មុខងារ​កម្មវិធី​អនុស្សាវរីយ៍​សំខាន់ៗ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ

លក្ខណៈ​សំខាន់ៗ​ដូច​តទៅ​នេះ នឹង​ជួយ​អ្នក​បង្កើត​កម្រង​កេ��្តិ៍តំណែល​មួយ​នៃ​រូបថត​គ្រួសារ ដំណើររឿង ឯកសារ និង​ឯកសារ​ជា​សំឡេង​ថ្មីៗ និង​ចាស់ៗ ។

រុករក​មើល​អំណាច​នៃ​ស្លាក​ប្រធានបទ

កម្រង​អនុស្សាវរីយ៍​មួយ​អាច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ។ របៀប​សាមញ្ញ​មួយ​ដើម្បី​ជួយ​អ្នក​ចាត់​ប្រភេទ និង​រីករាយ​នឹង​រតនៈសម្បត្តិ​គ្រួសារ​អ្នក គឺ​ត្រូវ​ប្រើ​ស្លាក​ប្រធានបទ ។

ចាត់​ស្លាក​ផ្ទាល់ខ្លួន​ទៅ​អនុស្សាវរីយ​ផ្សេងទៀត​ដើម្បី​ងាយស្រួល​ស្វែងរក ។ សូម​គិត​ថា​វា​ជា​ផ្លូវកាត់​មួយ​ទៅកាន់​បាវចនា និង​ប្រធានបទ​ផ្សេងៗ ដែល​អ្នក​យក​ចិត្ត​ទុកដាក់ ។

តើ​អ្នក​ធ្លាប់​ចែកចាយ​អាល់ប៊ុម​មួយ​ទេ ?

អាលប៊ុម​គឺ​ជា​របៀប​ដ៏​អស្ចារ្យ​មួយ ដើម្បី​ដាក់​បញ្ចូល​គ្នា ហើយ​ចែកចាយ​កម្រង​អនុស្សាវរីយ៍​ទាំងឡាយ អំពី​អ្វីៗ​ដូចជា​មនុស្ស ឬ​ព្រឹត្តិការណ៍ ។ មនុស្ស​ដែល​អ្នក​ចែកចាយ​ជាមួយ អាច​រីករាយ​នឹង​កម្រង​អនុស្សាវរីយ៍​របស់​អ្នក​ម្ដង​មួយៗ ឬ​ជា​ការបង្ហាញ​ស្លាយ​មួយ ។

បង្កើត​ក្រុម​កម្រង​អនុស្សាវរីយ៍​តាម​បុគ្គល ក្រុមគ្រួសារ ព្រឹត្តិការណ៍ ឬ​ប្រភេទ​ផ្សេងៗ​ទៀត ។ វា​ជា​របៀប​មួយ​ដ៏​អស្ចារ្យ ដើម្បី​ចាប់​យក​ដំណើរ​រឿង���ពេញលេញ​អំពី​បុព្វការីជន​ម្នាក់ ឬ​ពី​ជីវិត​របស់​សមាជិក​គ្រួសារ ។ អាល់ប៊ុម​អាច​មាន​គ្រប់​ប្រភេទ​អនុស្សាវរីយ៍​ទាំងអស់—រូបថត ដំណើររឿង ឯកសារ និង​ឯកសារ​ជា​សំឡេង—ហើយ​អាច​ត្រូវបាន​រៀបចំ​តាម​លំដាប់​លំដោយ​ណា​ក៏​បាន​ដែល​អ្នក​ចង់​បាន ។

ផ្លូវកាត់​ទៅកាន់​កម្រង​អនុស្សាវរីយ៍​ដែល​អ្នក​ចូលចិត្ត

ការ​ដាក់​ចំណាំ​គឺ​ជា​តំណភ្ជាប់​ទៅកាន់​អនុស្សាវរីយ៍ និង​អាល់ប៊ុម​ដែល​អ្នក​ចង់​ចូល​មើល​ម្ដង​ទៀត​នៅពេល​ក្រោយ ។ ការ​ដាក់​ចំណាំ​ត្រូវបាន​រក្សា​ទុក​នៅក្នង​វិចិត្រសាល ។

ត្រឡប់​ទៅ​កម្រង​អនុស្សាវរីយ៍​សំខាន់ៗ​យ៉ាង​ងាយ​ស្រួល ព្រមទាំង​អាល់ប៊ុម​ទាំងឡាយ​វិញ​ដែល​ត្រូវបាន​បន្ថែម​ដោយ​អ្នក​ដទៃ​ទៀត ។ វា​ជា​របៀប​ដ៏​ងាយស្រួល​មួយ ដើម្បី​រុករក​ឡើង​វិញ​នូវ​រូបថត និង​ដំណើររឿង​ទាំងឡាយ​ដែល​សំខាន់​ចំពោះ​អ្នក ។

បង្កើត​គណនី​ដោយ​ឥតគិត​ថ្លៃ

ធ្វើ​ឲ្យ​មនុស្ស​អាច​ស្វែងរក​បាន​តាម​រយៈ​ស្លាក​បុគ្គល

ការដាក់​ស្លាក​គឺ​ជា​របៀប​ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​មនុស្ស​ដែល​មាន​នៅក្នុង​អនុស្សាវរីយ៍​របស់​អ្នក ។ វា​ត្រូវការ​តែ​មួយ​នាទី ប៉ុន្តែ​នៅពេល​ដែល​វា​ត្រូវបាន​ដាក់​ស្លាក​ហើយ វា​នឹង​កាន់តែ​ងាយ​ស្រួល​សម្រាប់​គ្រួសារ​ដើម្បី​រកឃើញ​ឥឡូវ​នេះ និង​នៅ​ពេល​អនាគត​នៅក្នុង​មែកធាង​គ្រួសារ ។

ចុច​លើ​រូបថត​មួយ ឬ​វាយ​បញ្ចូល​ឈ្មោះ​នេះ​នៅក្នុង « នរណា​នៅក្នុង​អនុស្សាវរីយ៍​នេះ » ដើម្បី​បន្ថែម​ស្លាក​មួយ ។ ពេល​អ្នក​ដាក់​ស្លាក​នរណា​ម្នាក់ អ្នក​បន្ថែម​អនុស្សាវរីយ៍​ដល់​ប្រវត្តិរូប​នោះ ។

បង្កើត​គណនី​ដោយ​ឥតគិត​ថ្លៃ