ការឧបត្ថម្ភ​របស់​សាសនាចក្រ

នៃ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

តំណភ្ជាប់​ទៅកាន់​ជំនាន់​ទាំងឡាយ

អារម្មណ៍​នៃ​ការភ្ជាប់​ទំនាក់ទំនង​ក្រុមគ្រួសារ​អាច​ជួយ​យើង​យកឈ្នះ​លើ​ជីវិត​ដែល​មាន​ភាព​ឡើងចុះ​របស់​យើង ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ផ្ដល់​មូលនិធិ​ដល់ FamilySearch ដើម្បី​ជួយ​មនុស្ស​ទាំងអស់​ទទួល​បាន​កម្លាំង​ពី​ទំនាក់ទំនង​ក្រុមគ្រួសារ​របស់​ពួកគេ—ពី​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល ។ អ្នក​អាច​រៀន​បន្ថែម​ទៀត​អំពី​ការបង្រៀន​ទាំងឡាយ​របស់​សាសនាចក្រ ដែលទាក់ទង​ទៅនឹង​ក្រុមគ្រួសារ​នៅលើ​គេហទំព័រComeUntoChrist.org.

អ្វី​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក

ព័ត៌មាន​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដែល​អ្នក​បន្ថែម​ទៅ​ក្នុង កម្មវិធី ស្រាវ���្រាវ​ក្រុមគ្រួសារ ត្រូវ​បាន​ប្រើ​ដើម្បី​ជួយ​អ្នក​ឲ្យ​រុករក ការពារ និង​ចែកចាយ​រឿងរ៉ាវ​គ្រួសារ​របស់​អ្នក ។ វា​នឹង​ពុំ​ត្រូវ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ទេ ។ ព័ត៌មាន​អំពី​គ្រួសារ​ដែល​នៅរស់​ត្រូវ​បាន​រក្សាទុក​ជា​ការសម្ងាត់​សម្រាប់​អ្នក​ខណៈពេល​ដែល​ពត៌មាន​លម្អិត​អំពី​ជីដូនជីតា​ដែល​បាន​ចែកឋាន​របស់​អ្នក ត្រូវ​បាន​ចែកចាយ​ជា​មួយនឹង​អ្នកស្រាវជ្រាវ​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍​មែកធាង​គ្រួសារ ។

លើកកម្ពស់​ជីវិត​របស់​មនុស្ស​គ្រប់គ្នា

ពង្សប្រវត្តិ​អាច​ជា​ប្រភព​នៃ​ការបំផុស​គំនិត អំណរ ការព្យាបាល ភាពច្បាស់លាស់ ការយល់ចិត្ត និង​សេចក្ដី​សុខសាន្ដ ។ យើង​សង្ឃឹមថា មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក​អាច​ទទួល​បាន​អារម្មណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេ​បន្ត​អនុវត្ត ឬ​បង្កើត​ទំនៀមទម្លាប់​ក្រុមគ្រួសារ​ដែល​អបអរ​ដល់​បុព្វការីជន​របស់​ពួកគេ ។