សេចក្តីជូនដំណឹងស្តីពីឯកជនភាពជាសកល – FamilySearch

បានធ្វើបច្ចុប្បន្នភាព នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

���ម្មវិធី FamilySearch International គឺជាសាជីវកម្មមិនស្វែងរកប្រាក់ចំណេញដែលបានបង្កើតឡើងនៅក្នុងរដ្ឋយូថាហ៍ (Utah) ដែលមានការិយាល័យកណ្ដាលស្ថិតនៅទីក្រុង សលត៍ លេក សហរដ្ឋអាមេរិក (Salt Lake City, U.S.A.) («FamilySearch») ដែលផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវប្រវត្តិគ្រួសារ និងពង្សាវតារ។ នៅពេលយោងទៅលើពាក្យថា « ពួកយើង » ឬ​ «យើង» ឬ «របស់យើង» នោះយើងចង់សំដៅទៅលើ FamilySearch។ នៅក្នុងសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ យើងផ្ដល់ជូនព័ត៌មានដល់អ្នកអំពីរបៀប​ដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

ការបង្កើតគណនីតាមប្រព័ន្ធអនឡាញនៅលើគេហទំព័រ និងកម្មវិធីនានារបស់យើង («គេហទំព័រ») ឬការដាក់ស្នើទិន្នន័យតាមមធ្យោបាយផ្សេងទៀតទៅកាន់ FamilySearch អនុញ្ញាតឱ្យអ្នកចូលប្រើប្រាស់សេវាកម្ម និងគេហទំព័រដែលយើងផ្តល់ជូន រួមមានការបង្កើតមែកធាងគ្រួសារ ការភ្ជាប់ទំនាក់ទំនងជាមួយសមាជិកគ្រួសារ និងការចូលប្រើប្រាស់ ព្រមទាំងការចែករំលែករូបថតគ្រួសារ កំណត់ត្រាឌីជីថល ការកត់ត្រាប្រវត្តិជាសំឡេង និងអនុស្សាវរីយ៍ផ្សេងៗទៀតដែលអ្នក ឬសាច់ញាតិរបស់អ្នកបានដាក់ស្នើ ឬដែលបានដកស្រង់ចេញពីប្រភព​សាធារណៈ និងប្រវត្តិសាស្ត្រនានានៅជុំវិញពិភពលោក។

កម្មវិធី FamilySearch គោរពឯកជនភាពរបស់បុគ្គលដែលប្រើប្រាស់គេហទំព័ររបស់យើង។ នៅក្នុងសេចក្តី​ជូនដំណឹងស្តីពីឯកជនភាពនេះ យើងកំណត់អំពីទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលមក មូលដ្ឋានគ្រឹះរបស់យើងសម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួន និងលក្ខខណ្ឌនៃការដំណើរការទិន្នន័យរបស់យើង ដោយគោរពសិទ្ធិរបស់អ្នក និងអនុលោមតាមច្បាប់ជាធរមាន។ យើងលើកទឹកចិត្តឱ្យអ្នកអានសេចក្តីជូនដំណឹង​ស្តីពីឯកជនភាពនេះឱ្យបានហ្មត់ចត់ មុនពេលដាក់ស្នើទិន្នន័យផ្ទាល់ខ្លួនមកកាន់យើង។ ដោយសារការផ្ដល់​ជូននូវគេហទំព័ររបស់យើង អាស្រ័យទៅលើការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ស្របតាម លក្ខខណ្ឌប្រើប្រាស់ របស់ FamilySearch និង កិច្ចព្រមព្រៀងស្តីពីការដាក់ស្នើខ្លឹមសារ សូមអានឯកសារទាំងនេះ ឱ្យបានច្បាស់លាស់ផងដែរ។ ដើម្បីបង្កើតគណនី អ្នកត្រូវតែយល់ព្រមតាមលក្ខខណ្ឌទាំងនេះ និងសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ។ ប្រសិនបើអ្នកជ្រើសរើសមិនយល់ព្រម អ្នកនឹងមិនអាចបង្កើតគណនី ឬចូលប្រើប្រាស់មុខងារទាំងអស់របស់គេហទំព័របានឡើយ។

១. តើអ្នកណាជាអ្នកគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក?

នៅពេលអ្នកចែករំលែកទិន្នន័យផ្ទាល់ខ្លួននៅលើគេហទំព័ររបស់យើង ឬចូលរួមក្នុងសហប្រតិបត្តិការ ឬការប្រាស្រ័យទាក់ទងជាមួយយើង នោះយើងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងនាមជាអ្នកគ្រប់គ្រងទិន្នន័យ។

កម្មវិធី FamilySearch គឺជាបុត្រសម្ព័ន្ធ និងត្រូវបានគាំទ្រដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធនៅថ្ងៃចុងក្រោយ («សាសនាចក្រ») ទុកជាសេវាសាធារណៈ។ ការបង្កើតគណនីក្នុងប្រព័ន្ធអនឡាញនៅលើ​គេហទំព័រ​​របស់យើង មិនមែនមានន័យថា អ្នកយល់ស្រប ឬមានជាប់ពាក់ព័ន្ធជាមួយសាសនាចក្រឡើយ។

២. តើទិន្នន័យផ្ទាល់ខ្លួនអ្វីខ្លះដែលយើងប្រមូល?

យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនដែល (ក) អ្នកដាក់ស្នើ (ខ) អ្នកប្រើប្រាស់ផ្សេងទៀតដាក់ស្នើ (គ) យើងកត់ត្រាទុក និង (ឃ) យើងទទួលបានពីតតិយជន។

ក. ទិន្នន័យដែលអ្នកដាក់ស្នើ 

អ្នកដាក់បញ្ជូនទិន្នន័យផ្ទាល់ខ្លួនមកកាន់យើង ហើយយើងអាចប្រមូល ទិន្នន័យផ្ទាល់ខ្លួន​​ដែលអ្នកបានដាក់បញ្ជូនមក នៅពេលអ្នកបង្កើតគណនីនៅលើគេហទំព័ររបស់យើង ស្នើសុំឯកសារ FamilySearch ស្នើសុំសិទ្ធិចូលប្រើប្រាស់សេវាកម្ម FamilySearch ឬគេហទំព័រ ដាក់ស្នើ ឬបញ្ចូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅក្នុងឧបករណ៍ FamilySearch ឬគេហទំព័រ (ឧទាហរណ៍ ការបង្កើតមែកធាងគ្រួសាររបស់អ្នក) ឬចូលរួមក្នុងទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងផ្សេងទៀតជាមួយ FamilySearch។ នៅពេលអ្នកទាក់ទងជាមួយ FamilySearch និងបង្កើតគណនីមួយ ជាទូទៅយើងដំណើរការឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល ទីតាំង (ឧទាហរណ៍ ប្រទេស) និងភេទរបស់អ្នក។ អ្នកក៏អាចដាក់ស្នើទិន្នន័យគណនី និងទិន្នន័យការចុះឈ្មោះសម្រាប់ការដំណើរការផងដែរ ដូចជាឈ្មោះអ្នកប្រើប្រាស់ ឈ្មោះសម្គាល់ ពាក្យសម្ងាត់ អាសយដ្ឋានអ៊ីមែល ព្រមទាំងការកំណត់ និងចំណូលចិត្តផ្សេងៗ។

នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើង អ្នកក៏អាចជ្រើសរើសដាក់ស្នើព័ត៌មានផ្ទាល់ខ្លួនបន្ថែម ដើម្បីចូលរួម​ផ្ដល់គំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួនរបស់អ្នក ក្នុងសកម្មភាពស្រាវជ្រាវពង្សាវតារផ្សេងទៀតរបស់ FamilySearch រួមមានការដាក់ស្នើទិន្នន័យពង្សាវតារផ្ទាល់ខ្លួន (ឧទាហរណ៍ ជីវប្រវត្តិសង្ខេប ព្រឹត្តិការណ៍ជីវិត ឈ្មោះហៅក្រៅ ទំនាក់ទំនងគ្រួសារ អង្គហេតុជីវិត អនុស្សាវរីយ៍ ព័ត៌មានជីវប្រវត្តិ) រូបថត វត្ថុអនុស្សាវរីយ៍ កំណត់ត្រា និងព័ត៌មានប្រវត្តិសាស្ត្រអំពីអ្នក និងសាច់ញាតិរបស់អ្នក។ អ្នកជ្រើសរើសទិន្នន័យផ្ទាល់ខ្លួនដែលត្រូវដាក់ស្នើ ហើយក្នុងករណីខ្លះ អ្នកអាចជ្រើសរើសដាក់ស្នើព័ត៌មាន ដែលអាចចាត់ទុកថា ជាព័ត៌មានរសើប ដូចជាប្រវត្តិជនជាតិភាគតិច ពូជសាសន៍ ដើមកំណើតជាតិសាសន៍ ប្រវត្តិសាសនា សញ្ជាតិ ព័ត៌មានវេជ្ជសាស្ត្រ ឬស្ថានភាពអន្តោប្រវេសន៍។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរដាក់ស្នើ ឬចែករំលែកទិន្នន័យរសើបណាមួយ​អំពីបុគ្គលផ្សេងក្រៅពីខ្លួនអ្នកឡើយ ប្រសិនបើបុគ្គលទាំងនោះកំពុងនៅរស់នៅឡើយ។

ខ. ទិន្នន័យដែលអ្នកប្រើប្រាស់ផ្សេងទៀតដាក់ស្នើ 

ដូចដែលយើងពន្យល់លម្អិតនៅក្នុងផ្នែក «តើយើងចែករំលែក ទិន្នន័យ​ផ្ទាល់ខ្លួន​ជាមួយអ្នកណា» កម្មវិធី FamilySearch អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្សេងទៀតនៃគេហទំព័រ ដូចជាសាច់ញាតិរបស់អ្នក ដាក់ស្នើទិន្នន័យផ្ទាល់ខ្លួនដែលមិនមែនជាព័ត៌មានរសើបរបស់អ្នក ដែលវាជាផ្នែកមួយនៃមែកធាងគ្រួសារ ឬក្នុងឧបករណ៍ និងមុខងារកម្រិតកំណត់ផ្សេងទៀត។ កម្មវិធីមានសមត្ថភាព​ក្នុងការចែករំលែក​ព័ត៌មានមូលដ្ឋាន​អំពីសមាជិកគ្រួសារ គឺមានសារៈសំខាន់ណាស់ក្នុងការអនុវត្តការស្រាវជ្រាវ​ពង្សាវតារ និងដើម្បីភ្ជាប់ទំនាក់ទំនងអ្នកស្រាវជ្រាវទៅនឹងមែកធាងគ្រួសាររបស់ពួកគេ។ នៅពេលដែលអ្នកប្រើប្រាស់ ដាក់​​ស្នើទិន្នន័យ​​ផ្ទាល់ខ្លួនរបស់បុគ្គលដែលនៅរស់ («ទិន្នន័យរបស់អ្នកនៅរស់») ទៅកាន់មែកធាងគ្រួសារ ជាដំបូងទិន្នន័យរបស់អ្នកនៅរស់នោះអាចមើលឃើញតែចំពោះអ្នកប្រើប្រាស់រូបនោះប៉ុណ្ណោះ។ ក្នុងករណីកម្រិត​កំណត់មួយចំនួន អ្នកប្រើប្រាស់ក៏អាចចែករំលែកទិន្នន័យបែបនេះនៅក្នុងតំបន់រឹតត្បិតនៃគេហទំព័រ ជាមួយអ្នក​ប្រើប្រាស់ក្នុងចំនួនកំណត់ក្នុងក្រុមបិទជិត ដែលអាចចូលប្រើបានតាមរយៈការអញ្ជើញតែប៉ុណ្ណោះ។ អ្នកប្រើប្រាស់​ម្នាក់ៗ ត្រូវទទួលខុសត្រូវចំពោះការដំណើរការទិន្នន័យរបស់អ្នកនៅរស់ដែលពួកគេដាក់ស្នើ ឬចែករំលែកនៅលើ​គេហទំព័រ ហើយនឹងធ្វើដូច្នេះសម្រាប់តែគោលបំណងផ្ទាល់ខ្លួន ដើម្បីកត់ត្រា និងស្រាវជ្រាវប្រវត្តិគ្រួសាររបស់ពួកគេ ដូចដែលបានតម្រូវដោយកិច្ចព្រមព្រៀងដាក់ស្នើខ្លឹមសារ និងលក្ខខណ្ឌប្រើប្រាស់​ ដូចដែលបានតម្រូវដោយកិច្ចព្រមព្រៀងស្តីពីការដាក់ស្នើខ្លឹមសារ និង លក្ខខណ្ឌប្រើប្រាស់

គ. ទិន្នន័យដែលយើងកត់ត្រាទុក និងឃុកឃី

នៅពេលអ្នកចូលមើលធនធានរបស់យើង ម៉ាស៊ីនមេរបស់យើង (ដោយប្រើឯកសារកំណត់ហេតុ ឬប្រព័ន្ធតម្រងព័ត៌មាន) អាចនឹងប្រមូលព័ត៌មានដែលកម្មវិធីរុករកតាមគេហទំព័រ​របស់អ្នកផ្ញើមក រាល់ពេលដែលអ្នកចូលមើល​គេហទំព័ររបស់យើង។ ព័ត៌មាននេះ អាចរួមមានជាអាទិ៍ អាសយដ្ឋានលេខសម្គាល់អ៊ីនធឺណិត (អាសយដ្ឋាន IP) ប្រភេទកម្មវិធីរុករក ប្រព័ន្ធប្រតិបត្តិការ ចំណូលចិត្តភាសា គេហទំព័របញ្ជូន ដែលអ្នកបានចូលមើលមុន​ពេលចូលមកកាន់គេហទំព័ររបស់យើង កាលបរិច្ឆេទ និងពេលវេលានៃរាល់សំណើរបស់អ្នកចូលមើល ព័ត៌មានដែលអ្នកស្វែងរកនៅលើគេហទំព័ររបស់យើង និងព័ត៌មានផ្សេងទៀតដែលប្រមូលបានដោយឃុកឃី ឬបច្ចេកវិទ្យាស្រដៀងគ្នា។ សូមពិនិត្យមើល​ឧបករណ៍ចំណូលចិត្តឃុកឃី («ចំណូលចិត្តឃុកឃី») ដែលមាននៅលើកម្មវិធីទូរសព្ទដៃនីមួយៗរបស់យើង និងនៅផ្នែកខាងក្រោមនៃគេហទំព័ររបស់យើង ដើម្បីស្វែងយល់បន្ថែម។ ចំណូលចិត្តឃុកឃីអនុញ្ញាត​ឱ្យអ្នកជ្រើសរើសប្រភេទឃុកឃីដែលយើងប្រើប្រាស់។ ប្រសិនបើអ្នកមិនទទួលយកឃុកឃីទេ អ្នកប្រហែលជាមិនអាចប្រើប្រាស់ផ្នែក ឬមុខងារមួយចំនួននៃគេហទំព័រ ឬកម្មវិធីរបស់យើងបានឡើយ ដូចដែលបានបញ្ជាក់នៅក្នុងចំណូលចិត្តឃុកឃី។ សូមជ្រាបផងដែរថា អ្នកមិនអាចបិទឃុកឃីមួយ ចំនួនដែលចាំបាច់សម្រាប់មុខងារចម្បងរបស់គេហទំព័របានទេ។ តាមរយៈការប្រើប្រាស់គេហទំព័ររបស់យើង អ្នកយល់ព្រមចំពោះការប្រើប្រាស់ឃុកឃីដូចដែលបានពណ៌នា​នៅក្នុងចំណូលចិត្តឃុកឃី។ អ្នកអាចបោះបង់ឃុកឃីមួយចំនួនដែលប្រើនៅលើគេហទំព័ររបស់យើង ដោយចុចលើតំណភ្ជាប់ចំណូលចិត្តឃុកឃី នៅផ្នែកខាងក្រោមនៃទំព័រនេះ។

ឃ. ទិន្នន័យរបស់តតិយជន

ប្រសិនបើអ្នកជាសមាជិកសាសនាចក្រ ហើយអ្នកស្នើសុំឱ្យភ្ជាប់គណនី FamilySearch របស់អ្នកជាមួយគណនីអនឡាញសាសនាចក្ររបស់អ្នក យើងអាចទទួលបាន​ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក (រួមមានជាអាទិ៍ ទិន្នន័យសមាជិកភាពសាសនាចក្រ និងទិន្នន័យគណនីសាសនាចក្រ) ពីអង្គភាពសាសនាចក្រ​ដែលពាក់ព័ន្ធ។

ក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ជាធរមាន យើងក៏អាចទទួលបានទិន្នន័យផ្ទាល់ខ្លួនផ្នែកពង្សាវតារ និងប្រវត្តិសាស្ត្រអំពីអ្នក ពីបណ្ណសារដ្ឋាន ឬប្រភពសាធារណៈផ្សេងទៀតដែលមានផងដែរ។

៣. តើយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយរបៀបណា?

ក្នុងករណីភាគច្រើន យើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយប្រើវិធីសាស្រ្តស្វ័យប្រវត្តិ ( ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ) តែក្នុង​ករណី​ខ្លះ​យើង​អាច​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ដោយ​មិនចាំបាច់​ប្រើ​វិធីសាស្រ្ត​ស្វ័យប្រវត្តិ​ទេ​គឺ ( ដំណើរការ​ដោយដៃ ) ឬ ​ជា​ការ​បញ្ចូលគ្នា​នៃ​វិធីសាស្រ្ត​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ និង​ដោយដៃ​( ដំណើរការចម្រុះ )។

ប្រតិបត្តិការដំណើរការដែលយើងអនុវត្តលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមមានជាអាទិ៍៖ ការប្រមូល ការកត់ត្រា ការរៀបចំ ការរៀបចំរចនាសម្ព័ន្ធ ការរក្សាទុក ការសម្របសម្រួល ឬការផ្លាស់ប្តូរ ការវិភាគ ការទាញយក ការពិគ្រោះយោបល់ ការប្រើប្រាស់ ការផ្ទេរ (ការបញ្ជូន ការចូលប្រើប្រាស់ ការបង្ហាញ) រួមទាំងការផ្ទេរឆ្លងដែន ដូចដែលបានពន្យល់នៅក្នុងសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ ការតម្រឹម ឬការបញ្ចូលគ្នា ការបង្កើតទិន្នន័យដេរីវេ ការរឹតត្បិត ការលុប ឬការបំផ្លាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

យើងមិនធ្វើការសម្រេចចិត្តអំពីអ្នក ដែលផ្អែកលើការដំណើរការដោយស្វ័យប្រវត្តិតែមួយមុខនោះទេ រួមមានជាអាទិ៍ ការចងក្រងប្រវត្តិរូប ដែលនឹងមានផលប៉ះពាល់ខ្លាំងដល់អ្នក។

ប្រសិនបើការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិរបស់យើងមានការផ្លាស់ប្តូរនាពេលអនាគត យើងនឹងធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ និងផ្តល់តម្លាភាពសមស្រប។

៤. តើយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនក្នុងគោលបំណងអ្វីខ្លះ?

យើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ពាក់ព័ន្ធនឹងគេហទំព័រ និងសេវាកម្មដែលផ្ដល់ដោយ FamilySearch សម្រាប់គោលបំណងដូចខាងក្រោម៖

  • ការស្រាវជ្រាវពង្សាវតារ/ប្រវត្តិគ្រួសារ៖ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល ធនធាន និងឧបករណ៍នានា ដើម្បីជួយអ្នក និងសាច់ញាតិរបស់អ្នកក្នុងការស្វែងរកប្រភពដើម និងខ្សែស្រឡាយបុព្វបុរសរបស់អ្នក បង្កើតមែកធាងគ្រួសាររបស់អ្នក ធ្វើការស្រាវជ្រាវប្រវត្តិគ្រួសារ និងភ្ជាប់ទំនាក់ទំនងជាមួយ សមាជិកគ្រួសារ។
  • ការអភិរក្សកំណត់ត្រាប្រវត្តិសាស្ត្រ៖ ដើម្បីបម្លែងជាទម្រង់ឌីជីថល និងរក្សាទុកក្នុងបណ្ណសារនូវរាល់ ឯកសារប្រវត្តិសាស្ត្រ រូបថត វត្ថុបុរាណ និងកំណត់ត្រាសាធារណៈ សម្រាប់មនុស្សជំនាន់ក្រោយ។
  • ការកត់ត្រាប្រវត្តិគ្រួសារ៖ ដើម្បីកត់ត្រាប្រវត្តិគ្រួសារសំខាន់ៗ ព័ត៌មានប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលអាចនឹងត្រូវបាត់បង់ (ឧទាហរណ៍៖ ប្រវត្តិដែលនិទានតៗគ្នា)។
  • ការទំនាក់ទំនង និងកិច្ចសហការ៖ ដើម្បីអនុញ្ញាតឱ្យអ្នកធ្វើការទំនាក់ទំនង និងសហការជាមួយអ្នក ប្រើប្រាស់ផ្សេងទៀត នៅពេលធ្វើការស្រាវជ្រាវប្រវត្តិគ្រួសារ ដូចជាការប្រើប្រាស់មុខងារពិភាក្សា របស់យើងជាដើម។
  • ការគ្រប់គ្រងគេហទំព័រ៖
    • ដើម្បីផ្ទៀងផ្ទាត់ការចូលប្រើប្រាស់គណនី FamilySearch របស់អ្នក ក៏ដូចជាកម្មវិធី និងសេវាកម្ម FamilySearch ផ្សេងទៀត។
    • ដើម្បីទាក់ទងជាមួយអ្នក ឆ្លើយសំណួររបស់អ្នក និងផ្ដល់ព័ត៌មានដល់អ្នក ពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេស សន្តិសុខ ឬបញ្ហាប្រតិបត្តិការផ្សេងៗ។
    • ដើម្បីស្ថាបនា និងកែលម្អគេហទំព័រ ឧបករណ៍ និងសេវាកម្មរបស់យើង រួមទាំងតាមរយៈការតាមដានការវិភាគលើសកម្មភាពរបស់អ្នកនៅក្នុងគេហទំព័រFamilySearch។
    • ដើម្បីជូនដំណឹងដល់អ្នកអំពីកម្មវិធី និងសេវាកម្មថ្មីៗរបស់ FamilySearch អញ្ជើញការចូលរួមរបស់អ្នក និងផ្ដល់ដំណឹងដល់អ្នកអំពីសាច់ញាតិថ្មីៗ ដែលអាចមាននៅក្នុងមែកធាងគ្រួសាររបស់អ្នក។
    • ដើម្បីទប់ស្កាត់រាល់កំហុស ការបោកប្រាស់ ឬសកម្មភាពខុសច្បាប់ និងដើម្បីជំរុញការអនុវត្តតាម លក្ខខណ្ឌប្រើប្រាស់របស់យើង។

៥. តើអ្វីទៅជាមូលដ្ឋានច្បាប់របស់យើង សម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក?

យើងខិតខំប្រឹងប្រែង ដើម្បីធានាថា យើងមានមូលដ្ឋានត្រឹមត្រូវ និងស្របច្បាប់សម្រាប់ការដំណើរការ​ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ដែលយើងប្រមូលបាន។ មូលដ្ឋានច្បាប់របស់យើងសម្រាប់ដំណើរការទិន្នន័យ អាចខុសគ្នាអាស្រ័យលើផ្នែកនៃគេហទំព័រ គោលបំណង ដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមមានជាអាទិ៍ គោលបំណងដែលបានរៀបរាប់ខាងលើក្នុងផ្នែក «តើយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនក្នុង​គោលបំណងអ្វីខ្លះ» និងតម្រូវការច្បាប់ក្នុងយុត្តាធិការដែនដីដែលអ្នករស់នៅ។

មូលដ្ឋានច្បាប់ចម្បងរបស់យើងសម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ គឺការយល់ព្រម ដែលយើងទទួលបានពីអ្នក នៅពេលអ្នកបង្កើតគណនីនៅលើគេហទំព័ររបស់យើង ជាទៀងទាត់ នៅពេលអ្នកបង្ហោះទិន្នន័យផ្ទាល់ខ្លួនទៅកាន់គេហទំព័ររបស់យើង ឬនៅពេលអ្នកបំពេញទម្រង់បែបបទផ្សេងទៀត ដែលអ្នកដាក់ស្នើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ FamilySearch។

យើងក៏អាចដំណើរការទិន្នន័យផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់យើង ក្នុងនាមជាអង្គការ ស្រាវជ្រាវពង្សាវតារមិនស្វែងរកប្រាក់ចំណេញ រួមមានជាអាទិ៍ កន្លែងដែលចាំបាច់ ដើម្បីផ្ដល់នូវទម្រង់សម្រាប់អ្នកក្នុងការធ្វើ និងកត់ត្រាការស្រាវជ្រាវពង្សាវតារ និងសម្រាប់ការត្រួតពិនិត្យ ការវិភាគទិន្នន័យ ការដោះស្រាយបញ្ហាប្រព័ន្ធ ការទាមទារតាមផ្លូវច្បាប់ និងកាតព្វកិច្ចបទប្បញ្ញត្តិ។ ក្នុងករណីនីមួយៗ យើងនឹងធ្វើឱ្យមានតុល្យភាពរវាងផលប្រយោជន៍ស្របច្បាប់របស់យើង ហើយចៀសវាងប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នក ដូច្នេះយើងនឹងដំណើរការតែទិន្នន័យដែលចាំបាច់ ដើម្បីសម្រេចបាននូវ​គោលបំណង​ដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ។

នៅក្នុងផ្នែកកម្រិតមួយចំនួននៃគេហទំព័ររបស់យើង យើងផ្ដល់ជូននូវទម្រង់បិទមួយ ដែលអ្នកប្រើប្រាស់បាន​អនុញ្ញាតឱ្យចែករំលែកទិន្នន័យបុគ្គលដែលនៅរស់ ជាមួយក្រុមតូចរបស់អ្នកប្រើប្រាស់ផ្សេងទៀតដែលបានអញ្ជើញ តាមការចាំបាច់ ដើម្បីធ្វើការស្រាវជ្រាវពង្សាវតារ។ នៅក្នុងផ្នែកទាំងនេះ FamilySearch ដំណើរការខ្លឹមសារ ដែលបង្កើតដោយអ្នកប្រើប្រាស់ដែលមានទិន្នន័យបុគ្គលដែលនៅរស់ ក្នុងនាមអ្នកប្រើប្រាស់ ស្របតាមការណែនាំ​របស់អ្នកប្រើប្រាស់។ យើងមិនដំណើរការ ឬប្រើប្រាស់ទិន្នន័យបុគ្គល ដែលនៅរស់សម្រាប់គោលបំណង​ផ្ទាល់ខ្លួនរបស់យើង ឬកំណត់មូលដ្ឋានច្បាប់សម្រាប់ដំណើរការនោះទេ។ អ្នកប្រើប្រាស់ម្នាក់ៗទទួលខុសត្រូវ​ចំពោះការដំណើរការទិន្នន័យបុគ្គលដែលនៅរស់របស់ពួកគេផ្ទាល់ ដែលពួកគេដាក់ស្នើ ឬចែករំលែកនៅលើ​គេហទំព័រ។ អ្នកនឹងទទួលបានការជូនដំណឹង នៅពេលអ្នកកំពុងដាក់ស្នើទិន្នន័យនៅក្នុងផ្នែក​មួយក្នុងចំណោមផ្នែកទាំងនេះ (ឧទាហរណ៍៖ មែកធាងគ្រួសារដែលជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់ ឬក្រុម) ហើយរំលឹកថា អ្នកទទួលខុសត្រូវចំពោះរាល់ទិន្នន័យបុគ្គលដែលនៅរស់ ដែលអ្នកដាក់ស្នើ។

អាស្រ័យលើលក្ខខណ្ឌតម្រូវផ្នែកច្បាប់ក្នុងតំបន់របស់អ្នក ប្រសិនបើអ្នកដំណើរការទិន្នន័យបុគ្គលដែលនៅរស់ ពាក់ព័ន្ធនឹងសកម្មភាពផ្ទាល់ខ្លួន ឬក្នុងគ្រួសារសុទ្ធសាធ អ្នកអាចនឹងមិនស្ថិតនៅក្រោម តម្រូវការនៃច្បាប់ស្តីពីឯកជនភាពឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសិទ្ធិ ឬការអនុញ្ញាតក្នុងការចែករំលែករាល់ទិន្នន័យបុគ្គលដែលនៅរស់ ជាមួយអ្នកប្រើប្រាស់ផ្សេងទៀត កិច្ចព្រមព្រៀងស្តីពីការដាក់ស្នើខ្លឹមសារ និង លក្ខខណ្ឌប្រើប្រាស់

៦. តើយើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនជាមួយនរណាខ្លះ?

អ្នកអាចបញ្ឈប់យើងពីការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬដាក់កម្រិតលើព័ត៌មានដែលយើងចែករំលែក ដោយកែសម្រួលចំណូលចិត្តប្រវត្តិរូបរបស់អ្នក ឬដោយទាក់ទងមកយើងតាមរយៈព័ត៌មាន​ដែលបានផ្ដល់ជូនខាងក្រោម។ យើងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីផ្សេងទៀត ក្នុងស្ថានភាពដូចខាងក្រោម៖

ក. តតិយជនដែលជាអ្នកផ្ដល់សេវាកម្ម
 យើងអាចផ្ដល់ទិន្នន័យផ្ទាល់ខ្លួន រួមទាំងប្រភេទខ្លះៗ ឬទាំងអស់ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹង​ស្តីពីឯកជនភាពនេះ ទៅឱ្យតតិយជនដើម្បីអនុវត្តមុខងារក្នុងនាមយើងជាអ្នកដំណើរការទិន្នន័យ ឬអ្នកដំណើរការ​បន្ត (ឧទាហរណ៍៖ ការដំណើរការការទូទាត់ ការថែទាំ សន្តិសុខ ការវិភាគទិន្នន័យ ការរៀបចំបង្ហោះគេហទំព័រ សេវាកម្មវាស់វែង ការផ្ញើសារតាមបណ្តាញសង្គមដែលផ្អែកលើទិន្នន័យ ការស្ទង់មតិ និងផ្សេងៗទៀត)។ ក្នុងករណីបែបនេះ ស្របតាមសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ និងដូចដែលតម្រូវដោយច្បាប់ជាធរមាន យើងតម្រូវឱ្យអ្នកផ្ដល់សេវាកម្មតាមរយៈកិច្ចសន្យា ត្រូវការពារទិន្នន័យផ្ទាល់ខ្លួនពីការដំណើរការបន្ថែម (រួមទាំងសម្រាប់គោលបំណងទីផ្សារ) និងពីការផ្ទេរបន្ត។ សម្រាប់បញ្ជីនៃតតិយជនដែលអាចប្រមូលទិន្នន័យ​ផ្ទាល់ខ្លួនរបស់អ្នកមួយចំនួនដោយប្រើ ឃុកឃី សូមមើលចំណូលចិត្តឃុកឃី។

ខ. ស្ថាប័នទាំងឡាយរបស់សាសនាចក្រ
ក្នុងស្ថានភាពកម្រិតមួយចំនួន យើងអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួន​ដែលមានកំណត់ ដូចជាការវិភាគ និងទិន្នន័យអំពីសកម្មភាពរបស់អ្នក​នៅក្នុង​​គេហទំព័រ FamilySearch ជាមួយនឹងការឧបត្ថម្ភរបស់អង្គភាពសាសនាចក្រ​ ដើម្បីអភិវឌ្ឍ និងកែលម្អសេវាកម្មរបស់យើង។ ក្នុងករណីបែបនេះ ទិន្នន័យផ្ទាល់ខ្លួននឹងត្រូវធ្វើឱ្យទៅជាអនាមិកតាមដែលអាចធ្វើទៅបាន។ FamilySearch ក៏អាចប្រើប្រាស់​ធនធាន​​រួមមួយចំនួនរបស់សាសនាចក្រ (ឧទាហរណ៍៖ កម្មវិធីកុំព្យូទ័រ) ដើម្បីគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន ប៉ុន្តែទិន្នន័យផ្ទាល់ខ្លួនរបស់ FamilySearch នឹងត្រូវបានចូលប្រើដោយបុគ្គលិក FamilySearch ដែលមានតម្រូវការចាំបាច់ក្នុងការដឹង ដើម្បីបន្តគោលបំណងរបស់ FamilySearch ស្របតាមសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះប៉ុណ្ណោះ។ ប្រសិនបើអ្នកជាសមាជិកសាសនាចក្រ ហើយភ្ជាប់ព័ត៌មានសមាជិកភាពសាសនាចក្ររបស់អ្នកទៅនឹងគណនី FamilySearch ដោយស្ម័គ្រចិត្ត អ្នកយល់ព្រមថា FamilySearch អាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនដែលអ្នកដាក់ស្នើទៅកាន់អង្គភាពសាសនាចក្រដែលពាក់ព័ន្ធ សម្រាប់គោលបំណងកត់ត្រាពិធីបរិសុទ្ធ និងកិច្ចការព្រះវិហារបរិសុទ្ធ។

គ. អ្នកប្រើប្រាស់គេហទំព័រ
ដើម្បីការពារឯកជនភាពរបស់អ្នកឱ្យកាន់តែប្រសើរឡើង យើងបានរៀបចំគេហទំព័រ​នេះឡើង ដើម្បីឱ្យអ្នកប្រើប្រាស់​ត្រូវ​បានអនុញ្ញាតឱ្យចែករំលែកទិន្នន័យបុគ្គលដែលនៅរស់ជាមួយអ្នកប្រើប្រាស់​គេហទំព័រផ្សេងទៀត តែនៅក្នុងផ្នែក​កម្រិតមួយចំនួននៃគេហទំព័រ ដែលអាចចូលប្រើបានតាមរយៈ​ការអញ្ជើញប៉ុណ្ណោះ។ នៅក្នុងផ្នែកកម្រិតទាំងនេះ អ្នកអាចជ្រើសរើសធ្វើឱ្យព័ត៌មានពង្សាវតារតាមចំណូលចិត្ត​មួយចំនួនដែលអ្នកផ្ដល់ឱ្យនៅលើគេហទំព័រ អាចចូល​ប្រើ​បានដោយអ្នកប្រើប្រាស់ FamilySearch ផ្សេងទៀត (ឧទាហរណ៍៖ ព័ត៌មានដែលអ្នកអាប់ឡូតទៅកាន់មែកធាងគ្រួសាររបស់អ្នក)។ បើគ្មានការស្នើសុំ ឬសកម្មភាពពីអ្នកទេ FamilySearch នឹងមិនធ្វើឱ្យទិន្នន័យបុគ្គលដែលនៅរស់ដែលអ្នកផ្ដល់ឱ្យ អាចចូលប្រើបានដោយនរណាម្នាក់ក្រៅពីអ្នក ដែលជាអ្នកដាក់ស្នើនោះឡើយ។ អ្នកត្រូវតែជ្រើសរើស​ធ្វើឱ្យវាអាចប្រើបានដោយខ្លួនឯង (ឧទាហរណ៍៖ នៅពេលអ្នកចូលរួមក្នុងក្រុម និងចែករំលែកទិន្នន័យ​ផ្ទាល់ខ្លួននៅក្នុងក្រុមនោះ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរភ្ជាប់ការចងចាំ ដែលមានទិន្នន័យ​បុគ្គលដែលនៅរស់ ទៅនឹងបុគ្គលដែលបានស្លាប់នៅក្នុងមែកធាងសាធារណៈឡើយ។ FamilySearch ខិតខំកម្រិតស្ថានភាព ដែលអ្នកអាចចែករំលែកទិន្នន័យបុគ្គលដែលនៅរស់ ដើម្បីអនុលោមតាមច្បាប់ជាធរមាន និងដើម្បីការពារឯកជនភាពរបស់សាច់ញាតិរបស់អ្នក។

ដូចដែលបានបញ្ជាក់ខាងលើ អ្នកប្រើប្រាស់ម្នាក់ៗទទួលខុសត្រូវចំពោះដំណើរការផ្ទាល់ខ្លួនរបស់ពួកគេ​ចំពោះទិន្នន័យរស់ណាមួយ ដែលពួកគេដាក់ស្នើ ឬចែករំលែកនៅលើគេហទំព័រ។ ដូចដែលបានបញ្ជាក់ខាងលើ អ្នកប្រើប្រាស់ម្នាក់ៗទទួលខុសត្រូវចំពោះការដំណើរការទិន្នន័យបុគ្គលដែលនៅរស់របស់ពួកគេផ្ទាល់ ដែលពួកគេដាក់ស្នើ ឬចែករំលែកនៅលើគេហទំព័រ។ នៅពេលអ្នកជ្រើសរើសចែករំលែកទិន្នន័យបុគ្គល ដែលនៅរស់ជាមួយអ្នកប្រើប្រាស់ផ្សេងទៀត អ្នកបញ្ជាក់ថា អ្នកទទួលខុសត្រូវចំពោះទិន្នន័យបែបនេះ ថាអ្នកមានសិទ្ធិ ឬការអនុញ្ញាតក្នុងការចែករំលែកទិន្នន័យបែបនេះជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ស្របតាម កិច្ចព្រមព្រៀងស្តីពីការដាក់ស្នើខ្លឹមសារ និង លក្ខខណ្ឌប្រើប្រាស់ របស់ FamilySearch ថា អ្នកចែករំលែកទិន្នន័យបែបនេះ សម្រាប់តែគោលបំណងស្រាវជ្រាវផ្ទាល់ខ្លួន និងពង្សាវតារប៉ុណ្ណោះ និងថា ការចែករំលែកបែបនេះអនុលោមតាមច្បាប់ជាធរមាន។

អ្នកអាចកែសម្រួលការមើលឃើញទិន្នន័យផ្ទាល់ខ្លួនទៅកាន់អ្នកប្រើប្រាស់ FamilySearch ផ្សេងទៀត ឬជាសាធារណៈនៅពេលណាក៏បាន ដោយផ្លាស់ប្តូរ ការកំណត់ឯកជនភាព របស់អ្នក ឬដោយទាក់ទងមកយើងតាមរយៈព័ត៌មានដែលបានផ្ដល់ជូ��ខាងក្រោម។ រាល់ការចងចាំដែលមានទិន្នន័យបុគ្គលដែលនៅរស់ គួរតែត្រូវបានកំណត់ទៅជា "ឯកជនភាព"។

ទោះជាយ៉ាងណាក៏ដោយ FamilySearch អាចធ្វើឱ្យទិន្នន័យផ្ទាល់ខ្លួនមួយចំនួនដែលទទួលបាន ពីប្រភពសាធារណៈ និងប្រវត្តិសាស្ត្រ អាចប្រើប្រាស់បានជាសាធារណៈ នៅពេលដែលត្រូវបានអនុញ្ញាត​ដោយច្បាប់ក្នុងតំបន់ជាធរមាន។

ឃ. លក្ខខណ្ឌតម្រូវផ្នែកច្បាប់ 
យើងអាចនឹងចូលមើល និងបញ្ចេញព័ត៌មានផ្ទាល់ខ្លួន សារដែលបានបង្ហោះ សារជជែកតាមប្រព័ន្ធអនឡាញ កំណត់ត្រាផ្ទាល់ខ្លួន ខ្លឹមសារ ឬរាល់ការដាក់ស្នើដទៃទៀតទៅឱ្យតតិយជន ប្រសិនបើយើងជឿជាក់ដោយសុចរិតថា ការធ្វើបែបនេះ គឺតម្រូវតាមដីកាកោះ បទបញ្ជាតុលាការ ឬបែបបទរដ្ឋបាល ឬតម្រូវតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់។ លើសពីនេះ យើងអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានផ្សេងទៀតរបស់អ្នក ដូចដែលតម្រូវដោយច្បាប់ ឬដើម្បីអនុវត្ត ឬការពារសិទ្ធិតាមផ្លូវច្បាប់ ដើម្បីចាត់វិធានការបង្ការប្រឆាំងនឹងការទទួលខុសត្រូវ ដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពនៃធនធានរបស់បុគ្គលណាម្នាក់ ឬសាធារណជនទូទៅ ដើម្បីរក្សា និងការពារសន្តិសុខ និងភាពសុក្រឹតនៃសេវាកម្ម ឬហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដើម្បីការពារខ្លួនយើង និងសេវាកម្មរបស់យើង​ពីការប្រើប្រាស់ដែលបោកប្រាស់ រំលោភបំពាន ឬខុសច្បាប់ ដើម្បីស៊ើបអង្កេត និងការពារខ្លួនយើង​ប្រឆាំងនឹងការទាមទារ ឬការចោទប្រកាន់ពីតតិយជន ឬដើម្បីជួយដល់ទីភ្នាក់ងារអនុវត្ត​ច្បាប់របស់រដ្ឋាភិបាល។

៧. តើយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួននៅកន្លែងណា?

យើងអាចរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្រៅប្រទេសដែលអ្នករស់នៅ រួមមានជាអាទិ៍ នៅក្នុងសហរដ្ឋអាមេរិក នៅលើម៉ាស៊ីនមេ ក្នុងប្រព័ន្ធផ្ទុកទិន្នន័យ Cloud ឬនៅតាមបណ្ដាទីតាំងរបស់ FamilySearch និងអង្គភាពសម្ព័ន្ធដែលឧបត្ថម្ភនានា។ ដើម្បីធានាឱ្យមានការការពារទិន្នន័យផ្ទាល់ខ្លួនដែលបាន​បញ្ជូន​ទៅកាន់ដែនសមត្ថកិច្ចដទៃទៀតបានត្រឹមត្រូវ យើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរ និងចាត់ចែងទិន្នន័យរវាង FamilySearch ជាមួយនឹងភ្នាក់ងារផ្ដល់សេវាកម្ម អង្គភាពសម្ព័ន្ធ និងបណ្ណសារនានា ស្របតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់។ កិច្ចព្រមព្រៀងផ្ទេរទាំងនេះ រួមមានជាអាទិ៍ បទដ្ឋានបញ្ញត្តិនៃកិច្ចសន្យាដែលបានអនុម័តដោយគណៈកម្មការអឺរ៉ុប ស្របតាមច្បាប់របស់សហភាពអឺរ៉ុប ឬប្រការផ្សេងទៀត ដែលតម្រូវដោយច្បាប់ជាធរមាន (ដែលអ្នកអាចមានសិទ្ធិពិនិត្យមើល ប្រសិនបើអ្នកទាក់ទងមកយើងតាមរយៈ​ព័ត៌មាននៅផ្នែកខាងចុងនៃសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ)។

៨. តើយើងការពារទិន្នន័យផ្ទាល់ខ្លួនដោយរបៀបណា?

យើងប្រើប្រាស់វិធានការបច្ចេកទេស និងការរៀបចំ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនដែលយើងទទួលបាន ពីការបាត់បង់ ការប្រើប្រាស់ខុស និងការកែប្រែដោយគ្មានការអនុញ្ញាត និងដើម្បីការពារការសម្ងាត់របស់វា។ យើងត្រួតពិនិត្យនីតិវិធីសុវត្ថិភាពរបស់យើងជាទៀងទាត់ និងពិចារណាលើបច្ចេកវិទ្យា និងវិធីសាស្ត្រសុវត្ថិភាព ទំនើបៗបំផុត។ យើងក៏ប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីបបច្ចុប្បន្ន ដើម្បីអ៊ិនគ្រីបការបញ្ជូនទិន្នន័យនៅលើទំព័រ ចូលគណនីរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារយើងមិនអាចធានាសុវត្ថិភាពទាំងស្រុង នៃបច្ចេកវិទ្យាអ៊ិនគ្រីបទាំងនេះ សូមមេត្តាប្រុងប្រយ័ត្ន នៅពេលអ្នកដាក់ស្នើទិន្នន័យផ្ទាល់ខ្លួនតាមអ៊ីនធឺណិត។
៩. តើយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរយៈពេលយូរប៉ុនណា?

យើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដែលបានប្រមូល រួមមានព័ត៌មានដែលបានប្រមូលតាមរយៈគេហទំព័រ និងការដាក់ស្នើផ្សេងៗទៀត ក្នុងរយៈពេលយូរតាមដែលចាំបាច់ ដើម្បី គាំទ្រដល់ការស្រាវជ្រាវពង្សាវតារ ប្រវត្តិសាស្ត្រ និងស្ថិតិ ព្រមទាំងគោលបំណងបណ្ណសារ។ ជាទូទៅ លើកលែងតែអ្នក​ប្រើប្រាស់សិទ្ធិក្នុងការលុបចោល ឬការដកចេញ ត្រូវបានតម្រូវដោយច្បាប់ជាធរមាន​ទិន្នន័យផ្ទាល់ខ្លួន​ត្រូវបានរក្សាទុកក្នុងរយៈពេលណាមួយ​ដែលវែងជាងរវាង៖ (ក) ១១០ ឆ្នាំ គិតចាប់ពីថ្ងៃបង្កើត ឬ ប្រមូល ឬ (ខ) រយៈពេលវែងជាងនេះណាមួយដែលតម្រូវ ឬអនុញ្ញាតដោយច្បាប់ជាធរមាន។

១០. តើអ្នកអាចប្រើប្រាស់សិទ្ធិលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតាមរបៀបណា?

យើងខិតខំប្រឹងប្រែងរក្សាភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួន ហើយជឿជាក់លើអ្នកក្នុងការធានាថា ទិន្នន័យផ្ទាល់ ខ្លួនរបស់អ្នក និងទិន្នន័យបុគ្គលដែលនៅរស់ណាមួយដែលអ្នកដាក់ស្នើ គឺពេញលេញ និងត្រឹមត្រូវ។ អ្នកអាចស្នើសុំចូលមើលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និងផ្ទៀងផ្ទាត់ កែតម្រូវ ឬធ្វើបច្ចុប្បន្នភាពវា ព្រមទាំងដាក់កម្រិតលើការមើលឃើញនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក តាមរយៈការចុះឈ្មោះ ជាក់លាក់តាម គេហទំព័រ តាមរយៈប្រវត្តិរូបរបស់អ្នក ឬតាមរយៈគណនី FamilySearch របស់អ្នក តាមដែលអាចអនុវត្តបាន។ ដើម្បីពិនិត្យមើលជម្រើសទាំងនេះ សូមចូលទៅកាន់ការកំណត់គណនី FamilySearch របស់អ្នក នៅទីនេះ

អាស្រ័យលើយុត្តាធិការដែនដីដែលអ្នករស់នៅ ច្បាប់ការពារអ្នកប្រើប្រាស់ ឬច្បាប់ឯកជនភាពអាចផ្ដល់ឱ្យអ្នកនូវ​សិទ្ធិ​​បន្ថែម​​ទាក់ទងនឹងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចទាក់ទងមកយើង ដើម្បីប្រើប្រាស់សិទ្ធិ​បន្ថែម​ដែលកំណត់ដោយច្បាប់ ដោយប្រើព័ត៌មានដែលបាន ផ្ដល់ជូនខាងក្រោម។ សិទ្ធិបែបនេះ អាចរួមមាន៖

  • សិទ្ធិក្នុងការចូលមើល ឬសិទ្ធិក្នុងការដឹងឮ – អ្នកមានសិទ្ធិទទួលបានការចូលមើលទិន្នន័យ ផ្ទាល់ខ្លួនដែលយើងរក្សាទុកអំពីអ្នក និងស្នើសុំព័ត៌មានជាក់លាក់អំពីការដំណើរការរបស់យើង។ អ្នកមានសិទ្ធិទទួលបានការពន្យល់អំពី (i) មូលហេតុដែលយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក (ii) ប្រភេទនៃទិន្នន័យផ្ទាល់ខ្លួនដែលយើងមានអំពីអ្នក (iii) តើយើងចែករំលែកទិន្នន័យផ្ទាល់ខ្លួន របស់អ្នកជាមួយនរណាខ្លះ (iv) តើយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលយូរប៉ុណ្ណា និង (v) តើយើងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីនរណា ប្រសិនបើវាមិនត្រូវបានប្រមូលពីអ្នកដោយផ្ទាល់។ យើងក៏នឹងជូនដំណឹងដល់អ្នកអំពីសិទ្ធិឯកជនភាពរបស់អ្នកផងដែរ នៅពេលដែលត្រូវបានតម្រូវដោយ ច្បាប់ជាធរមាន។
  • សិទ្ធិក្នុងការកែតម្រូវ ឬការធ្វើឱ្យត្រឹមត្រូវ – អ្នកមានសិទ្ធិកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬបំពេញបន្ថែមនូវទិន្នន័យផ្ទាល់ខ្លួនណាមួយ ដែលយើងរក្សាទុកអំពីអ្នក ដែលមិនត្រឹមត្រូវ ឬមិនទាន់ពេញលេញ។ សូមកត់សម្គាល់ថា យើងអាចកែតម្រូវ ឬលុបចោលព័ត៌មានដែលមិនពេញលេញ ឬមិនត្រឹមត្រូវ នៅពេលណាក៏បាន ស្របតាមការកំណត់ ឬការអនុញ្ញាតដោយច្បាប់ជាធរមាន។
  • សិទ្ធិក្នុងការលុបបំបាត់ ឬការលុបចេញ – អ្នកអាចស្នើសុំឱ្យលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចោល ឬលុបចេញតាមការគួរ។ ក្នុងករណីនេះ ប្រសិនបើគ្មានមូលដ្ឋានច្បាប់ ឬផលប្រយោជន៍ ស្របច្បាប់ណាមួយ ដើម្បីបន្តដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទេ នោះយើងនឹងលុបទិន្នន័យ ផ្ទាល់ខ្លួនរបស់អ្នកចោល។ ក្នុងករណីដែលសមស្រប និងត្រូវបានអនុញ្ញាតដោយច្បាប់ អ្នកមានសិទ្ធិ ស្នើសុំឱ្យយើងដកអត្តសញ្ញាណ ឬធ្វើអនាមិកនូវព័ត៌មានជាក់លាក់ ដើម្បីកុំឱ្យគេអាចសម្គាល់អត្តសញ្ញាណ របស់អ្នកបានទៀត។
  • សិទ្ធិក្នុងការជំទាស់នឹងការដំណើរការ – អ្នកមាន សិទ្ធិជំទាស់ នឹងការដំណើរការ ទិន្នន័យផ្ទាល់ខ្លួន របស់អ្នក នៅពេលដែលយើងពឹងផ្អែកលើផលប្រយោជន៍ស្របច្បាប់ ឬប្រសិនបើយើងកំពុង ដំណើរការទិន��នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងទីផ្សារដោយផ្ទាល់។
  • សិទ្ធិក្នុងកម្រិតការដំណើរការ – អ្នកមានសិទ្ធិក្នុងកាលៈទេសៈជាក់លាក់ណាមួយ ដើម្បីបញ្ឈប់យើង ពីការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្រៅតែពីគោលបំណងរក្សាទុក។
  • សិទ្ធិក្នុងការផ្ទេរទិន្នន័យ – អ្នកមានសិទ្ធិទទួលបានទិន្នន័យផ្ទាល់ខ្លួនដែលយើងរក្សាទុកអំពីអ្នក ក្នុងទម្រង់ដែលមានរចនាសម្ព័ន្ធ ប្រើប្រាស់ជាទូទៅ និងអាចអានបានដោយម៉ាស៊ីន ប្រសិនបើយើង ដំណើរការវាដោយផ្អែកលើកិច្ចព្រមព្រៀងរបស់យើងជាមួយអ្នក ឬដោយមានការយល់ព្រមពីអ្នក ឬស្នើសុំឱ្យយើងផ្ទេរទិន្នន័យផ្ទាល់ខ្លួននោះទៅតតិយជន នៅកន្លែងដែលអាចធ្វើទៅបានផ្នែកបច្ចេកទេស។
  • សិទ្ធិក្នុងការដកហូតការយល់ព្រម – អ្នកអាចដកការយល់ព្រមណាមួយដែលអ្នកបានផ្តល់ឱ្យយើងពីមុន ពាក់ព័ន្ធនឹងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នៅពេលណាក៏បាន និងដោយឥតគិតថ្លៃ។ យើងនឹងអនុវត្តតាមចំណូលចិត្តរបស់អ្នកសម្រាប់ពេលខាងមុខ។ ការធ្វើបែបនេះ នឹងមិនប៉ះពាល់ដល់ ភាពស្របច្បាប់នៃការដំណើរការទិន្នន័យ ដែលបានធ្វើឡើងមុនពេលអ្នកដកហូតការយល់ព្រមនោះទេ។
  • សិទ្ធិក្នុងការដាក់ពាក្យបណ្ដឹង – អ្នកអាចដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរត្រួតពិនិត្យការការពារទិន្នន័យ រួមមានជាអាទិ៍ នៅក្នុងប្រទេសដែលអ្នករស់នៅ កន្លែងធ្វើការ ឬកន្លែងដែលអ្នកជឿថា មានបញ្ហាកើតឡើង។
  • សិទ្ធិប្រឆាំងនឹងការរើសអើង យើងនឹងមិនរើសអើងចំពោះអ្នកឡើយ ចំពោះការប្រើប្រាស់សិទ្ធិរបស់អ្នក។
  • សិទ្ធិក្នុងការបដិសេធការផ្សាយពាណិជ្ជកម្មតាមគោលដៅ ឬការលក់   នៅកន្លែងដែលបាន តម្រូវដោយច្បាប់ជាធរមាន អ្នកអាចស្នើសុំឱ្យយើងបញ្ឈប់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សម្រាប់ការផ្សាយពាណិជ្ជកម្មតាមគោលដៅ ឬការចែករំលែក។

វិសាលភាពជាក់លាក់នៃសិទ្ធិទាំងនេះ អាចខុសគ្នាទៅតាមយុត្តាធិការ។ សូមទាក់ទងមកយើងខ្ញុំ ប្រសិនបើមានសំណួរណាមួយ ឬដើម្បីប្រើប្រាស់សិទ្ធិទាំងនេះ។

ប្រសិនបើអ្នកប្រើប្រាស់ម្នាក់ទៀតកំពុងដំណើរការ ឬចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមទាក់ទងអ្នកប្រើប្រាស់នោះ ដើម្បីស្នើសុំឱ្យពួកគេលុប ឬកែតម្រូវទិន្នន័យផ្ទាល់ខ្លួនណាមួយ ដែលពួកគេបានដាក់ស្នើ ឬចែករំលែកអំពីអ្នក។

អ្នកប្រើប្រាស់ម្នាក់ៗទទួលខុសត្រូវចំពោះការដំណើរការទិន្នន័យបុគ្គលដែលនៅរស់នៅណាមួយរបស់ពួកគេផ្ទាល់ ដែលពួកគេបញ្ជូន ឬចែករំលែកនៅលើគេហទំព័រអំពីបុគ្គលផ្សេងទៀត។ អ្នកក៏អាចទាក់ទងមកយើងដោយផ្ទាល់ ដោយប្រើព័ត៌មានទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម ហើយយើងអាចជួយក្នុងការកែតម្រូវ ឬលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតាមការស្នើសុំ។

ប្រសិនបើអ្នកជួបបញ្ហាក្នុងការកែប្រែ ការលុប ឬការធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចទាក់ទង​មកយើងដោយប្រើព័ត៌មានដែលបានផ្តល់ជូននៅផ្នែកខាងចុងនៃសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ។

១១. ការធ្វើវិសោធនកម្ម

សេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ អាចមានការកែប្រែម្តងម្កាល។ អ្នកនឹងទទួលបានសេចក្តីជូនដំណឹង​អំពីវិសោធនកម្មណាមួយ តាមរយៈគេហទំព័រនេះ។

១២. ទាក់ទងមកយើង

រាល់ការសាកសួរពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងស្តីពីឯកជនភាពនេះ ឬសំណួរផ្សេងៗទៀតដែលអ្នកមានអំពីការ​ដំណើរការ​ទិន្នន័យរបស់យើង អាចផ្ញើតាមរយៈអ៊ីមែល ទូរសារ ឬតាមប្រៃសណីយ៍ទៅកាន់៖

អ៊ីមែល៖ privacy@familysearch.org
ទូរសារ៖ +1-801-240-1187
សំបុត្រ៖ FamilySearch Data Privacy Office
50 E. North Temple Street
Salt Lake City, UT 84150-0005
USA

-------------------------------------------------------------------------

សេចក្តីជូនដំណឹងស្តីពីឯកជនភាពបំពេញបន្ថែម
(EEA, ទួរគី, ស្វ៊ីស និងចក្រភពអង់គ្លេស (EEA+))

មានសុពលភាពអនុវត្ត៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

សេចក្តីជូនដំណឹងស្តីពីឯកជនភាពបំពេញបន្ថែមនេះ អនុវត្តតែក្នុងករណីដែលអ្នកជាបុគ្គលរូបវន្តដែលមានទីតាំងនៅក្នុង​សហភាពអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប ប្រទេសតួកគី ប្រទេសស្វីស ឬចក្រភពអង់គ្លេសតែប៉ុណ្ណោះ។សេចក្តីជូនដំណឹងនេះ ត្រូវបានបញ្ជូនបញ្ចូលទៅក្នុង និងជាផ្នែកមួយនៃសេចក្តីជូនដំណឹងស្តីពីឯកជនភាពសកលរបស់ FamilySearch

សេចក្តីជូនដំណឹងស្តីពីឯកជនភាពបន្ថែមនេះ ផ្តល់នូវព័ត៌មានបន្ថែមដែលជាលក្ខណៈពិសេសសម្រាប់តែតំបន់ EEA+ ប៉ុណ្ណោះ។

1.    មូលដ្ឋានគតិយុត្តសម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួន

ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់ EEA ប្រទេសតួកគី ចក្រភពអង់គ្លេស ឬប្រទេសស្វីស មូលដ្ឋានគតិយុត្តរបស់យើងសម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានរៀបរាប់នៅក្នុងផ្នែកនេះ៖

  • ការយល់ព្រម – នេះ គឺជាករណីដែលអ្នកបានយល់ព្រមឱ្យប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
  • កិច្ចសន្យា – យើងត្រូវការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្តល់សេវាកម្មរបស់យើងដល់អ្នក ដើម្បីអនុវត្តកាតព្វកិច្ចរបស់យើងដែលពាក់ព័ន្ធនឹងកិច្ចសន្យារបស់យើងជាមួយអ្នក ដូចជាការបង្កើត និងការរក្សាសុវត្ថិភាពគណនីរបស់អ្នក ឬដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់អ្នក។
  • ផលប្រយោជន៍ស្របច្បាប់ – យើងមានផលប្រយោជន៍អាជីវកម្មស្របច្បាប់ក្នុងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្តល់សេវាកម្មដល់អ្នក។ យើងពឹងផ្អែកលើផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានគតិយុត្ត លុះត្រាតែផលប្រយោជន៍ស្របច្បាប់របស់យើង មិនរំលោភលើសិទ្ធិជាមូលដ្ឋាន និងសេរីភាពរបស់អ្នកដែលពាក់ព័ន្ធនឹងឯកជនភាព និងការការពារទិន្នន័យតាមរយៈការថ្លឹងថ្លែង។ យើងធានាថា យើងអនុវត្តតាមរាល់ការស្នើសុំដែលអ្នកធ្វើឡើង ដើម្បីប្រើប្រាស់សិទ្ធិពាក់ព័ន្ធរបស់អ្នក។
  • កាតព្វកិច្ចផ្លូវច្បាប់ – យើងអាចមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឧទាហរណ៍ ដើម្បីអនុវត្តតាមកាតព្វកិច្ចពន្ធ និងគណនេយ្យ ហើយយើងអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នៅពេលចាំបាច់ ដើម្បីបង្កើត បង្ហាញ ឬការពារការទាមទារតាមផ្លូវច្បាប់។ យើងក៏អាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផងដែរ នៅពេលចាំបាច់ ដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់អ្នក ឬបុគ្គលម្នាក់ទៀត

2.    ការទាក់ទងទៅកាន់អ្នកគ្រប់គ្រងទិន្នន័យ

សូមទាក់ទងមកយើងខ្ញុំ ក្នុងនាមជាអ្នកគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក តាមរយៈ privacy@familysearch.org

3.    មន្ត្រីការពារទិន្នន័យ

មន្ត្រីការពារទិន្នន័យរបស់យើង អាចទាក់ទងបានតាមរយៈ៖

អ៊ីមែល៖ privacy@familysearch.org
ទូរសារ៖ +1-801-240-1187 សំបុត្រ៖ FamilySearch Data Privacy Office
50 E. North Temple Street
Salt Lake City, UT 84150-0005
USA

4.    តំណាងផ្នែកការពារទិន្នន័យ

អ្នកអាចទាក់ទងតំណាងផ្នែកការពារទិន្នន័យរបស់យើង តាមរយៈ៖

អ៊ីមែល៖ privacy@familysearch.org
ទូរសារ៖ +49 (0)69 5480 2310
សំបុត្រ៖ Kirche Jesu Christi der Heiligen der Letzten Tage in Deutschland
Körperschaft des öffentlichen Rechts, 
Berner Str 119,
60437 Frankfurt am Main 
Deutschland 

ការផ្ទេរទិន្នន័យឆ្លងប្រទេស

ប្រសិនបើអ្នកផ្តល់ទិន្នន័យផ្ទាល់ខ្លួនដល់យើង នៅពេលប្រើប្រាស់គេហទំព័រពីតំបន់ EEA ប្រទេសតួកគី ចក្រភពអង់គ្លេស ប្រទេសស្វីស ឬតំបន់ផ្សេងទៀតនៃពិភពលោក ដែលមានច្បាប់គ្រប់គ្រងការប្រមូល និងការប្រើប្រាស់ទិន្នន័យដែលអាចខុសពីច្បាប់សហរដ្ឋអាមេរិក នោះសូមកត់សម្គាល់ថា អ្នកកំពុងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចេញពីតំបន់ទាំងនោះ ទៅកាន់សហរដ្ឋអាម��រិក ដើម្បីរក្សាទុក និងដំណើរការ។

ប្រសិនបើយើងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាអន្តរជាតិ យើងនឹងធានាថា មានវិធានការការពារដែលពាក់ព័ន្ធ ដើម្បីផ្តល់ការការពារគ្រប់គ្រាន់សម្រាប់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ហើយយើងនឹងអនុវត្តតាមច្បាប់ការពារទិន្នន័យជាធរមាន ដោយផ្អែកលើសេចក្តីសម្រេចចិត្តស្តីពីសហភាពអឺរ៉ុប តួកគី ចក្រភពអង់គ្លេស ឬស្វីស ឬការការពារតាមកិច្ចសន្យាស្តង់ដារបច្ចុប្បន្នសម្រាប់ការផ្ទេរ​ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬការលើកលែងផ្សេងៗក្នុងករណីដែលអាចធ្វើទៅបាន។

មូលដ្ឋានគតិយុត្តជាក់លាក់សម្រាប់ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាអន្តរជាតិ ឬឆ្លងដែន ត្រូវបានរៀបរាប់នៅក្នុងលក្ខខណ្ឌនៃការដំណើរការ និងការផ្ទេរទិន្នន័យរបស់អ្នក ដែលមាននៅទីនេះ

5.    បណ្តឹងតវ៉ា

អ្នកមានសិទ្ធិទាក់ទងទៅអាជ្ញាធរត្រួតពិនិត្យដែលពាក់ព័ន្ធនៅពេលណាក៏បាន ដើម្បីដាក់ពាក្យបណ្តឹងតវ៉ាពាក់ព័ន្ធ​នឹង​ការដំណើរការ​ទិន្នន័យរបស់អ្នក។ បញ្ជីអាជ្ញាធរត្រួតពិនិត្យរបស់សហភាពអឺរ៉ុប គឺមានទីតាំង នៅទីនេះ។ ចំពោះរាល់អាជ្ញាធរត្រួតពិនិត្យផ្សេងទៀតទាំងអស់ អាចរកបានតាមរយៈការស្វែងរកគេហទំព័រផ្លូវការរបស់ពួកគេ។

-------------------------------------------------------------------------

សេចក្តីជូនដំណឹងស្តីពីឯកជនភាពបំពេញបន្ថែមសម្រាប់ប្រទេសប៉េរូ
មានសុពលភាពអនុវត្ត៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

សេចក្តីជូនដំណឹងស្តីពីឯកជនភាពបំពេញបន្ថែមនេះ អនុវត្តបានតែក្នុងករណីដែលអ្នកជារូបវន្តបុគ្គលដែលរស់នៅ​ក្នុងប្រទេសប៉េរូប៉ុណ្ណោះ។ វាត្រូវបានបញ្ជូនបញ្ចូលទៅក្នុង និងជាផ្នែកមួយនៃសេចក្តីជូនដំណឹងស្តីពីឯកជនភាពសកលរបស់ FamilySearch

សេចក្តីជូនដំណឹងស្តីពីឯកជនភាពបន្ថែមនេះ ផ្តល់នូវការបង្ហាញព័ត៌មានដែលបានតម្រូវឱ្យមាននៅក្រោមច្បាប់នៃប្រទេសប៉េរូ។

1.    មូលដ្ឋានគតិយុត្តសម្រាប់ការដំណើរការទិន្នន័យផ្ទាល់ខ្លួន

ប្រសិនបើអ្នកស្ថិតនៅក្នុងប្រទេសប៉េរូ យើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយផ្អែកលើមូលដ្ឋាន​គតិយុត្តដូចខាងក្រោម៖
ការយល់ព្រមបន្ទាប់ពីទទួលបានព័ត៌មាន៖ នៅពេលដែលទិន្នន័យផ្ទាល់ខ្លួនបានទទួលដោយផ្ទាល់ពីអ្នក យើងទទួលបានការយល់ព្រមដោយដឹងខ្លួនរបស់អ្នក នៅពេលអ្នកបង្កើតគណនីនៅលើគេហទំព័ររបស់យើង នៅពេលអ្នកបង្ហោះទិន្នន័យផ្ទាល់ខ្លួនទៅកាន់គេហទំព័ររបស់យើង ឬនៅពេលអ្នកដាក់ស្នើទិន្នន័យផ្ទាល់ខ្លួន​របស់អ្នកទៅកាន់ FamilySearch តាមរបៀបផ្សេងទៀត។

2.    អត្ថិភាព និងការកំណត់អត្តសញ្ញាណនៃឃ្លាំងទិន្នន័យ

ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវរក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យដែលមានសុវត្ថិភាព ដែលមាននៅលើគេហទំព័រ ដែលបានប្រើប្រាស់ដើម្បីដំណើរការ តំហែទាំ និងផ្តល់ជំនួយគាំទ្រដល់សេវាកម្មនេះ។

3.    ការចុះបញ្ជី

នៅក្នុងប្រទេសប៉េរូ ឃ្លាំងទិន្នន័យផ្ទាល់ខ្លួនដែលរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានប្រកាសជូន អាជ្ញាធរជាតិសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន តាមរយៈការចុះបញ្ជីនៅក្នុងបញ្ជីឈ្មោះជាតិសម្រាប់ ការការពារទិន្នន័យផ្ទាល់ខ្លួន ក្រោមឈ្មោះថា៖ “WEBSITE USERS” និងលេខកូដ៖ EE-2025-4។ រាល់ការដំណើរការទិន្នន័យផ្ទាល់ខ្លួន គឺអនុវត្តស្របតាមច្បាប់ជាធរមាននៃប្រទេសប៉េរូ រួមមានច្បាប់លេខ ២៩៧៣៣ (ច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន) និងបទប្បញ្ញត្តិរបស់ច្បាប់នេះ។

4.    សិទ្ធិរបស់អ្នក និងរបៀបប្រើប្រាស់សិទ្ធិទាំងនោះ

បន្ថែមលើសិទ្ធិដែលមានរាយនាមក្នុងផ្នែកទី ១០ នៃសេចក្តីជូនដំណឹងស្តីពីឯកជនភាពសកលរបស់ FamilySearchប្រសិនបើអ្នកស្ថិតនៅក្នុងប្រទេសប៉េរូ អ្នកមានសិទ្ធិ៖ (i) បង្ការការបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក (ii) ស្វែងរកការដោះស្រាយវិវាទដូចដែលបានចែង ក្នុងច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន (iii) មិនស្ថិតក្រោមការសម្រេចចិត្តដោយស្វ័យប្រវត្តិ និង (iv) ទទួលបានសំណង ស្របតាមមាត្រា ១៩-២១ និង ២៤-២៥ នៃ LPDP។ អ្នកអាចប្រើប្រាស់សិទ្ធិទាំងនេះ ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដោយប្រើប្រាស់នីតិវិធីដែលមានរៀបរាប់នៅក្នុងផ្នែកទី ១០ នៃសេចក្តីជូនដំណឹងស្តីពីឯកជនភាពសកលរបស់ FamilySearch