ផ្តល់ជូន​មាតិកា​បន្ថែម​ដោយ​ឥតគិតថ្លៃ
ធ្វើជា​សម្ព័ន្ធ FamilySearch

បន្ថែម​ការចូល​ប្រើ​ឯកសារ​ប្រវត្តិសាស្រ្ត​ជាជីថល​ជាង ២​ពាន់លាន ដែលមាន​តែនៅ​ទីតាំង FamilySearch ប៉ុណ្ណោះ ។

បុរស​ម្នាក់​កំពុង​ធ្វើការ​ស្រាវជ្រាវ​នៅក្នុង​បណ្ណាល័យ

អត្ថប្រយោជន៍​សំខាន់ៗ

ក្នុង​នាម​ជា​សម្ព័ន្ធភាព​មួយ អ្នក​នឹង​អាច​ផ្តល់ជូន​ភ្ញៀវ​របស់​អ្នក​នូវ​ការចូល​ប្រើប្រាស់​សេវាកម្ម​ដ៏​មាន​តម្លៃ​ដោយ​ស្វ័យប្រវត្តិ ។

ឧបករណ៍​អនឡាញ​ឥតគិតថ្លៃ

FamilySearch ផ្តល់​ជូន​ភ្ញៀវ​របស់​អ្នក​នូវ​ឧបករណ៍ និង​ធនធាន​ដោយ​ឥតគិតថ្លៃ ដើម្បី​ស្វែងរក ថែរក្សា និង​ចែកចាយ​ពង្សប្រវត្តិ​របស់​ពួកគេ ។

មាតិកា​ផ្តាច់មុខ

ចូល​ប្រើ​រូបភាព​ប្រមាណ ៤០០ លាន​រូបភាព ដែល​បច្ចុប្បន្ន​សាធារណជន​នៅ​ខាងក្រៅ​ទីតាំង FamilySearch មិនអាច​ចូលប្រើ​បានទេ ។

ការផ្តល់ជូន​ពិសេស

សម្ព័ន្ធភាព​របស់ FamilySearch ទទួលបាន​ព័ត៌មាន និង​ការផ្តល់ជូន​ជា​ពិសេស​ចំពោះ​ផលិតផល និង​សេវាកម្ម​ដែល​អាច​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

តម្រូវការ​ទាំងឡាយ

អ្វី​ដែល​ត្រូវ​បាន​រំពឹងទុក​ពី​សម្ព័ន្ធភាព ។

កន្លែង​ការងារ​មួយ ឬ​ច្រើន​កន្លែង

យ៉ាង​តិច​ណាស់​មាន​កុំព្យូទ័រ​ដែល​បើក​ដំណើរការ​គេហទំព័រ​មួយ​នៅក្នុង​កន្លែង​សាធារណៈ​សម្រាប់​អ្នក​ចូលរួម​ចូល​ទៅកាន់ FamilySearch.org បាន ។ ( កំណត់ចំណាំ ៖ កុំព្យូទ័រ​នេះ​ពុំ​ចាំបាច់​ជា​កន្លែង​ធ្វើការ​សម្រាប់​តែ​ការប្រើប្រាស់ FamilySearch នោះ​ទេ ) ។

អាសយដ្ឋាន External Static IP

អាសយដ្ឋាន IP ថេរ ប្រសិនបើ​ទីតាំង​របស់​អ្នកប្រើ​អាសយដ្ឋាន IP ថេរ​ច្រើន ឬ​ចន្លោះ​អាសយដ្ឋាន IP ថេរ សូម​ផ្តល់​អាសយដ្ឋាន​នីមួយៗ ឬ​ចន្លោះ​នៃ​អាសយដ្ឋាន IP នោះ ។

អ្នកតំណាង

បុគ្គល​ដែល​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទទួល​ការទំនាក់​ទំនង​មកពី កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ តម្រូវ​ឲ្យ​មាន​ឈ្មោះ​ទំនាក់ទំនង និង​អាសយដ្ឋាន​អ៊ីមែល ។ សម្រាប់សំណួរ សូម​យោង​ទៅ លក្ខន្តិកៈ​ទាំងឡាយ​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

បាន​ធ្វើជា​សម្ព័ន្ធ​មួយ​រួច​ទៅ​ហើយ ?

ចូលប្រើ​ធនធាន​បន្ថែម​ដើ��្បី​ជួយ​អ្នកចូលរួម និង​បុគ្គលិក​របស់​អ្នក​ទទួល​បាន​សក្ដានុពល​ពេញលេញ​នៃ​កម្មវិធី​សម្ព័ន្ធ​នេះ ។

ចូល​ប្រើប្រាស់​ឥឡូវនេះ

តើ​មាន​សំណួរ​អំពី​ការធ្វើ​ជា​សម្ព័ន្ធភាព​ដែរ​ឬ​ទេ ?

អ្នក​តំណាង Familysearch អាច​ផ្តល់​ជូន​ស្ថាប័ន​របស់​អ្នក​នូវ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​សម្ព័ន្ធភាព និង​សេវាកម្ម​ឥត​គិត​ថ្លៃ​អ្វី​ខ្លះ​ដែល​មាន​សម្រាប់​ភ្ញៀវ​របស់​អ្នក ។

សូម​អ៊ីមែល​មកកាន់​យើងខ្ញុំ

សំណួរ​ដែល​គេ​ចោទសួរ​ញឹកញាប់

បន្ថែម​សិទ្ធចូល​ប្រើ​ធនធាន​របស់​អ្នក ។

ស្នើ​សុំ​ក្លាយ​ជា​សម្ព័ន្ធ FamilySearch ថ្ងៃ​នេះ ។