំណង​សហការគ្នា និង​ចែកចាយ​ជាមួយ​បុគ្គល និង​អង្គការ​ដទៃ​ទៀត ( រួមទាំងក្រុមហ៊ុន​ពង្សាវលី​ស្វែងរកប្រាក់ចំណេញ ) ឧទាហរណ៍ ​ដើម្បី​បង្កើត​តារាង​ពង្សាវលី​សាកល​ទូទៅ​មួយ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការចូលរួម​នៅក្នុង​ពង្សប្រវត្តិ និង​ការរក្សា​កំណត់ត្រា​ទូទាំង​ពិភពលោក ។ អ្នក​ទទួល​ស្គាល់​ថា ការសហកា​រវាង​បុគ្គល និង​អង្គការ​ជាច្រើន​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ទិន្នន័យ​បន្ថែម​ទៀត ដែល​យើង​អាច​ផ្ដល់​ដល់​អ្នកប្រើប្រាស់​នៃ​គេហទំព័រ​នេះ—ហេតុដូច្នេះ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ពង្រីក​ខ្សែ​ស្រឡាយ​បុព្វការីជន​របស់​ពួកគេ​ផ្ទាល់ខ្លួន ។  សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ឯកជនភាព ​របស់​យើង​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​របស់​យើង​លើ​មាតិកា​រួម​ចំណែក​របស់​អ្នក ។

អ្នក​យល់ព្រម​ដើម្បី​បញ្ចូល​ទិន្នន័យ​ដែល​ត្រឹមត្រូវ​ដែល​អ្នក​ដឹង​បាន​ច្បាស់​បំផុត ។ ដើម្បី​រក្សា​សង្គតិភាព​នៅក្នុង​ទម្រង់​ពង្សាវលី​​តាមរបៀបបុរាណ ដែល​មាន​នៅលើ​គេហទំព័រ​នេះ ( ដូចជា តារាង​ពង្សាវលី ទម្រង់​​ផ្ដេក តារាង​ទម្រង់​ជា​ផ្លិត និង​ទម្រង់​ផ្សេងទៀត និង​តារាង​ផ្សេងៗ ) អ្នក​យល់ព្រម​កំណត់​អត្តសញ្ញាណ​បុគ្គល​ទាំងឡាយ តាមរយៈ​ការកំណត់​ភេទ​ពី​កំណើត​របស់​ពួកគេ ហើយ​ដាក់​តំណែង​ពួកគេ​ទៅតាម​ប្រពៃណី​របស់​ពួកគេ ពោល​គឺ​ប្រុស ឬ​ស្រី​នៅលើ​តារាង និង​តាម​ទិដ្ឋភាព​ទាំងនេះ ( ឧទាហរណ៍ ឪពុក ឬ​ម្ដាយ ) ។ នៅក្នុង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ទាំង​ស្វាមី​ទាំង​ភរិយា​នឹង​មាន​ភេទ​ដូចគ្នា ។ អ្នក​អាច​វាយបញ្ចូល​កំណត់​ចំណាំ​ណាមួយ ដែល​ទាក់ទង​ទៅនឹង​អត្តសញ្ញាណ​ភេទ​នៅក្នុង​មតិយោបល់​បាន ។ សូម​យោង​ទៅ​ផ្នែក​ក្រម​សីលធម៌ សម្រាប់​គំរូ​នៃ​លទ្ធផល​ដែល​អាច​កើតមាន​សម្រាប់​ការវាយបញ្ចូល​ទិន្នន័យ​ដែល​មិន​ត្រឹមត្រូវ ។

គេហទំព័រ​នេះ​រួម​បញ្ចូល​នូវ​មុខងារ​ពិភាក្សា ដែល​បុគ្គល​ទាំងឡាយ​អាច​បញ្ចេញ​មតិយោបល់ និង​ផ្ដល់​មាតិកា​រួម​ចំណែក ដែល​ទាក់ទង​ទៅនឹង​បុគ្គល​ជាក់លាក់​ដែល​បាន​ស្លាប់​ម្នាក់ និង​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​បុគ្គល​នោះ ។ យើង​រក្សា​សិទ្ធិ​ដើម្បី​ប្រើប្រាស់​ព័ត៌មាន​ពិភាក្សា​នេះ និង​មាតិកា​រួម​ចំណែក​ផ្សេងទៀត​ដែល​បាន​ផ្ដល់​មក​សា​ឡើងវិញ ហើយ​ចេញផ្សាយ​វា​ទៅកាន់​មនុស្ស​ដទៃ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​បើក​ចំហ​នានា​ដែល​បាន​កើតមាន ឬ​ដើម្បី​ជួយ​អប់រំ​មនុស្ស​ដទៃ ។ យើង​សូម​ឲ្យ​អ្នក​ធ្វើការ​ជ្រើសរើស​ព័ត៌មាន​ដែល​អ្នក​ដាក់​បញ្ចូល​នៅក្នុង​ការពិភាក្សា​របស់​អ្នក​នៅលើ​អ៊ីនធឺណិត និង​ក្នុង​មាតិកា​រួម​ចំណែក​ផ្សេងទៀត ហើយ​ធ្វើការ​ទាក់ទង​គ្នា​តាមរយៈ​អ៊ីម៉ែល ឬ​តាម​វិធី​ផ្សេងទៀត នៅ​ត្រង់​កន្លែង​ដែល​មាន​ព័ត៌មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន ឬ​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងទៀត ឬ​ព័ត៌មាន​សំខាន់ត្រូវបានផ្តល់អោយ ។ អ្នក​ទទួល​ស្គាល់​ថា ចំណុច​ណាមួយ​ដែល​បញ្ជូន​មក​តាមរយៈ​មុខងារ​ពិភាក្សា​នេះ​នឹង​អាចមើលឃើញ ដោយ​​អ្នក​ដែល​អាច​ចូល​ក្នុង​គេហទំព័រ​នេះ​បាន ។ មុខងារ​ពិភាក្សា​នេះ​មាន​គោលបំណង​ជួយ​ដល់​ការខិតខំ​សហការគ្នា ដើម្បី​សម្រប​សម្រួល​ការកែ​តម្រូវ​កំហុស​ឆ្គង និង​សម្រួល​ដល់​ការស្រាវជ្រាវ​បន្ថែម​ជាមួយ​នឹង​អ្នកប្រើប្រាស់​ដែល​ចាប់​អារម្មណ៍​ផ្សេងទៀត ។ មុខងារ​ពិភាក្សា​មិន​អាច ( ក ) ត្រូវបាន​ប្រើប្រាស់​សម្រាប់​ហេតុផល​ដែល​មិន​ទាក់ទង​នឹង​ប្រធានបទ​ដែល​កំពុង​ពិភាក្សា​នេះ​ទេ ( ខ ) មាន​នូវ​ព័ត៌មាន​ដែល​អាច​បង្ក​គ្រោះថ្នាក់ ឬ​ធ្វើឲ្យមានភាព​អាម៉ាស់​ដល់​បុគ្គល​នៅរស់​ណាម្នាក់ ឬ ( គ ) មាន​នូវ​ភាសា ឬ​មាតិកា​ដែល​ប្រមាថ មិន​ពិរោះ​ មិន​សមរម្យ គម្រាម​កំហែង ឬ​បំពាន​នោះ​ទេ ។ ការបដិសេដ​ដែល​ទាក់ទង​ទៅនឹង​ការពិត​ដែល​មាន​ចំពោះ​បុគ្គល​ដែល​បាន​ស្លាប់​ម្នាក់​ទំនង​ជា​កើតឡើង ហើយ​ការបដិសេដ​បែប​��ោះ​គួរតែ​បង្ហាញ​ជា​ពាក្យ​ច្បាស់ៗ​ដោយ​ផ្អែកលើ​ការពិត និង​ប្រភព​ដកស្រង់​ដើម​បើ​អាច​មាន ដោយ​មិន​ប្រើ​ភាសា ឬ​មតិ​គ្រោតគ្រាត ពាក្យ​ជេរ​ប្រមាថ ឬ​ពាក្យសម្ដី​មិន​ល្អ​ឡើយ ។ មុខងារ​ពិភាក្សា​មិន​អាច​ប្រើប្រាស់​ដើម្បី​ផ្ដល់​តំណភ្ជាប់​ទៅកាន់​គេហទំព័រ​ខាងក្រៅ​ដែល​មាន​មាតិកា​មិន​សមរម្យ​នោះ​ទេ ( ទោះបីជា​តំណភ្ជាប់​ទៅកាន់​ព័ត៌មាន​ដែល​ពាក់ព័ន្ធ និង​ល្បីល្បាញ​ដែល​ទាក់ទង​ទៅនឹង​បុគ្គល​ដែល​បាន​ស្លាប់ទៅ​នោះ​អាច​សមរម្យ​ក្ដី ) ឬ​ដើម្បី​ឃោសនា​ដល់​អាជីវកម្ម ឬ​ផ្ដល់​សេវាកម្ម​ស្រាវជ្រាវ​នោះ​ទេ ។ ទោះជា​យើង​មិនមាន​កាតព្វកិច្ច​ដើម្បី​ធ្វើ​ដូច្នោះ​ក្ដី ក៏​យើង​រក្សា​សិទ្ធិ​ស្របតាម​ការសម្រេចចិត្ត​របស់​យើង​ដោយឆន្ទានុសិទ្ធិ ដើម្បី​លុប ឬ​កែសម្រួល​មាតិកា​រួម​ចំណែក​ដែល​បាន​ផ្ដល់​មក​ក្នុង​មុខងារ​ពិភាក្សា​នោះ និង​មុខងារ​ស្រដៀង​គ្នា ហើយ​បដិសេធ​អ្នកប្រើប្រាស់​មិន​ឲ្យ​មាន​សិទ្ធិ​ចូល​ប្រើ​មុខងារ​បែបនោះ​ក្នុង​មូលហេតុ​ណា​មួយ ឬ​ដោយ​គ្មាន​មូលហេតុ​ឡើយ ។ សូម​យោង​ទៅ​ផ្នែក​ក្រម​សីលធម៌ សម្រាប់​គំរូ​នៃ​លទ្ធផល​ដែល​អាច​មាន​សម្រាប់​ការប្រើប្រាស់​មុខងារ​ពិភាក្សា​មិន​ត្រឹមត្រូវ និង​មុខងារ​ស្រដៀងគ្នា​នេះ ។ 

សូហ្វវែរ

ប្រសិនបើ​អ្នក​អាច​ទាញយក​សូហ្វវែរ​ពី​គេហទំព័រ​នេះ នោះ​អ្នក​អាច​ប្រើប្រាស់​សូហ្វវែរ​នោះ​តាម​ការផ្ដល់​ឲ្យ​ដោយ​កិច្ចព្រមព្រៀង​នៃ​អាជ្ញាបណ្ណ ដែល​អម​មក​ជាមួយ​នឹង​សូហ្វវែរ​នោះ​តែ​ប៉ុណ្ណោះ ។ អ្នក​ទទួល​ខុសត្រូវ​ទាំងស្រុង​ក្នុង​ការគោរព​តាម​ការគ្រប់គ្រង​លើ​ការទាញចេញ​ណាមួយ​ពី​សហរដ្ឋ​អាមេរិក ដែល​អាច​អនុវត្ត​ចំពោះ​សូហ្វវែរ​នានា​ដែល​បាន​ផ្ដល់​នៅលើ​គេហទំព័រ​នេះ ។

សិទ្ធិ​ដើម្បី​ដាក់​បញ្ជូន

មាតិកា​រួម​ចំណែក​ណាមួយ​ដែល​អ្នក​បញ្ជូន​មកកាន់​គេហទំព័រ​នេះ គឺ​ស្របតាម​កិច្ចព្រមព្រៀង​នេះ និង​តាម កិច្ចព្រមព្រៀង​ដាក់​បញ្ជូន​មាតិកា​សម្រាប់​FamilySearch ។ អ្នក​អះអាង និង​ធានា​ថា អ្នក​នឹង​មិន​ដាក់​បញ្ជូន​អ្វីមួយ​ទៅក្នុង​គេហទំព័រ​នេះ​ដែល​បំពាន​លើ​សិទ្ធិ​របស់​ភាគី​ទីបី​ណាមួយ​ឡើយ ( រួមមាន ប៉ុន្ដែ​មិន​កំណត់​ត្រឹម​តែ ​សិទ្ធិអ្នកនិព​ន្ធ សិទ្ធិ​ស្ដីពី​ឯកជនភាព សិទ្ធិ​សាធារណៈ សិទ្ធិ​លើ​កិច្ចសន្យា ឬ​សិទ្ធិ​កម្មសិទ្ធិ​ផ្សេងទៀត ) ។ នៅពេល​ណា​ដែល​អ្នក​បញ្ជូន​មាតិកា​រួម​ចំណែក​មកកាន់​គេហទំព័រ​នេះ អ្នក​កំពុង​បញ្ជាក់​ថា អ្នក​មាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​បញ្ជូន​មាតិកា​រួម​ចំណែក​នោះ​មកកាន់​យើង ហើយ​ផ្ដល់​ដល់​យើង និង​ក្រុម​អាជ្ញាបណ្ណ​រង​របស់​យើង​នូវ​សិទ្ធិ និង​អាជ្ញាបណ្ណ​ដែល​ដាក់​ចេញ​នៅក្នុង​កិច្ចព្រមព្រៀង​នេះ និង​នៅក្នុង​កិច្ចព្រមព្រៀង​ដាក់​បញ្ជូន​មាតិកា​សម្រាប់​FamilySearch ។ អ្នក​ទទួល​យក​ទំនួល​ខុសត្រូវ​តាម​ច្បាប់​សម្រាប់​ការប្រើប្រាស់​របស់​យើង​លើ​មាតិកា​រួម​ចំណែក​ណាមួយ ដែល​អ្នក​បញ្ជូន​មក ។ អ្នក​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​មាតិកា​រួម​ចំណែក​ទាំងអស់​ដែល​អ្នក​បញ្ជូន​មក ចុះផ្សាយ ឬ​រួម​ចំណែក​ក្នុង​គេហទំព័រ​នេះ ឬ​ក្នុង​គេហទំព័រ​នានា​ដែល​ពាក់ព័ន្ធ​ជាមួយ​FamilySearch ។

ការដាក់​បញ្ជូន​ឈ្មោះ​សម្រាប់​ពិធីបរិសុទ្ធ​ខាង​សាសនា

អ្នក​គួរតែ​ដាក់​បញ្ជូន​តែ​ឈ្មោះ​បុគ្គល​ទាំងឡាយ​ដែល​មាន​នៅក្នុង​ខ្សែ​ស្រឡាយ​គ្រួសារ​របស់​អ្នក​ផ្ទាល់​ប៉ុណ្ណោះ សម្រាប់​ពិធីបរិសុទ្ធ​ជំនួស​ខាង​សាសនា ហើយ​អ្នក​មិន​គួរ​បញ្ជូន​ឈ្មោះ​របស់​បុគ្គល​ដែល​មិន​ជាប់​សាច់ញាតិ​នឹង​អ្នក​ដូចជា តារា​ ឬ​មនុស្ស​ល្បីល្បាញ ឬ​ឈ្មោះ​ទាំងឡាយ​ដែល​បាន​ប្រមូល​មកពី​គម្រោង​ដកស្រង់​ដែល​មិន​មាន​ការអនុម័ត​ដូចជា ជនរងគ្រោះ​ជីហ្វ​ដែល​ស្លាប់​រង្គាល ឡើយ ។

ក្រម​សីលធម៌

អ្នក​យល់ព្រម​ថា អ្នក​នឹង​មិន​ដាក់​បញ្ជូន ឬ​ចុះផ្សាយ​ព័ត៌មាន​មកកាន់​គេហទំព័រ​នេះ​ជា​បុគ្គល ឬ​ជា​ផ្នែក​នៃ​កិច្ចការ​សមូហភាព​ណាមួយ ( មិន​ថា​នៅ​ការចុះឈ្មោះ ជា​ការដាក់​បញ្ជូន​ពង្សាវលី តាមរយៈ​មុខងារ​ពិភាក្សា ឬ​តាមរយៈ​មុខងារ​ផ្សេងទៀត​ណាមួយ​ដែល​អាច​ផ្ដល់​មាតិកា​រួម​ចំណែក​ណាមួយ ) ដែល​អាច​ចាត់ទុក​ថា​បង្ក​គ្រោះថ្នាក់ ឬ​ប្រមាថ​ដល់​អ្នកប្រើប្រាស់​ដទៃទៀត​ឡើយ ។ អ្នក​ក៏​យល់ព្រម​ថា​មិន​ក្លែងជា​អ្នកប្រើប្រាស់​ផ្សេងទៀត​ក្នុង​គោលបំណង​ណាមួយ រួម​ទាំង​ដើម្បី​លាក់បាំង​អត្តសញ្ញាណ​របស់​អ្នក ឬ​ធ្វើតាម​បុគ្គល​ផ្សេងទៀត​ក្នុង​សកម្មភាព​របស់​អ្នក​ផងដែរ ។ អ្នក​យល់ព្រម​ថា​នឹង​មិន​ជីក​កកាយ ប្រមូល ឬ​ប្រើប្រាស់​ព័ត៌មាន​ណាមួយ​ចេញពី​គេហទំព័រ​នេះ​តាម​របៀប​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់ បង្ខូច​កេរ្ដិ៍ឈ្មោះ បំពាន ឬ​មាក់ងាយ​ដល់​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ឡើយ ។ អ្នក​បាន​បន្ដ​យល់ព្រម​ទៀត​ថា លុះត្រាតែ​អ្នក​បាន​ទទួល​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ពីយើង​ជាមុនសិន បើ​ពុំ​ដូច្នោះ​ទេ​អ្នក​នឹង​មិន​ប្រើ​សូហ្វវែរ បច្ចេកវិទ្យា ឬ​ឧបករណ៍​ណាមួយ​ដើម្បី​ធ្វើ​ការទាញយក​ទាំង​ដុំ ដើម្បី​លុបចោល​ខ្លឹមសារ ឬ​បើ​មិន​ដូច្នេះទេ​ប្រមូល​នូវ​ព័ត៌មាន ឬ​សម្ភារ​ណាមួយ​មកពី​គេហទំព័រ​នេះ​ឡើយ ។ អ្នក​យល់ព្រម​មិន​រារាំង​ការត្រួត​ពិនិត្យ​នានា ឬ​ច្បាប់​ប្រើប្រាស់​ដែល​យើង​បាន​អនុវត្ត​ឡើយ ។ អ្នក​យល់ព្រម​មិន​ផលិត​ឡើងវិញ ធ្វើ​ឯកសារ​ស្ទួន ថត​ចម្លង ទាញយក បញ្ជូន​សារ បង្ហាញ ចាត់ចែង ដាក់​ឲ្យមាន​ជា​សាធារណៈ លក់ ឬ​ប្រើ​ផ្នែក​ណាមួយ​នៃ​គេហទំព័រ​នេះ ឬ​សម្ភារ​នានា​នៅលើ​គេហទំព័រ​នេះ​សម្រាប់​ការប្រើប្រាស់​មិន​ផ្ទាល់ខ្លួន ឬ​លក្ខណៈ​ពាណិជ្ជកម្ម​នានា ។ អ្នក​យល់ព្រម​ថា​មិន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ណាមួយ​ដែល​ទាក់ទង​ទៅនឹង​គេហទំព័រ​នេះ ខ្លឹមសារ​នៃ​គេហទំព័រ​នេះ ឬ​អ្នកប្រើប្រាស់​ទាំងឡាយ​លើ​គេហទំព័រ​នេះ ដែល​អាច​រួមចំណែក​ដល់​បទល្មើស​ព្រហ្មទណ្ឌ ឬ​ដែល​អាច​បណ្ដាល​ឲ្យមាន​ការទទួល​ខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី​ឡើយ ។ លើសពី​នេះ អ្នក​យល់ព្រម​ថា​មិន​បោះពុម្ព​ឡើងវិញ ចាក់ផ្សាយ ចុះផ្សាយ បញ្ជូន​សារ ចែកចាយ រើចេញ រើរុះ ធ្វើត្រាប់​តាម ឬ​ផ្ទុយពី​វិស្វកម្ម បង្កើត​ការងារ​ស្ទួន ឬ​ស្ថាបនា​គេហទំព័រ​នេះ​ឡើងវិញ ទាំង​សេវាកម្ម​របស់​គេហទំព័រ​នេះ លេខ​កូដ​ប្រភព ឬ​ខ្លឹមសារ​ដោយ​គ្មាន​ការបញ្ជាក់​ពី​ការអនុញ្ញាត​ជា​លាយលក្ខណ៍​អក្សរ​ជាមុន​របស់​យើង​ឡើយ ។ អ្នក​យល់ព្រម​បន្ថែម​ទៀត​ថា​នឹង​មិន​ធ្វើ​អ្វី ដែល​អាច​នឹង​បង្អាក់​ដំណើរការ​ទិន្នន័យ​ទៅ ឬ​ពី​គេហទំព័រ​នេះ ឬ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេវាកម្ម ឬ​ប្រតិបត្តិការ​របស់​គេហទំព័រ​នេះ​ឡើយ ។ អ្នក​ដឹង​ថា លទ្ធផល​នៃ​សកម្មភាព​បង្ក​គ្រោះថ្នាក់ ឬ​ប្រមាថ​នេះ ឬ​ការបំពាន​ផ្សេងៗ​ណាមួយ​ទៅលើ​កិច្ចព្រមព្រៀង​នេះ​អាច​រួមមាន ការដកហូត​សិទ្ធិ​របស់​អ្នក​ក្នុង​ការប្រើប្រាស់​គេហទំព័រ​នេះ ( រាប់​បញ្ចូល​ទាំង​សិទ្ធិ​របស់​អ្នក​ក្នុង​ការប្រើប្រាស់​គេហទំព័រ​នេះ គេហទំព័រ ឬ​កម្មវិធី​ឧបករណ៍​ចល័ត​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ព្រមទាំង​សម្ភារ​នានា​មកពី​គេហទំព័រ​ទាំងនោះ​ផងដែរ ) និង​វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​នឹង​អ្នក ។

ការយកចិត្ត​ទុកដាក់​ក្នុង​ការដាក់​បញ្ជូន

យើងនឹងខិតខំ​ដោយ​សមហេតុផល​ ដើម្បី​រក្សា​សេចក្ដី​ទៀងត���រង់​ចំពោះ​មាតិកា​រួម​ចំណែក​របស់​អ្នក និង​ដើម្បី​ចៀសវាង​ពី​កំហុស ឬ​ការលុបចោល​នៅក្នុង​មាតិកា​នៃ​គេហទំព័រ​នេះ ។ ទោះជា​យ៉ាងណា​ក្ដី អ្នក​យល់ព្រម​ថា យើង​នឹង​មិន​ទទួល​ខុសត្រូវ​លើ​កំហុស ឬ​ការលុបចោល​មាតិកា​ណាមួយ​ដែល​អ្នក​អាច​រកឃើញ​នៅលើ​គេហទំព័រ​នេះ​ទេ ហើយ​យើង​ក៏​មិន​ទទួល​ខុសត្រូវ​លើ​ការបាត់បង់ ការខូចខាត ឬ​ការខូច​នៃ​មាតិកា​រួម​ចំណែក ដែល​អ្នក​បញ្ជូន​មក ឬ​ចុះផ្សាយ​ដែរ ។

តំណ​ភ្ជាប់

ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក គេហទំព័រ​នេះ​អាច​នឹង​មាន​តំណ​ភ្ជាប់​ទៅនឹង​គេហទំព័រ​នានា​ដែល​ដាក់​ឲ្យ​ដំណើរការ​ដោយ​អ្នកផ្សេងទៀត ។ គេហទំព័រ​ភាគី​ទីបី​បែប​នេះ​ពុំ​បាន​រក្សា ឬ​​គ្រប់គ្រងដោយ​យើង​ឡើយ ហើយ​យើង​មិន​ទទួល​ខុសត្រូវ​លើ​មាតិកា​របស់​ពួកគេ​នោះទេ ។ ទោះបីជាយើង​បាន​ធ្វើ​ការប្រឹងប្រែង​ដោយ​ស្របច្បាប់​ដើម្បី​ភ្ជាប់​តំណ​ទៅ​គេហទំព័រ​ល្អៗ សមរម្យ ក៏​គេហទំព័រ​ខ្លះ​អាច​មាន​មាតិកា​ដែល​មិនល្អ ឬ​មិនសម្យរម្យផងដែរ ។ ប្រសិនបើ​អ្នក​រកឃើញមាតិកា​បែប​នោះ ខណៈ​ពេល​ប្រើប្រាស់​គេហទំព័រ​មួយ ដែល​អ្នក​បាន​ចូល​តាមរយៈ​តំណ​ភ្ជាប់​មួយ​នៅលើ​គេហទំព័រ​នេះ សូម​ជូន​ដំណឹង​មក​យើង​ភ្លាម ។

យើង​ជឿ​ថា អ្នក​ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​នេះ​មាន​នៅលើ​អ៊ីនធឺណិត​រំពឹង​ថា ព័ត៌មាននោះ​នឹង​ផ្តល់ជូន​ជា​សាធារណៈ ហើយ​ទូលំទូលាយ ។ ហេតុដូច្នេះ​ហើយ យើង​ជឿ​ថា ការតភ្ជាប់​តំណ​ទៅ​គេហទំព័រ​ដទៃ​ទៀត​គឺ​ត្រូវ​បាន​អនុញ្ញាតដោយ​ស្រប​ច្បាប់ ហើយ​ស្រប​ជាមួយនឹង​ការរំពឹង​ទុក​របស់​អ្នកទាំងឡាយ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​ការចូលទៅ​កាន់​គេហទំព័រ​ជាក់លាក់​មួយ​ត្រូវបាន​ដាក់​កំហិត នោះ​ប្រតិបត្តិករ​នៃ​គេហទំព័រ​នេះ​គប្បី​ជូន​ដំណឹង​ដល់​យើង​ឲ្យ​បាន​ទាន់​ពេលវេលា ។

ឯកជនភាព និង​ការការពារ​ទិន្នន័យ

តាមរយៈ​ការប្រើប្រាស់​គេហទំព័រ​នេះ និង​ការបញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​មក​កាន់​យើង អ្នក​យល់ព្រម​ឲ្យ​ដំណើរការ​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន​ណាមួយ ដែល​អ្នក​បញ្ជូន​មក​ស្របតាម​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ឯកជនភាព​របស់​យើង​នៅក្នុង​សហរដ្ឋ​អាមេរិក ឬ​នៅក្នុង​ទីតាំង​ផ្សេងទៀត ។ អ្នក​ក៏​យល់ព្រម​ផងដែរ ដើម្បី​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន​ទាំងអស់ ដែល​ទាក់ទង​ទៅនឹង​ការបញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​ទៅ ឬ​មកពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដែល​អ្នក​រស់នៅ ។

យុត្តាធិការ និង​ច្បាប់​ជា​ធរមាន

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់​រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក ដូច​ដែល​បាន​អនុវត្ត​ចំពោះ​កិច្ច​ព្រមព្រៀង​ដែល​បាន​បញ្ចូល ហើយ​អនុវត្ត​ទាំងស្រុង​នៅក្នុង​រដ្ឋ​នេះ ដោយ​មិន​ផ្ដល់​ផល​ប៉ះពាល់​ទៅដល់​គោលការណ៍​ណាមួយ​នៃ​ជម្លោះ​ខាង​ផ្លូវច្បាប់​ឡើយ ។ សកម្មភាពណាមួយ​ដែល​ពាក់ព័ន្ធនឹងការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ឬ​បញ្ហា​ណាមួយ​ដែល​ជាប់​ទាក់ទង​ទៅនឹង​គេហទំព័រ​នេះ​នឹង​ត្រូវបាន​នាំ​ទៅ​តុលាការ​រដ្ឋ ឬ​សហព័ន្ធ​ដែល​ស្ថិត​នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ហើយ​ដោយ​ន័យ​នេះ អ្នក​យល់ព្រម និង​ដាក់ស្នើ​យុត្តាធិការ​ផ្ទាល់ខ្លួន​នៃ​តុលាការ​បែប​នោះ​ក្នុង​គោលបំណង​ប្ដឹង​នឹង​សកម្មភាពណាមួយ ។ អ្នក​យល់ព្រម​តាម​លក្ខខណ្ឌ​នេះ មិន​ថា​អ្នក​ស្ថិត​នៅ​ទីតាំង​ណា ឬ​វា​ងាយស្រួល​ដល់​អ្នក​ឬ​អត់​ទេ​នោះទេ ។ ប្រសិនបើ​ខ​ដែល​បាន​ចែង​ណាមួយ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ផ្ទុយ​ពី​ច្បាប់ ត្រូវទុក​ជា​មោឃៈ ឬ​មិន​អាច​អនុវត្ត​បាន​ទាំងស្រុង ឬ​ដោយ​ផ្នែក នោះ​ខ​ទាំង​ប៉ុន្មាន​ទៀត​មិន​គួរ​មាន​ផលប៉ះពាល់​ឡើយ លើកលែង​តែ​យើង​កំណត់​ថា ខ​ដែល​បាន​ចែង​ដែល​គ្មាន​សុពលភាព ឬ​ដែល​មិន​អាច​អនុវត្ត​បាន​នោះ​គឺជា​លក្ខខណ្ឌ​ចាំបាច់​ចំពោះ​កិច្ចព្រមព្រៀង​នេះ ក្នុង​ករណី​នោះ​យើង​អាច​កែប្រែ​កិច្ចព្រមព្រៀង​នោះ​ឡើងវិញ​តាម​ការសម្រេចចិត្ត​ទាំងស្រុង​របស់​យើង ។

ដែន​កំណត់​នៃ​ការទទួល​ខុសត្រូវ

យើង​ពុំ​ទទួល​ខុសត្រូវ​ចំពោះ​ការខូចខាត​ជាពិសេស ឬ​ធ្ងន់ធ្ងរ​ណា​មួយ​ដែល​កើតចេញ​ពី​ការប្រើប្រាស់​របស់​អ្នក ឬ​ភាពអសមត្ថភាព​របស់​អ្នក​ដើម្បី​ប្រើប្រាស់​ឯកសារ​នានា​នៅក្នុង​គេហទំព័រ​នេះ ឬ​គេហទំព័រ​ដែល​បាន​តភ្ជាប់​ណាមួយ​ឡើយ រួម​បញ្ចូលមិនកំណត់ត្រឹមតែ ​ការបាត់បង់​ប្រយោជន៍ ការរំខាន​ផ្នែក​អាជីវកម្ម និង​ការបាត់បង់​កម្មវិធី​នានា ឬ​ទិន្នន័យ​ផ្សេងៗ​នៅលើ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​របស់​អ្នក ។ រាល់​ការខូចខាត ការបាត់បង់ និង​បុព្វហេតុ​នៃ​ទង្វើ​ដែល​ធ្វើ​លើស​ពី​តម្លៃ​ដែល​អ្នក​បាន​បង់ សម្រាប់​ដំណើរការ​លើ​គេហទំព័រ​នេះ ឬ​គេហទំព័រ​ដែល​បាន​ត​ភ្ជាប់​ណាមួយ ពុំ​មែន​ជា​ការទទួល​ខុសត្រូវ​ទាំងស្រុង​របស់​យើង​ចំពោះ​អ្នក​ឡើយ ។

ការអះអាង

គេហទំព័រ​នេះ និង​ឯកសារ​នានា​នៅ​ក្នុង​គេហទំព័រ​នេះ និង​គេហទំព័រ​ដែល​បាន​តភ្ជាប់​ណា​មួយ​ត្រូវ​បាន​ផ្ដល់​ឲ្យ « ដូច​ដែល​មាន » ហើយ​គ្មាន​ការធានា​ណា​មួយ​ឡើយ ទោះ​ជាផ្ទាល់ ឬប្រយោលក្ដី ។ ត្រឹមកម្រិតធំបំផុតដែល​ស្រប​នឹង​ច្បាប់​ដែលពាក់ព័ន្ធ យើង​សូម​បដិសេធ​នឹង​ការធានា​ដោយផ្ទាល់ ឬប្រយោល រួមបញ្ជូលមិនកម្រិតត្រឹមតែ ​​ការធានា​ទូទៅ និង​ការធានា​ជាក់លាក់ណា​មួយ​ឡើយ ។ យើង​មិន​ធានា​ថា ដំណើរការ​របស់គេហទំព័រ​នេះ​នឹង​ពុំ​មាន​ការកាត់ផ្ដាច់ ឬ​ពុំមាន​បញ្ហា ដែល​បញ្ហា​នោះ​នឹង​ត្រូវបាន​កែសម្រួល ឬ​ថា​គេហទំព័រ​នេះ ឬ​ម៉ាស៊ីន​មេ​ដែល​ធ្វើឲ្យ​វា​ដំណើរការ​នេះ​រួច​ផុតពី​មេរោគ ឬ​សមាសភាគ​អន្តរាយ​ផ្សេងៗ​ឡើយ ។

ម៉ាក

ខាងក្រោម​នេះ​គឺជា​បញ្ជី​ដែល​រៀបរាប់​មិន​ទាន់អស់​នៅឡើយ​ស្ដីពី​ពាណិជ្ជសញ្ញា និង​សេវាសញ្ញា​របស់​យើង និង​របស់​សហព័ន្ធ​យើង ៖

FamilySearch

FamilySearch GEDCOM

International Genealogical Index

RootsTech

The Church of Jesus Christ of Latter-day Saints

ម៉ាក​ទាំងនេះ​គឺជា​អ្នកកំណត់​នៃ​ FamilySearch ឬ Intellectual Reserve, Inc. ហើយ​បាន​ចុះបញ្ជី​នៅក្នុង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗ​ទៀត ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​ទៅនឹង​ពាណិជ្ជ​សញ្ញា និង​សេវាសញ្ញា​​របស់​យើង និង​របស់​សហព័ន្ធ​យើង និង​ការប្រើប្រាស់​ដោយ​សមរម្យ​នៃ​ពាណិជ្ជ​សញ្ញា និង​សេវា​សញ្ញា​​ទាំងនេះ សូម​មើល សេចក្ដី​ណែនាំ​ស្ដីពី​ការប្រើប្រាស់​ម៉ាក​របស់FamilySearch ។ 

សំណួរ 

សម្រាប់​ជំនួយ ឬ​ព័ត៌មាន​បន្ថែម​ដែល​ទាក់ទង​ទៅនឹង​ម៉ាក និង​ឯកសារ​សិទ្ធិអ្នកនិពន្ធ​របស់​យើង និង​របស់​សហព័ន្ធ​យើង អ្នក​អាច​ទាក់ទង​ទៅកាន់​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​របស់​យើង​តាមរយៈ ៖

លេខ​ទូរស័ព្ទ  ១-៨០១-២៤០-៣៩៥៩ ឬ ១-៨០០-៤៥៣-៣៨៦០ លេខ​ខ្នែង ២-៣៩៥៩
ទូរសារ  ១–៨០១–២៤០–១១៨៧
អ៊ីម៉ែល ៖ cor-intellectualproperty@FamilySearch.org


បានធ្វើបច្ចុប្បន្នភាពរួចនៅថ្ងៃទី 2023-09-01